ភាគទី 15

483 10 0
                                    

ក្រោយពីបញ្ចប់សង្រ្គាមលើគ្រែ ជុងហ្គុក ក៏ទាញនាងតូច យូអាហ្វា មកអោប ។ យូអាហ្វា ក៏សម្លឹងមុខ ជុងហ្គុក ដែលគេងលក់
« ពេលគេគេងលក់ ! មុខគួរអោយស្រលាញ់ណាស់ដូច ជុងហ្គុក ដែលខ្ញុំស្គាល់ពីដំបូងចឹង » យូអាហ្វា អង្អែលមុខ ជុងហ្គុក ទាំងគ្រឺតខ្នាញ់មុខទន្សាយរបស់គេ
« អួយ ... » យូអាហ្វា មិនប្រយ័ត្នក៏ប៉ះត្រូវស្នាមរបួសដែរ ថេយ៉ុង វាយគេល្ងាចមិញនេះ
« អួយ ខ្ញុំសុំទោសមកពីមុខលោកគួរអោយស្រលាញ់ » យូអាហ្វា ក៏សម្លឹងមុខ ជុងហ្គុក ពីគេចាប់ដៃនាងជាប់ ។
« យ៉ាងមិចលង់ស្នេហ៍ » ជុងហ្គុក ក៏ទាញដៃនាងមកផ្អឹបដើមទ្រូងគេ
« មុខលោកយ៉ាងមិចហើយ » យូអាហ្វា ក៏អង្អែលវាថ្នមៗម្ដងទៀត
« គឺនៅឈឺ ... » ជុងហ្គុក ក៏ប្រែជាស្លូតបូតគួរអោយស្រលាញ់ដាក់នាងតូច
« មកខ្ញុំលាបរបួសអោយ » យូអាហ្វា ក៏លាបរបួសអោយ ជុងហ្គុក ថ្នមៗរាងក្រាស់ក៏អោបចង្កេះនាងតូចមិនលែងអោយចេញពីដើមទ្រូងគេ ។ លាបរបួសរួចនាងតូចក៏ឈោងដៃបិទភ្លើងពួកគេទាំងពីរក៏គេងអោបគ្នាពេញមួយយប់
ព្រឹកឡើង យូអាហ្វា ក៏ក្រោកមកមុន ជុងហ្គុក ព្រោះជាបញ្ជារបស់ម៉ែដោះ ។
« មុនដល់ទីនេះអ្នកនាងចេះអ្វីខ្លះ ការងារផ្ទះ » ម៉ែដោះ
« អ្វីក៏មិនចេះដែល » យូអាហ្វា
« សូម្បីតែលាងចាន » ម៉ែដោះសួរទៅនាងតូចទាំងហួសចិត្ត
« ចាស » យូអាហ្វា នាងឆ្លើយទាំងរអៀសខ្លួន
« អ្នកនាងជាមនុស្សស្រីណា ពីពេលនេះទៅត្រូវធ្វើទាំងអស់មកតាមខ្ញុំមកខ្ញុំបង្រៀន » យូអាហ្វា ក៏ដើរទៅតាមម៉ែដោះ
     មួយថ្ងៃពេញនេះម៉ែដោះបម្រើ យូអាហ្វា លាងចានឆ្នឆ្នាំង ធ្វើអាហារពេលព្រឹកអោយ ជុងហ្គុក នឹងដាំបបរកិនយកទៅបញ្ចុក លោក ចន ព្រមទាំងដាំទឹកក្ដៅអោយលោក ចន ផងដែល ។ ជុងហ្គុក បន្ទាប់ញាំអាហារពេលព្រឹកមុខនាងតូចក៏ឡេមិនមើលដែលពោលគឺគេចេញទៅធ្វើការបាត់ទុកអោយនាងតូចនៅជាមួយម៉ែដោះធ្វើការងារ ។
« អ្នកនាងឆាប់យកអាហារ នឹង ទឹកក្ដៅលាយជាមួយទឹកត្រជាក់នេះទៅជូនខ្លួនអោយលោកម្ចាស់ទៅនេះជាបញ្ជាអ្នកប្រុសតូចអ្នកនាងមានតួនាទីមើលថែរលោកម្ចាស់ » ម៉ែដោះ
