ភាគទី 01

1.6K 26 0
                                    

នៅប្រទេសកូរ៉េ

      ជាប្រទេសដែលជឿនលឿនខាងវិស័យសិល្បះគ្រប់វិស័យទាំងចម្រៀងនឹងសម្ដែងក្នុងនោះផងដែលក៏មានតារាល្បីល្បាញពហុជំនាញខាងសម្ដែងនោះគឺ លី យូអាហ្វា ។ នាងគឺគ្រងដំណែងជាតួឯកច្រើនរឿងមកហើយនាងផ្ទាល់ក៏ជាកូនអ្នកមានលំដាប់ប្រទេសកូរ៉េដូចគ្នាបែបនេះហើយចរិតតួឯកស្រីយើងមានឆ្មើងឆ្មៃ ក្រអើតក្រទប មិនសូវខ្វល់ពីអ្នកជុំវិញខ្លួនឡើយក៏មិនសូវមានមិត្ត ។ តាំងពីប្រឡូកក្នុងវិស័យសិល្បះនាងក៏មិនបាននៅភូមិគ្រឹះជាមួយគ្រួសារឡើយគឺនៅ condo តែម្នាក់ឯង

សព្វថ្ងៃនាងក៏មានអ្នកចាត់ការផ្ទាល់ខ្លួននោះគឺ បងយ៉ាង ( ជាភេទទី ៣ ) មានតែបង យ៉ាង នេះទេដែលទ្រាំទ្រនឹង យូអាហ្វា បានអាចឈ្នះចិត្តនាងតូចអោយគោរពស្រលាញ់គេដូចបងស្រីបាន ។ គាត់ស្រលាញ់មើលថែរ យូអាហ្វា ដូចប្អូនស្រីចឹង

បងយ៉ាង ក៏មានតួនាទីមើលថែរក្មេងម្នាក់ទៀតជាតារាសម្ដែងដូច យូអាហ្វា ដែលនោះគឺ គីម ជូវី ។ ជូវី និង យូអាហ្វា ជាសត្រូវនឹងគ្នាតាំងពីតូចតែបែបជាត្រូវសាលាជាមួយគ្នាចូលប្រឡូកការងារក្នុងវិស័យតែមួយដូចគ្នាទៀតក្នុង camera ពួកគេគឺមិត្តល្អចំពោះមុខទស្សនិកជនក្រៅ camera ឈ្លោះគ្នាបែកផ្សែង ។ ពួកគេក៏មានសិស្សប្អូនដែលបង យ៉ាង ទើបបណ្ដុះបណ្ដាលនោះគឺ លី សុីសុី នាងជាក្មេងដែលគួរស្រលាញ់មានការតស៊ូក្នុងឆាកជីវិតជាក្មេងកំព្រា

នៅកន្លែងថត

ថ្ងៃម្ចាស់ផលិតកម្ម SD Entertainment ជាផលិតកម្មដែលពួកគេជ្រកកោនបានផលិតរឿងថ្មីដោយជ្រើសរើសតួអោយ យូអាហ្វា ជាតួឯក ជូវី ជាតួបន្ទាប់បន្សំជាបងស្រីបងតួឯកគឺតួឈ្លានីស ចំណែក សុីសុី ជាតួប្អូនពៅសម្ដែងជាបងប្អូននឹងគ្នា ។  ពេលមកដល់កន្លែងថតម្នាក់ៗមិនទាន់ដឹងថាត្រូវរួមការងារជាមួយគ្នានៅឡើយទេ

