ភាគទី 38

364 11 0
                                    

នៅខាងក្រៅមេឃភ្លៀងខ្លាំងណាស់ ។ ជុងហ្គុក បើកឡានទាំងភ្លៀងមករក ថេយ៉ុង នឹង ស៊ូហ្គា
« មេឃភ្លៀងខ្លាំងណាស់ » ជីមីន ក៏មកលេង ស៊ូហ្គា នឹង ថេយ៉ុង នៅកន្លែងប្រចាំពួកគេ
« ជីមីន ឯងមកហើយហ៎ យើងមានរឿងចង់និយាយជាមួយល្មមឯងមានលេខទូរស័ព្ទ សុីសុី ទេ មានគេចាំអារម្មណ៍ដៃគូរជំនួយយើងគេជាមនុស្សល្អទេ » ស៊ូហ្គា សុំលេខទូរស័ព្ទ សុីសុី ហើយ ជីមីនមានអារម្មណ៍ថាខឹងណាស់
« មិនអោយទេ សាច់ការអ្វីអោយលេង សុីសុី ទៅអ្នកផ្សេង » ជីមីន
« ប្រច័ណ្ឌមែន ? » ថេយ៉ុង
« ឯងស្រលាញ់ ជូវី បាន យើងក៏ស្រលាញ់ សុី បានដូចគ្នាពួកយើងធ្វើសង្សារគ្នាហើយ ស៊ូហ្គា ក៏ប្រាប់ទៅអាមួយនោះផងកុំចេះតែចាប់អារម្មណ៍សង្សារគេវើយ » ជីមីន
« ពួកឯងប្រពន្ធកូនយើងនៅទីណា » ជុងហ្គុក ក៏រត់មកទាំងទទឹកភ្លៀង
« វាស្អីឯងហា » ស៊ូហ្គា
« កុំនិយាយច្រើនប្រាប់មកពួកឯងយកប្រពន្ធកូនយើងទៅលាក់ទីណាហា » ជុងហ្គុក
« ហ្ហើយ ចេះប្រើពាក្យប្រពន្ធទៅកើតថ្ងៃនោះឯងនិយាយផ្ទាល់មាត់ថាដឹងកូនអ្នកណា » ជីមីន
« យើងសុំទោស យើងខុសពិតមែនណាពួកឯងប្រាប់មកបានទេ យើងកំហឹងមកបាំងមុខបំផ្លាញ់ក្ដីសុខខ្លួនឯង » ជុងហ្គុក ក៏លុតជង្គង់បង្ហាញភាពទន់ជ្រាយអោយគេឃើញគេមិនដែលសម្ដែងចេញភាពទន់ជ្រាយអោយអ្នកណាឃើញបែបនេះទេ
« ក្រោកមកអ្នកឯងគួរសុំទោសមិនមែនពួកយើងទេ កឺ យូអាហ្វា » ថេយ៉ុង
« គេនៅទីណា » ជុងហ្គុក
« យើងថាហួសពេលហើយទេដឹង ពីមុនឯងក៏ធ្លាប់ធ្វើខុសចំពោះ យូ ម្ដងហើយនាងក៏ព្រមអភ័យទោសអោយហែង តែម្ដងនេះធ្ងន់ធ្ងរណាស់ឯងប្រើសមត្ថភាពឯងតាមរកនាងសុំទោសនាងខ្លួនឯងទៅ ពួកយើងជួយលែងបានហើយ » ស៊ូហ្គា។និយាយហើយគ្រប់គ្នាដើរចេញពី ជុងហ្គុក
        មួយអាទិត្យកន្លងផុតទៅពិធីបុណ្យសពរបស់ អាណាលីស ក៏បានបញ្ចប់ប៉ូលីសបានដឹងថាជាឃាតកម្មស្នាដៃរបស់ ម៉ារីណា ។ ប៉ូលីស ក៏តាមចាប់ខ្លួននាងយកមកដាក់ទោសតាមច្បាប់ ។ ម៉ារីណា រត់គេចខ្លួនប៉ុន្ដែនាងនៅតែតាមសង្កេតមើល ជុងហ្គុក គ្រប់ពេល
         ជុងហ្គុក តាមសួរគេគ្រប់គ្នា ម៉ែដោះ ប៉ាគេ ក៏មិនប្រាប់ ។ ទៅផ្ទះលោក លី ក៏ត្រូវលោក លី វៃយ៉ាងចាស់ដៃតែគាត់ក៏មិនបានប្រាប់ ។ ប៉ុន្ដែក្រោយពីវៃគេហើយលោក លី ក៏អាណិតយ៉ាងណាគេក៏ជាប៉ារបស់ចៅគាត់
« បងកើតអ្វីមុខស្រពោនម្ល៉េះ » អ្នកស្រី លី
« គឺបងអាណិតដល់ ជុងហ្គុក នឹងណា » លោក លី
« អូនក៏ដូចគ្នាយ៉ាងណាគេក៏ជាប៉ារបស់ចៅយើងដែលបង មិនចង់អោយចៅគ្មានប៉ាហៅនោះទេ » អ្នកស្រី លី
« បងលឺលោក ចន ថាគេអត់បាយអត់ទឹកតាមរកកូន យូ គ្រប់ច្រកល្ហក » ភ្លាមនោះលោក ចន ក៏ចូលមក
« តាកញ្ចាស់ អាណិតកូនយើងផងណា » លោក ចន ក៏មកអង្វរមិត្តជំនួសកូន
