ភាគទី 04

369 13 0
                                    

នៅ condo យូអាហ្វា
« អ្នកនាង ! ចូលច្រឡំបន្ទប់មែនទេ? » ជុងហ្គុក បើកទ្វារ condo មកឃើញហើយហួសចិត្ត ខោអាវរាយប៉ាយពេញនឹងរបស់ញាំពេញសាឡុង
« មានច្រលំឯណា ចូលមក » យូអាហ្វា
« អ្នកនាង យូអាហ្វា នេះអ្នកនៅបានដែលមែនទេ ? » ជុងហ្គុក សួរទាំងហួសចិត្ត
« លោកឆាប់ធ្វើទៅសម្អាតវាអោយស្អាតណាខ្ញុំទៅងូតទឹក ស្អុះខ្លាំងណាស់ » យូអាហ្វា ក៏ចូលទៅបន្ទប់ទឹកដើម្បីងូតទឹក
« ទ្រាំណា ចន ជុងហ្គុក កុំអោយដល់វេទខ្ញុំអោយសោះ យូអាហ្វា នាងត្រូវជាងនេះមិនខាន » ជុងហ្គុក ក៏ចាប់ផ្ដើមរៀបចំបន្ទប់ ។ ចំណែក យូអាហ្វា ចូលងូតទឹកត្រាំពពុះរសាប៊ូ ល្មមតែនាងងូតទឹកសម្អាតខ្លួនហើយ ជុងហ្គុក ក៏សម្អាតបន្ទប់ស្អាតដូចគ្នា
« អ្នកនាងជាតារាល្បីម៉ាកអីទៅ ស្អាតតែរូបបន្ទប់មិនបាច់និយាយ » ជុងហ្គុក ក៏រអ៊ូដាក់ យូអាហ្វា គេរៀបឡើងដង្ហក់ទៅហើយ
« ក៏ឈប់រាយទៀតហើយលោកឈប់រអ៊ូបានហើយ » យូអាហ្វា ក៏កាន់កន្សែងជូតសក់មុននេះនាងងូតទឹកកក់សក់
« ល្អ » ជុងហ្គុក ដកដង្ហើមញាប់មុននេះគេពិតជាហត់ណាស់
« ត្រូវតែល្អហើយ តទៅលោកមកនៅជាមួយខ្ញុំគឺលោកអ្នករៀបចំ » យូអាហ្វា ក៏និយាយទាំងញញឹមទៅកាន់ជុងហ្គុក
« ថាមិច អ្នកនាងជាស្រីខ្ញុំជាប្រុសណា ? » ជុងហ្គុក ក៏ជ្រួញចិញ្ចឹមសួរទៅកាន់នាងតូច មិនស្មាន លី យូអាហ្វា ជាតារាល្បីនៅខាងក្រៅមានអត្តចរិតបែបនេះសោះ
« បានហើយក្មេងតូចយើងដឹងណា ថាឯងស្រលាញ់ប្រុស » យូអាហ្វា គោលបំណងទៅញ៉ោះ ជុងហ្គុក ក៏ឡើងទៅអង្គុយលើភ្លៅ ជុងហ្គុក
« បានហើយនាងលប់ ខ្ញុំទៅងូតទឹក » ជុងហ្គុក ក៏ចង្អុលក្បាលនាងតូចតិចអោយចេញពីខ្លួនគេ
« ឆឺស នៅក្បែរស្រីស្អាតដូចជាខ្ញុំលោកមិនចង់ក្បែរផងបានន័យថាលោកគ្មានអារម្មណ៍នឹងមនុស្សស្រីទេ » យូអាហ្វា ក៏ស្រែកបន្ទរពីក្រោយខ្នង ជុងហ្គុក ទៅ
« នាងលប់អើយ ខ្ញុំមិនចង់អោយអារម្មណ៍តណ្ហាមួយពេលមកបំផ្លាញ់កិច្ចការធំខ្ញុំទេ ខ្ញុំនឹងធ្វើអោយនាងទុកចិត្តខ្ញុំមុននឹងក្រោយនាងក៏ត្រូវតែជាកូនអុករបស់ខ្ញុំ » ជុងហ្គុក និយាយខ្សឹបតិចៗក៏ដើរចូលបន្ទប់ទឹកងូតទឹក