« នេះជាកិច្ចសន្យារបស់ឯង យូ » បង យ៉ាង ក៏ហុចកិច្ចសន្យាអោយ យូអាហ្វា អានដោយ យូអាហ្វា អង្គុយជាមួយ សុីសុី នាងនឹង សុីសុី ត្រូវគ្នាណាស់
« កិច្ចសន្យាអ្វីបងថតរឿងរាល់ដងមិនដែលមានកិច្ចសន្យាអ្វីផង » ដោយសារ យូអាហ្វា មានកុងត្រាជាមួយក្រុមហ៊ុនហើយរាល់លើកថតរឿងមិនដែលមានកិច្ចសន្យាអ្វីឡើយនាងជាមនុស្សគោរពការងារថ្វីត្បិតតែចរិតនាងពិបាកបន្តិចក៏ដោយ
« រឿងនេះវាពិសេសពេកទើបបងខ្លាចឯងពិបាករហូតទ្រាំមិនបានឈប់មុនរឿងគេថតចប់នឹងណា » បង យ៉ាង ដោយបែមញើសតាមជើងសក់
« រឿងនេះលំបាកប៉ុណ្ណាទៅបានខ្ញុំត្រូវចុះកិច្ចសន្យាបង » យូអាហ្វា
« ឯងចុះកិច្ចសន្យាជាមួយសិនបានបងទុកចិត្ត » បង យ៉ាង
« បង ហ្វា បងស្ដាប់គាត់សិនក៏បានណា » សុីសុី ក៏ញញឹមប្រាប់ទៅ យូអាហ្វា
« ក៏បាន » យូអាហ្វា ក៏ព្រមសញ្ញេ
« ធូរទ្រូងបន្តិច ដោះស្រាយចេញមួយនៅមួយទៀត » បង យ៉ាង ដកដង្ហើមធំបន្តិច មួយសន្ទុះក្រោយមក ជូវី ក៏មកដល់បន្ទប់ប្រជុំ
   អ្នកទាំង ២ ឃើញគ្នាដូចឆ្មារនឹងកណ្ដុរចឹងខឹងនឹងគ្នាណាស់សម្លក់គ្នាទៅវិញទៅមកក្នុងបន្ទប់ប្រជុំគេអាចស្មានដឹងថាច្បាស់ត្រូវរួមការងារជាមួយគ្នាតែមិនដឹងធ្វើយ៉ាងណាចុះកិច្ចសន្យាជាមួយគ្នាណានៅមុខប្រធានក្រុមហ៊ុនទៀតក៏ស្ងាត់រៀងខ្លួន
« ថ្ងៃនេះមានកត្តិយសណាស់បាន តួឯកប្រុសដ៏ល្បីគឺ ផាក ជីមីន មកពីក្រុមហ៊ុនជាដៃគូសហការយើងមកសម្ដែងរឿងជាតួអង្គឯក » ប្រធានក្រុមហ៊ុន ក៏បានណែនាំ ជីមីន អោយគ្រប់គ្នាស្គាល់ ។ ជីមីន ជាកូនអ្នកមាន ជាតារាល្បីលំដាប់ A ទាំងសង្ហាទាំងពូកែ អត្តចរិតល្អអ្នកណាកីពេញចិត្តរួមការងារជាមួយ ជាពិសេស សុីសុី នាងបានលួចស្រលាញ់ ជីមីន តែឯង ផ្ទុយពី ជីមីន ជាមិត្តស្និតស្នាល យូអាហ្វា គេក៏លួចស្រលាញ់នាងតែ យូអាហ្វា មិនដែលចាប់អារម្មណ៍ខ្វល់ខ្វាយរឿងស្នេហានេះឡើយ
« សួស្ដីគ្រប់គ្នា ! » ជីមីន ក៏ឡើងណែនាំខ្លួន គ្រប់គ្នាក៏ទះដៃអបអរ ។ អ្នកនៅក្នុងបន្ទប់ប្រជុំសប្បាយចិត្តណាស់លើកលែងតែ យូអាហ្វា នឹង ជូវី សឹងតែសុីសាច់គ្នា

ក្រោយពីប្រជុំចប់ បង យ៉ាង ត្រូវមាត់យ៉ាងស្ពឹកមុខពី ជូវី ត្រូវ យូអាហ្វា មិននិយាយរក
នៅ condo ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេស
    យូអាហ្វា មិនព្រមនិយាយរកបង យ៉ាង គាត់ក៏មកតាមនាងដល់បន្ទប់ ព្រោះគាត់ស្គាល់ច្បាស់គ្រប់យ៉ាងពី យូអាហ្វា សូម្បីតែលេខកូត condo
« ពុទ្ធោ ! យូអាហ្វា ហេតុអ្វីឯងស្អាតតែរូបបែបនេះ » បង យ៉ាង បើកទ្វារបន្ទប់ឃើញសភាព condo  យូអាហ្វា គាត់សឹងតែឡើងឈាមទៅហើយរាយប៉ាយខ្លាំងណាស់
« មិនដឹងទេខ្ញុំព្រមថតរឿង បងជួយរៀបបន្ទប់អោយខ្ញុំទៅ » យូអាហ្វា ក៏យកលេសដោះដូរ បងយ៉ាង ក៏យល់ព្រម
       ដំណឹងដែល យូអាហ្វា សម្ដែងរឿងថ្មីលឺដល់ត្រចៀកបុរសម្នាក់នោះគឺ ចន ជុងហ្គុក ដែលមានរូបរាងសង្ហាឥតខ្ចោះ កម្ពស់ខ្ពស់ស្រឡះ មុខសង្ហាទាល់ថាមិនសូវញញឹមជាមនុស្សមុខក្រញូវ
« យ៉ាងមិចហើយដឹងដំណឹងហើយមែនទេ ? » ថេយ៉ុង មិត្តរបស់ ជុងហ្គុក ជាប៉ូលីស
« រឿងក្ដីដែលយើងអោយឯងស៊ើបពេលនេះយ៉ាងមិចហើយ ហេតុអ្វីមកដល់ពេលនេះហើយស្រីម្នាក់នេះនៅសោយសុខលើគំនរទុក្ខគ្រួសារយើង » ជុងហ្គុក សម្លឹងមើលរូប យូអាហ្វា ក្នុងកាសែតសឹងតែចាប់ហែករូបចោលទៅហើយ ព្រោះប៉ារបស់នាងតូចជាអតីតម៉ាហ្វៀរកសុីផ្លូវងងឹត ដែលជាមិត្តនឹងលោក ចន ជាប៉ា ជុងហ្គុក គាត់បានលួចក្បត់ដកខ្លួនចេញមកបង្កើតមុខមាត់កត្តិយសតែម្នាក់ឯង ។ ប៉ា ជុងហ្គុក ធ្លាក់ខ្លួនពិការដេកលើគ្រែកម្រើកខ្លួនមិនបាននិយាយបានក៏ព្រោះរឿងនេះប៉ា យូអាហ្វា ក៏ជាប់ឈ្មោះដែលគេសង្ស័យនឹងសងសឹក

             🌼💜សូមរងចាំអានភាគបន្តណា 🌼💜

និពន្ធដោយ ដេសុី ជុងយូ

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now