« ចាស អ្នកស្រីម៉ែដោះ » យូអាហ្វា ក៏កាន់ថាសទៅបន្ទប់លោក ចន ។ នាងដើរបណ្ដើររអ៊ូបណ្ដើរនាងជាកូនអ្នកមានមិនធ្លាប់ធ្វើកិច្ចការនេះពីមុនមកទេ
« ប្រើនោះប្រើនេះមិនដឹងខ្ញុំជាអ្នកណាទេ ខ្ញុំគឺ យូអាហ្វា តារាល្បីណា » យូអាហ្វា ដើរបណ្ដើររអ៊ូរបណ្ដើរក្រឡេកមើល ម៉ែដោះពីក្រោយមិនបានមើលផ្លូវ
« អ្នកនាងប្រយ័ត្ន » យូអាហ្វា ដើរមិនប្រយ៍ត្នបិសនឹងបុកលោកគ្រូពេទ្យសង្ហាគឺ លោកគ្រូពេទ្យកម្លោះ គីម ស៊ុកជីន
« អួយ ... សុំទោសណាលោក ខ្ញុំគ្មានចេតនាទេ » យូអាហ្វា ភ័យណាស់ព្រោះតាំងពីចូលមកផ្ទះនេះគ្មានអ្នកណាល្អដាក់នាងម្នាក់ទេ មនុស្សផ្ទះនេះគួរអោហខ្លាច
« អ្នកនាងមិនអីទេមែនទេ ? » ជីន ក៏សួរទៅទាំងទឹកមុខញញឹមទៅនាង
« ខ្ញុំមិនអីទេ សុំទៅសិនហើយ » យូអាហ្វា ក៏ប្រញាប់រត់ទៅ ។ នាងពិតជាខ្លាចមនុស្សផ្ទះនេះណាស់ ។ ចំណែក ជីន ឃើញនាងរត់ទៅបែបនេះគេអស់សំណើចណាស់ជួបនាងបានម្ដងក៏មានអារម្មណ៍ល្អបាត់ទៅហើយ
យូអាហ្វា បើកទ្វារបន្ទប់លោក ចន ចូលទៅនាងឃើញសភាពលោក ចន ហើយនាងអាណិតគាត់ណាស់ដេកស្ដូកស្ដឹងលើគ្រែដៃបន្ដោងសារ៉ូម និង ដាក់អុកសុីសែនជាប់ខ្លួន ។
« ខ្ញុំសន្យានឹងមើលថែរលោកអ៊ំអោយបានជាសះស្បើយ លោកអ៊ំកុំប្រកាន់ខ្ញុំអីទុកខ្ញុំដូចកូនស្រីលោកអ៊ំចុះណា » យូអាហ្វា ក៏ជូតខ្លួនអោយលោកចន បញ្ចុកបបរដែលគិនរួចយឺតៗ ជូតមាត់អោយលោក ចន បណ្ដើរបញ្ចុកបណ្ដើរ
« លោកអ៊ំប្រហែលអផ្សុកណាស់ហើយនៅតែម្នាក់ឯងបែបនេះ » យូអាហ្វា ធ្វើកិច្ចការនាងរួចក៏ឃើញទូរសៀវភៅលោក ចន នាងក៏ទាញមកមើល
« ចាំក្មួយអានអោយលោកអ៊ំស្ដាប់ណា » យូអាហ្វា ក៏អង្គុយអានសៀវភៅ សម្លេងដែលស្រទន់អានបានយ៉ាងពិរោះ
ជីន ជាមិត្ត ជុងហ្គុក ក៏ជាពេទ្យប្រចាំខ្លួនរបស់លោក ចន កន្លងមកមានអ្នកបណ្ដើរច្រើនមកទីនេះតែគ្រាន់តែមកដល់ក៏ធុញទ្រាន់គេទើបតែឃលញនាងតូច យូអាហ្វា ទេធ្វើកិច្ចការនេះទាំងពេញចិត្ត ។ គេសម្លឹងនាងតូចពីចម្ងាយទាំងពេញចិត្តមិនទៅរំខាននាងតូចអានសៀវភៅទេ ។ នាងអានចប់ទើបគេចូលទៅ