មួយសន្ទុះក្រោយមក
« អ្នកនាងខ្ញុំបានអ្វីស្លៀកទៅ ? » ជុងហ្គុក ចេញពីបន្ទប់មកពាក់កន្សែងរុំតែចង្កេះមួយកំណាត់ចុះក្រោមតែប៉ុណ្ណោះ
« wow សាច់ដុំលោកល្អម្ល៉េះ អរ អរ ... ហា » យូអាហ្វា ក៏ដៃចុចដើមទ្រូងនឹងសាច់ដុំពោះ ជុងហ្គុក
« អត់មិនបានអីឡូវហើយ លឺខ្ញុំសួរអ្នកនាងទេ » ជុងហ្គុក ក៏ទះក្បាលនាងតូចម្ដងទៀត
« ឆឺស កំណាញ់ខ្លួនហា ខោអាវខ្ញុំលោកស្លៀកទៅចាំស្អែកខ្ញុំនាំទៅ shopping ខោអាវថ្មីៗជាអ្នកចាត់ការខ្ញុំត្រូវតែ perfect » យូអាហ្វា ក៏យកខោអាវដែលរលុងបំផុតសម្រាប់នាងយកមកអោយ ជុងហ្គុក
« និយាយឡូយហាតែកុំមកមើលធាតុពិតកញ្ញា perfect » ជុងហ្គុក ក៏យកខោអាវ យូអាហ្វា មកស្លៀកព្រោះគេទាល់ទៅហើយ
« ហាស ហា ... » យូអាហ្វា សើចឡើងគាំងនៅលើសាឡុងព្រោះ មាឌនាងតូចនឹង ជុងហ្គុក ខុសគ្នាឆ្ងាយណាស់វារលុងសម្រាប់នាងតែវារឹតរាង ជុងហ្គុក ណាស់
« បានហើយ ព្រោះនាងនឹងឈប់សើចហើយទៅគេង » ជុងហ្គុក ក៏ទាញដៃ យូអាហ្វា អោយទៅគេង ចំណែកនាយកម្លោះគេងលើសាឡុង
ពាក់កណ្ដាលយប់ម៉ោង ១២ យប់
« លោក ! លោកជួយខ្ញុំផង » យូអាហ្វា ស្រែកហើយអោបតុក្កតាជាប់
« អ្នកនាងកើតអ្វីឡើងមកនឹង » ជុងហ្គុក ក៏ប្រញាប់រត់ទៅមើល
« លោកជួយខ្ញុំផង ហ្ហឹកៗ ... ខ្ញុំយល់សប្ដិអាក្រក់គឺយល់សប្ដិឃើញបង យ៉ាង » យូអាហ្វា ក៏ហក់ទៅអោប ជុងហ្គុក យ៉ាងណែន
« នេះមកពីអ្នកនាងនឹកគាត់ពេកទើបចឹង ឆាប់គេងវិញទៅអស់អីហើយ » ជុងហ្គុក ក៏អង្អែលក្បាលនាងតូចដណ្ដប់ភួយអោយនាងគេងវិញ
« ក៏បានតែលោកគេងជាមួយខ្ញុំណា ខ្ញុំខ្លាច » នាងតូច ក៏ទាញគេមកអោបយ៉ាងណែន
« ថាមិចដេកលើគ្រែជាមួយអ្នកនាង ? » ជុងហ្គុក លឺហើយហួសចិត្ត មុនដំបូងគេគិតថា យូអាហ្វា ជាមនុស្សស្រីត្រឹមត្រូវតែពេលនេះគេបែបជាគិតមិនល្អចំពោះនាងតូចព្រោះថាស្គាល់គេតែមួយថ្ងៃនាងហ៊ានយ៉ាងនេះចំពោះគេចុះទម្រាំប្រុសផ្សេង នាងល្បីបែបនេះប្រហែលឆ្លងកាត់មកច្រើនហើយគេចាប់ផ្ដើមគិតមិនល្អលើនាង ។ ចំណែក យូអាហ្វា នាងមិនដឹងខ្យល់អ្វីឡើយកន្លងមកនាងមិនដែលទទួលភាពកក់ក្ដៅពីគ្រួសារតាំងពីក្មេង ខ្វះភាពកក់ក្ដៅនាងមិនដែលត្រូវជាមួយអ្នកណាមានតែបង យ៉ាង នាងក៏មិនងាយអោយអ្នកចូលក្នុងជីវិតនាងតែចំណុចខ្សោយនាង នាងជាមនុស្សឆាប់ជឿទុកចិត្តគេ បានស្គាល់គេហើយនាងទុកចិត្តស្មោះត្រង់នឹងគេអស់ពីចិត្តនាងជាមនុស្សគិតគេក្នុងផ្លូវ វិជ្ជមានជានិច្ចបើស្គាល់នាងច្បាស់អ្នកណាក៏លង់ស្រលាញ់នាងដែល