« ឯង បានបានចាំយើងប្រាប់តែម្ដងនេះមិនមែនចុះតែអេតាសុីវិលត្រូវរៀបការ » លោក លី
« បាទ ខ្ញុំព្រម ព្រមគ្រប់យ៉ាង អោយកូនសុំទោសធ្វើបាបប្អូនម្ដងហើយម្ដងទៀត » ជុងហ្គុក ក៏មកលុតជង្គង់សុំទោសលោក លី អ្នកស្រី លី
« បានៗ ក្រោកមកយ៉ាងណាក៏ជាគ្រួសារចាំម៉ាក់ប្រាប់ថា យូអាហ្វា គេនៅទីណា ណា » អ្នកស្រី លី ក៏ទាញ ជុងហ្គុក អោយក្រោកមកអោយអាស្រ័យដ្ធានទៅគេ
     ព្រឹកស្អែក ជុងហ្គុក ក៏ទៅដល់ទីនោះសម្លឹងមើលនាងតូចពីចម្ងាយឃើញនាងតូចនាយចង់តែស្ទុះទៅអោប ។ ឃើញនាងនៅជួយមើល ជីន ពិនិត្យជម្ងឺគេមើលញញឹម ភ្លាមនោះកសិករម្នាក់ក៏មកក្បែរគេ
« អ្នកកម្លោះមកដើរកម្សាន្តមែនទេ ? » កសិករ
« បាទ ទីនេះស្អាតណាស់ »
« អ្នកកម្លោះកុំមើលទៅប្ដីប្រពន្ធមួយគូរនេះមែនទេ អ្នកក៏ថាសមគ្នាដែល លោកគ្រូពេទ្យគាត់មើលថែរប្រពន្ធកូនបានល្អណាស់ » កសិករ
« ប្ដីប្រពន្ធ ពួកគេស្រលាញ់គ្នាមែនទេ ? » ជុងហ្គុក លឺកសិករនិយាយហើយក៏ទម្លាក់ទឹកមុខចុះគេគ្មានមុខជួបនាងតូចទេ ។ គេខុសធ្ងន់ណាស់ឃើញនាងមានក្ដីសុខបែបនេះនាយសុខចិត្តដើរចេញ ។ ភ្លាមនោះ ជីន ក៏ក្រឡេកឃើញ ជុងហ្គុក គេក៏គេចពីនាងតូចមកជួប ជុងហ្គុក
« ទីបំផុតឯងមកហើយមែនទេ ? » ជីន
« ឯងមានក្ដីសុខហើយមែនទេ យកប្រពន្ធកូនគេមកបែបនេះ ?»
« បានយើងមិនចង់ឈ្លោះជាមួយឯងទេ ឯងខុសហើយកុំមករករឿងគេទៀត » ជីន
« ជូនពរឯងមានក្ដីសុខមើលថែរនាងផងណា កុំធ្វើអាក្រក់ដាក់នាងដូចយើងអីណា » ជុងហ្គុក
« យូ គេស្រលាញ់ឯងមួយខែជាងនេះថ្ងៃណាក៏នាងនឹកឯងដែល នាងមិនដែលស្រលាញ់យើងទេ » ជុងហ្គុក លឺបែបនេះមានសង្ឃឹមហើយគេត្រេតអរណាស់
« ចឹងយើងទៅរកប្រពន្ធយើងណា » ជុងហ្គុក ក៏ប្រញាប់រត់ទៅរកនាងតូច ។ យូអាហ្វា ត្រឡប់មកពីក្នុងភូមិវិញនាងក៏មកធ្វើម្ហូប ជុងហ្គុក ក៏អោបនាងតូចពីក្រោយយ៉ាងណែន
« ជុងហ្គុក ... » យូអាហ្វា ភ្ងាក់ផ្អើលណាស់
« បងនឹកអូនណាស់ណាស់ សឺត ... »  ជុងហ្គុក ក៏ថើបស្មារនាងតូច
« លែងខ្ញុំអោយឆាប់ ចន ជុងហ្គុក » នាងតូច ឃើញវត្តមានគេក្ដៅចិត្តណាស់
« មិនលែងទេបងអោបប្រពន្ធ » គេអោបនាងតូចយ៉ាងណែន
« បើមិនលែងលោកត្រូវមួយកាំបិតនេះហើយ »
« មិនលែង អួយ ... » ជុងហ្គុក ស្មានតែនាងតូចមិនហ៊ានមានឯណានាងយកកំបិតអារដៃគេឡើងឈាម
« ជុងហ្គុុក ... » ជីន ក៏ប្រញាប់រត់មកមើលឃើញឈាមប្រញាប់យកបង់រុំ
« យូ អូនកាចឆ្នាស់យ៉ាងនេះ ? » ជុងហ្គុក
« ឆឺស លោកជាអ្នកប្រហើនដាក់ខ្ញុំមុខ លោកជាអ្នកបង្រៀនខ្ញុំ » ថាហើត យូអាហ្វា ក៏ដើរចេញ
« នេះគេហ៊ានណា ពីមុនខ្លាចឈាមឥឡូវអារដៃឯងស្រស់ៗ » ជុងហ្គុក ជីន ក៏ជូតរបួសលាងរបួសអោយគេថ្នមៗ
« យើងថា យូ ប្រហែលជារំភើបផង ខឹងឯងផងទៀតហ៊ានដល់ម្លឹង » ជីន

            🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now