ភាគទី 26

386 14 2
                                    

កន្លងទៅប៉ុន្មានថ្ងៃនាងតូច យូអាហ្វា ក៏ចេញពីមន្ទីរពេទ្យហើយលោក ចន ក៏អោយគេទៅទទួលនាងតូចត្រឡប់ទៅភូមិគ្រឹះគាត់មិនអោយ ជុងហ្គុក ដឹងនោះទេ ។ ចំពោះ ជុងហ្គុក ផ្ទាល់ក៏ពិបាកចិត្តជាខ្លាំងដែលតែគេមិនហ៊ានប្រឈមមុខនឹង យូអាហ្វា ឡើយខ្មាស់នឹងទង្វើរដែលគេធ្វើដាក់នាង ។ បានត្រឹមសង្ងំផឹកតែម្នាក់ឯង

នៅភូមិគ្រឹះលោក ចន
« ជំរាបសួរ លោក អ៊ំ ! ម៉ែដោះ » យូអាហ្វា មកដល់ក៏អោនគោរពអ្នកជាចាស់ទុំក្នុងផ្ទះ ។ នាងមិនទាន់រឿងប៉ាម៉ាក់រួចផុតរឿងអាក្រក់ៗនៅឡើយទេព្រោះចាស់ទុំសងខាងលាក់បាំង
« ល្អហើយ ឆាប់ចូលមកក្បែរអ៊ំមក » លោក ចន
« ចាស ឃើញលោកអ៊ំអស់អីបែបនេះក្មួយសប្បាយចិត្តណាស់ ! ក្មួយក៏អស់តួនាទីនៅទីនេះ » យូអាហ្វា ញញឹមទាំងមិនសមដាក់លោក ចន
« ទាំងនេះក៏ដោយសារតែក្មួយដែរ ! អ៊ំថាឯងកុំនិយាយរឿងអ្វីផ្សេងអី នៅទីនេះដើម្បីអ៊ំមើលថែរជាការតបស្នងទៅឯង » លោក ចន ក៏ញាក់ចិញ្ចើមដាក់ ម៉ឬដោះដូចជាល្បិចអីចឹង
« ចាស តែក្មួយរំខានតែមួយរយះនោះទេ » ដោយសារតែវាភ្លាមៗនាងតូចគិតថាបើគេចេញពេលនេះទៅក៏អត់មានកន្លែងរស់នៅ
« ទើបងើបពីឈឺចឹង អ្នកនាងតូចឆាប់ទៅសម្រាកទៅខ្ញុំរៀបចំបន្ទប់អោយរួចរាល់ហើយទាន » ម៉ែដោះបានរៀបចំបន្ទប់នាងតូចនៅជាន់ខាងលើក្បែរបន្ទប់ ជុងហ្គុក ដែលមិនអោយគេងបន្ទប់តូចចង្អៀតនោះទៀតទេ
« ចាស អរគុណលោកទាំង ២ ណាស់ » យូអាហ្វា ក៏ឡើងទៅសម្រាក