« ត្រូវហើយ ឆាប់គេងមកស្អែកទៅថតពីព្រឹកផង »
« បាទ ដឹងហើយឆាប់គេងទៅខ្ញុំនៅទីនេះហើយ »
« ត្រូវហើយនេះ » យូអាហ្វា ក៏ឈោងយកសៀវភៅរឿងនិទានមកអោយ ជុងហ្គុក
« ជាស្អី »
« លោកមិនចេះអានអក្សរទេឬជាសៀវភៅរឿងនិទាន » យូអាហ្វា ក៏អោប ជុងហ្គុក គេងលើទ្រូងរបស់គេ
« កុំប្រាប់ថាខ្ញុំត្រូវអានអោយអ្នកនាងស្ដាប់ណា » ជុងហ្គុក
« ត្រូវហើយ កាលបង យ៉ាង នៅរស់គាត់ក៏អានអោយខ្ញុំស្ដាប់ដែល ព្រោះខ្ញុំស្ដាប់ហើយទើបគេងលក់កាលពីក្មេងខ្ញុំបានជួបរឿងអាក្រក់ទើបខ្ញុំពិបាកក្នុងការគេង » ជុងហ្គុក ក៏អានអោយនាងស្ដាប់ចប់មួយរឿង គេក៏លួចសួរនាង
« អ្នកនាងបានទេថាអ្នកនាងកើតអ្វីកាលពីក្មេង ? »
« កាលពីក្មេងខ្ញុំរពឹសណាស់ » យូអាហ្វា
« មិនប្រាប់ក៏ដឹងដែល » ជុងហ្គុក
« លោកចង់ស្ដាប់ទេ ? »យូអាហ្វា ក៏យកដៃវៃទ្រូងជុងហ្គុក
« និយាយមក » ជុងហ្គុក ក៏អង្អែលក្បាលនាងតូចអោយគេងដូចកូនក្មេងចឹង
« ពេលមួយនោះខ្ញុំបានលួចលេងហើយសង្ងំក្នុងចូលឡានប៉ារបស់ខ្ញុំដោយគាត់មិនដឹងថាខ្ញុំនៅក្នុងនោះទេកាលនោះខ្ញុំអាយុ ៨ ឆ្នាំ ប៉ាក៏បើកឡានទៅកន្លែងមួយស្ងាត់ខ្លាំងណាស់គួរអោយខ្លាចហើយលឺសម្លេងនិយាយជាមួយគ្នាបន្តិចមកក៏ឈ្លោះគ្នាខ្ញុំមិនដឹងចាស់ៗនិយាយអ្វីទេ តែឈ្លោះគ្នាបានបន្ដិចបានឈានដល់ការ បាញ់សម្លាប់គ្នាវាពិតជាគួរអោយខ្លាចណាស់ សម្លេងកាំភ្លើងវានៅជាប់ក្នុងខួរក្បាលខ្ញុំជានិច្ច ខ្ញុំបានឃើញប៉ា ... » យូអាហ្វា និយាយទាំងមិនដឹងខ្លួនព្រោះងងុយគេក៏លង់លក់ធម្មតានាងមិនដែលនិយាយរឿងទេព្រោះប៉ារបស់នាងបានគម្រាមក្រោយពីឃើញហេតុការណ៍នេះនាងតូចយំយ៉ាងខ្លាំង ក្មេងអាយុ ៨ ត្រូវរស់នៅដោយស្លាកស្នាមបែបនេះមិនមានជីវិតប្រក្រតីដូចកុមារដទៃឡើង
« ប៉ានាងយ៉ាងមិចហាក ? នេះនាងគេងលក់ហើយមែនទេ ? » ជុងហ្គុក ងងុយគេងក៏ស្វាងនាងតូចនិយាយដល់ចំណុចសំខាន់គេចង់ដឹងនាងក៏គេងលក់បាត់ ។ តែនាយក៏រំងាប់អារម្មណ៍វិញព្រោះថាបើបង្ខំក៏មិនកើតអាចខូចខាតកិច្ចការធំគេ មុននឹងក្រោយរឿងមួយនេះគេត្រូវតែដឹងអោយបាន

          🙏💜🌼 សូមរងចាំអានភាគបន្ត🙏🌼💜

ដឹងការពិតពេលណាតួស្រីទក់សាច់😹

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now