ភាគទី ១០

410 11 0
                                    

នៅមន្ទីរពេទ្យ
« ម៉ាក់អរគុណអ្នកកម្លោះនឹងក្មួយ សុី ណាស់ដែលនៅមើលថែរម៉ែកូនទាំង ២ នាក់ខ្ញុំនេះ » អ្នកស្រី លី គាត់មិនឈឺអ្វីធ្ងន់ធ្ងរទេនោះមកពីគាត់ភិតភ៏យពេក
« មិនអីទេអ្នកមីង ! កាលពីមុនអ្នកមីងក៏មើលថែរពួកខ្ញុំ » សុីសុី ក៏ញញឹម
« ខ្ញុំវិញគ្រាន់តែសុំអោយកូនអ្នកមីងហៅខ្ញុំថា បង ថេយ៍ អស់ចិត្តហើយព្រោះខ្ញុំអាយុបងគេ » ថេយ៉ុង និយាយញ៉ោះ យូអាហ្វា
« រឿងអ្វីមិនបាននោះ បង ថេយ៍ ខ្ញុំនឹងហៅបងបែបនេះក្នុងនាមជាបងប្រុស » យូអាហ្វា
« បងប្រុស ... » សុីសុី ក៏និយាយញ៉ោះទៅ ថេយ៉ុង គ្រប់គ្នាក៏សើច អ្នកណាក៏ដឹងថា ថេយ៉ុង មានចិត្តលើ យូអាហ្វា ដែលសូម្បីម៉ាក់របស់ យូអាហ្វា ។
« កូន យូ កូនគិតយ៉ាងណា » អ្នកស្រី លី ក៏សម្រេចសួរទៅកាន់កូនស្រីគាត់អំពីរឿងគ្រប់យ៉ាងដែលកើតឡើង
« បើគ្រួសារយើងខុសកូនគិតថាគ្រប់យ៉ាងសងទៅគេវិញទៅអោយរួចកម្មគ្នាត្រឹមនេះទៅ » យូអាហ្វា ក៏ទៅអោបអ្នកជាម្ដាយ
« កូនម៉ាក់ធំហើយ បំភ្លេចគ្រប់យ៉ាងយើងចាប់ផ្ដើមជាថ្មីណា » អ្នកស្រី លី ក៏អោបលួងលោមកូនស្រី
« ចាសម៉ាក់ យើងនឹងចាប់ផ្ដើមជាថ្មីកូននឹងរើសទៅនៅជាមួយម៉ាក់ ចាប់ផ្ដើមអាជីពកូនជាតារាដើម្បីចិញ្ចើមម៉ាក់ យើងនឹងឧស្សាហ៍ទៅលេងប៉ាជាមួយគ្នាណា » យូអាហ្វា អោបអ្នកម៉ាក់យ៉ាងមានក្ដីសុខ ។
« បង ហ្វា ... » សុីសុី ដែលមើលទូរស័ព្ទក៏ចាប់ផ្ដើមភ័យហៅ យូអាហ្វា អោយមើលសារព័ត៌មានដែលគេទើបចុះផ្សាយថ្មីៗ
« នេះស្នាដៃ ជុងហ្គុក មិនខាន » ថេយ៉ុង ឃើញព័ត៌មានដែលចុះពីរឿងអាស្រូវអំពី យូអាហ្វា ។ យូអាហ្វា ពេកនេះត្រូវបានអ្នកគាំទ្រជេរដូចរន្ទះទម្លាក់តម្លៃនាងពីតួឯកធ្វើអោយគេស្អប់នាងគ្រប់គ្នា
« ហ្ហើយ ! នេះគេអាក្រក់ពេកហើយ ហ្ហឹកៗ » យូអាហ្វា ដកដង្ហើមធំបន្តិចទន់ជង្គង់ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះនាងមិនស្មានមិនដល់នោះទេគេជាស្នេហាដំបូងនាងបំផ្លាញ់ទាំងបេះដូងនឹងទំនប់ចិត្តនាង
« មិនអីទេ ! ចាំខ្ញុំទៅនិយាយជាមួយវាអោយកែព័ត៌មានអោយអ្នកនាងវិញណាកុំយំអី » ថេយ៉ុង ក៏និយាយលួងលោមនាងតូច
« បើការធ្វើតារាកូន ត្រូវគេជេរប្រមាថកូនបែបនេះម៉ាក់ក៏មិនព្រមអោយកូនម៉ាក់វិលត្រឡប់ទៅវិថីនោះទៀតដែរ មិនអីទេណាកូនម៉ាក់អាចចិញ្ចើមកូនបានយ៉ាងម៉ាក់ក៏មានហាងផ្កាផ្ទាល់ខ្លួនមួយកន្លែង » អ្នកស្រី លី មិនព្រមអោយ យូអាហ្វា ត្រឡប់ទៅវិថីនោះទៀតទេ ។ ម្ដាយឯណាទ្រាំមើលគេជេរប្រមាថកូនកាត់រូបភាពកូនស្រីឯងអាក្រក់ៗបានទៅ
« ម៉ាក់ ហ្ហឹកៗ ... » យូអាហ្វា ក៏យំអោបអ្នកស្រី លី
« មិនអីទេណាកូនណា ! នៅមានម៉ាក់នៅចាំមើលថែរកូនណា ក្មួយ ថេយ៍ មីងអាចពឹងអោយក្មួយជូនមីងទៅហាងផ្ការបស់មីងបានទេ មីងពេលនេះអស់អីហើយមិនចាំបាច់ដេកពេទ្យទៀតទេ » អ្នកស្រី លី
« បាទ បានចឹងចាំខ្ញុំជូនអ្នកទាំងពីរទៅដល់កន្លែងណា » និយាយចប់ ថេយ៉ុង ក៏ជូនអ្នកស្រី លី នឹង យូអាហ្វា ទៅទីតាំងហាងផ្កា

តារាកំពូលស្នេហ៍🌸🍂( ចប់)Donde viven las historias. Descúbrelo ahora