នាពេលយប់ក៏បានមកដល់
គ្រប់គ្នាលាក់នឹង ជុងហ្គុក ពិតជាបានល្អគេមិនដឹងទាល់តែសោះថានាងតូចចូលមកនៅទីនេះ
« អស់ស្រាហើយ ... ប្រាវ » ជុងហ្គុក ក៏កែវស្រាទៅជញ្ជាំងផ្ទះ ។ មួយរយះនេះគេស្មុកស្មាញការងារកីមិនទៅគិតតែអង្គុយផឹករឿងអ្វីក៏គេមិនព្រមដោះស្រាយយកស្រាជាមុខ ។ ជុងហ្គុក ក៏ចុះទៅខាងក្រោមទៅយកស្រាដោយខ្លួនឯងហើយក៏ឡើងមកវិញ
« បន្ទប់អ្នកណា ? ហេតុអ្វីបើកភ្លើងធ្វើដូចមានអ្នកណានៅទីនេះចឹងពីមុនទុកចោលតើ ? » ជុងហ្គុក កាន់ដបស្រា ស្រវឹងស្រាំងៗដើរចូលបន្ទប់នាងតូច ។ ដោយ យូអាហ្វា មិនចាក់សោរទ្វារទេនៅមិនទាន់ស្រួលខ្លួននៅឡើយនៅរាងវិលៗទើបមិនចាក់សោរទ្វារ ព្រោះ ជីន ចេញចូលពិនិត្យអាការះនាងដែរ
« បង ជីន ... បងទៅសម្រាកខ្ញុំមិនអីទេ រាងគ្រាន់ហើយ » យូអាហ្វា មិនបានមើលអ្នកចូលបន្ទប់ខ្លួននោះទេ នាងកំពុងតែអានសៀវភៅប្រលោមលោកទៅវិញ
« យូ ... » ជុងហ្គុក លឺសម្លេងនាងតូចក៏បោះជំហានដើរចូលយឺតៗ
« ជាលោកទេ ... លោកចង់មកសម្លាប់ខ្ញុំមែនទេ ? » សំណួរចាក់ដោតនាងសួរទៅកាន់គេ
« មិនមែនបែបនេះទេ បងអត់បានគិតចឹងទេ អភ័យទោសអោយបងផងបានទេ បងដឹងបងមិនសមសុំអោយអូនលើកលែងទោសទេបងខុស គឺខុសធ្ងន់ណាស់តែបងសន្យាថានឹងកែប្រែមិនធ្វើអោយឈឺចាប់ទៀតទេ » ជុងហ្គុក និយាយទាំងកែវភ្នែករលីងលោង
« ចេញទៅ ប៉ាលោកជាហើយ ! កិច្ចសន្យាខ្ញុំនិងលោកក៏ល្មមដល់ពេលបញ្ចប់លោកគ្មានសិទ្ធិលើខ្ញុំទៀតទេ ខ្ញុំចង់បានគ្រប់យ៉ាងរបស់ខ្ញុំមកវិញតាមកិច្ចសន្យារបស់ខ្ញុំ » យូអាហ្វា
« បងអាចអោយអូនបានគ្រប់យ៉ាង តែប្រណីបងផងណាបងមិនអាចរស់នៅដោយគ្មានអូនទេ » ទឹកភ្នែកជាកូនប្រុសក៏ហូរកាត់ថ្ពាល់អោយនាងឃើញជាលើកទី ១ គេយំអោយអ្នកក្រៅបានឃើញ
« ខ្ញុំមិនអាចនៅជាមួយមនុស្សដូចជាលោកបានទៀតទេ ឆាប់ចេញទៅ លោកយល់តែចិត្តខ្លួនឯងមិនស្ដាប់ហេតុផលបើថ្ងៃណាមួយខ្ញុំធ្វើខុសចំពោះលោក លោកអាចលើកដៃសម្លាប់ខ្ញុំក៏ថាបាន » យូអាហ្វា
« បងហ៊ានស្បថ ! មិនអោយរឿងនោះកើតឡើងមកម្ដងទៀតទេ » ជុងហ្គុក
« លោកចេញទៅ ចេញទៅ ... » យូអាហ្វា ក៏ច្រឡោតឃើញកាំបិតក្បែរចិតផ្លែឈើក្បែរនោះក៏ទាញមកគំរាម ជុងហ្គុក ដោយយកមកបម្រុងអារករបស់ខ្លួនឯង
« បងមិនចេញទេ ... » ជុងហ្គុក ក៏ព្យាយាមចូលទៅជិតនាង
« បើអោយខ្ញុំទៅក្បែរស្រលាញ់លោកម្ដងទៀតប្រហែលមិនអាចទេ ខ្ញុំស្លាប់វិញល្អជាង ... »
« យូអាហ្វា ... អូនលែងស្រលាញ់បងហើយមែនទេ ? អូនក៏ដឹងបងស្រលាញ់អូនប៉ុណ្ណា ថ្ងៃនោះរឿងវាផ្ទួនពេទ្យពេលយប់បងប្រច័ណ្ឌអូនស្ទើរស្លាប់ បងអោយ មីនហូ បង្វិលក្បាលបងបានដោយសារបងស្រលាញ់អូន ... បងចង់ឆ្គួតហើយអូនដឹងទេ ? » ជុងហ្គុក
« កុំចូលមកទៀតណា ... » យូអាហ្វា ក៏យកកាំបិតឆូតករបស់ខ្លួនអោយឈាម
« អូន កុំធ្វើបែបណា ... បានៗបងព្រមចេញ » ជុងហ្គុក ក៏ចេញទិញទ្វារចេញដោយគេអង្គុយយំនៅមុខបន្ទប់ដៃកាន់ដបស្រាអោនមុខយំ ។ ចំណែកនាងតូចក៏ឈឺមិនចាញ់គេ គេក៏មិនយល់ខ្លួនហេតុអ្វីនៅឡើយស្រលាញ់គេយ៉ាងនេះបានលឺសម្ដីគេហើយនាងឈឺចាប់ណាស់ចង់តែស្ទុះទៅអោបគេតែនាងធ្វើមិនបាន
ពេញមួយយំពួកគេយំយ៉ាងខ្លាំង ម្នាក់យំអោបជើងក្នុងបន្ទប់ម្នាក់នៅខាងក្រៅបន្ទប់
នាពេលព្រឹកព្រលឹម
« យូអាហ្វា អូនគិតមែនទេថាបងព្រមដោះលែងអូន ? ជាតិនេះអូនកើតមកដើម្បីបងតែម្នាក់ដាច់ខាតបងមិនដោះលែអូនទេ អូនចាំតែមើលទៅបើបងអង្វរអូនមិនស្ដាប់ហើយបងមានតែប្រើល្បិចបង្ខំអូន » ជុងហ្គុក យំអស់ចិត្តហើយក៏តាំងចិត្តងើបឡើងមកតតាំង

              🌼💜🙏 សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now