« អ្នកនាងពិតជាពូកែណាស់មិនសរសើរមិនបានទេ » ជីន ក៏ចូលទៅទះដៃអោយ យូអាហ្វា
« លោកមកតាំងពីពេលណា » យូអាហ្វា
« មកតាំងពីអ្នកនាងឈានជើងចូលមកទីនេះ » ជីន
« លោកជាអ្នកណា »
« ខ្ញុំគឺ គីម ស៊ុកជីន មិត្តរបស់ ជុងហ្គុក ជាពេទ្យប្រចាំកាយរបស់លោកអ៊ំ » ជីន ក៏ញញឹមដាក់នាងតូចម្ដងទៀត
« លោកអាក្រក់ដូចមិត្តលោកទេ » យូអាហ្វា ក៏សួរសំណួរត្រង់ៗទៅ ជីន ធ្វើអោយគេអស់សំណើចនឹងនាង
« ខ្ញុំជាមិត្តគេតែចរិតមិនដូចគេទេ ខ្ញុំជាសុភាពបុរសអ្នកនាងអាចទុកចិត្តបាន » ជីន
« ពិតមែនណា លោកអាចធ្វើជាមិត្តខ្ញុំបានទេនៅផ្ទះនេះខ្ញុំអផ្សុកណាស់គ្មានអ្នកនិយាយចូលខ្ញុំទេ » យូអាហ្វា
« ច្បាស់ជាបានអាចមកនិយាយជាមួយខ្ញុំបានណា » ជីន ក៏ចូលទៅអង្គុយនិយាយលេងជាមួយ យូអាហ្វា ពួកគេនិយាយឆាប់ចូលគ្នាណាស់
« ខ្ញុំមានរឿងមួយចង់ប្រាប់អ្នកនាងណា » ជីន
« រឿងអ្វីទៅ » យូអាហ្វា ភ័យណាស់ព្រោះមើលទៅមុខ ជីន ដូចជាមិនស្រួលទេ
« គឺថា ... ចេះ ... នាងដឹងទេអ៊ំប្រុសពីមុនមកគាត់មិនដែលញាំបបរអស់មួយចានបែបនឹងទេអ្នកនាងពូកែណាស់ បែបនេះមិនយូរទេលោកអ៊ំនឹងឆាប់ជាសះស្បើយ » ដំបូង យូអាហ្វា ស្ដាប់ ជីន និយាយនាងឡើងភ័យនិយាយដល់ចប់នាងក៏សើច
« ខ្ញុំដឹងថាខ្ញុំជាអ្នកបម្រើដ៏អស្ចារ្យ » យូអាហ្វា
« ថាមិចអ្នកបម្រើ អស្ចារ្យ » ពួកគេក៏សើចជាមួយយគ្នា ។ ភ្លាមនោះម៉ែដោះក៏មកទាន់
« អ្នកនាងធ្វើការអ្នកនាងរួចនៅ ? » ម៉ែដោះ ក៏សួរទៅទាំងទឹកមុខស្មើរ
« គឺរួចហើយអ្នកស្រី ម៉ែដោះ » យូអាហ្វា
« បើចឹងមកតាមខ្ញុំមានការងារជាច្រើនអ្នកត្រូវធ្វើ » យូអាហ្វា ក៏លើកដៃលា ជីន រួចតាមម៉ែដោះ
ម៉ែដោះអោយ យូអាហ្វា ធ្វើការងារផ្ទះ បោសផ្ទះ ជូតសម្អាតផ្ទះដៃធំស្គឹមស្គៃមួយនេះ ស្រោចផ្កា កាត់ស្មៅក្នុងសួន ល្ងាចបន្តិចក៏មកធ្វើអាហារពេលល្ងាចអោយ ជុងហ្គុក ចេញពីធ្វើការ ។

             🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now