ភាគទី 09

312 12 0
                                    

« នេះមានរឿងអ្វីកើតឡើងខ្ញុំស្ដាប់មិនយល់ទេ » យូអាហ្វា ច្របូកច្របោលអស់ហើយមិនដឹងថាមានរឿងអ្វីកើតឡើងទេ
« ចាប់ខ្លួនគេទៅលោកប៉ូលិស » ជុងហ្គុក ។ ប៉ូលិសក៏ចូលទៅចាប់ខ្លួនលោក លី ព្រោះថាភស្ដុតាងទាំងអស់នេះវាសមល្មមតែអាចចាប់លោក លី ចូលគុកបានរឿងបន្ទាប់គេនឹងចាប់ផ្ដើមស៊ើបអង្កេតឡើងវិញ
« លោកប៉ូលិស ! ហេតុអ្វីចាប់ប្ដីខ្ញុំ ហ្ហឹកៗ » ទឹកភ្នែកអ្នកស្រី លី ចាប់ផ្ដើមហូរចេញមកដូចទឹកបាក់ទំនប់
« គឺប្ដីអ្នកស្រី ជាប់ទោសក្នុងបន្លំឯកសារ សម្លាប់មនុស្ស នៅទោសជាច្រើនទៀត » លោក ប៉ូលិស
« នេះបងសម្លាប់មនុស្ស ហ្ហឹកៗ ... » អ្នកស្រី លី រឿងកើតឡើងភ្លាមៗគាត់ទទួលយកមិនបានទេ ក៏សន្លប់ភ្លាមៗតែម្ដង ។ ប៉ូលិស ក៏នាំខ្លួនលោក លី ទៅបាត់
« ម៉ាក់ ហ្ហឹក ...  ប៉ាហេតុអ្វីធ្វើបែបនេះ » យូអាហ្វា ក៏យំអោប ម៉ាក់របស់នាង ។ យំតាមពីក្រោយខ្នងប៉ារបស់នាង
« ប៉ានាងអាក្រក់ច្រើនជាងនេះច្រើនណាស់ នៅមានកូនស្រីដែលដឹងរឿងហើយជួយលាក់ទៀត » ត្រូវហើយយប់នោះ យូអាហ្វា បាននិយាយប្រាប់ ជុងហ្គុក ពេលនាងនៅក្មេងថានាងបានទៅតាមប៉ានាងលឺសម្លេងគេបាញ់គ្នា ឃើញឈាមធ្វើអោយនាងខ្លាចមិនហ៊ានគេងម្នាក់ឯង ។ ជុងហ្គុក គិតថានាងដឹងរឿងនាងមិននិយាយតែការពិតទៅ យូអាហ្វា មិនបានឃើញអ្វីទេនាងត្រូវរស់ទាំងភ័យខ្លាចតែងតែពីក្មេងរងសម្ពាធផ្លូវចិត្តខុសពីក្មេងដទៃ
« បងជួយ call ទៅឡានជួយម៉ាក់ខ្ញុំផង ហ្ហឹកៗ ...  » យូអាហ្វា យំសុំអង្វរ ជុងហ្គុក
« ហិហិ ... មិនស្មានគ្រួសារនាងមានថ្ងៃនេះថ្ងៃដែលម៉ាក់នាងដូចម៉ាក់ខ្ញុំ » ជុងហ្គុក ក៏សើចចំអក យូអាហ្វា
« ខ្ញុំមិនស្មានលោកអាក្រក់ ថោកទាបយ៉ាងនេះទេ » យូអាហ្វា សម្លក់ទៅ ជុងហ្គុក ទាំងទឹកភ្នែក
« នាងចាំតែមើលទៅខ្ញុំនឹងអាក្រក់ហើយថោកទាបអោយខ្លាំងជាងនេះទៅទៀតចំពោះស្រីដូចនាង » ជុងហ្គុក ក៏ចង្អុលទៅក្បាលរបស់នាងតូច
« ហ្វា ... » ភ្លាមៗ ថេយ៉ុង ក៏មកដល់ជាមួយនឹង សុីសុី ។ ព្រោះថា ថេយ៉ុង មិនស្គាល់ផ្ទះ យូអាហ្វា ទេតែ សុីសុី នាងស្គាល់ទើប ថេយ៉ុង នាំមកកាត់យប់ព្រោះដឹង យូអាហ្វា នឹងជួបរឿងមិនល្អកើតឡើង
« លោកជួយម៉ាក់ខ្ញុំផង ហ្ហឹកៗ ... » យូអាហ្វា ឈប់និយាយជាមួយ ជុងហ្គុក ក៏ក្រឡេកទៅមើល ថេយ៉ុង
« អ្នកមីង ! មកខ្ញុំជូនអ្នកមីងទៅពេទ្យ » ថេយ៉ុង ក៏លើកបី អ្នកស្រី លី ឡានរបស់គេនាំគាត់ទៅពេទ្យ យូអាហ្វា សុីសុី ក៏ប្រញាប់ឡើងឡានទៅតាម ។
« ពុទ្ធោអើយ អាតួឯក » ជុងហ្គុក ក៏ទាត់សាឡុង នៅក្បែរនោះមានអារម្មណ៍មិនសមចិត្តគេសោះដែលគេសងសឹកបែបនេះ
នៅមន្ទីពេទ្យ
       មកដលភ្លាម យូអាហ្វា ក៏ប្រញាប់បញ្ជូនម៉ាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ ។ សុីសុី ក៏បាន call ប្រាប់ ជីមីន គ្រប់យ៉ាង ។ ជីមីន បារម្ភពីនាងក៏ប្រញាប់មកមន្ទីរពេទ្យ
« បងយ៉ាងមិចហើយ » សុីសុី ក៏មកអង្អែលខ្នង យូអាហ្វា
« សុី ហ្ហឹកៗ ... ម៉ាក់បងនៅបន្ទប់សង្រ្គោះបន្ទាន់មិនដឹងថាគាត់កើតអីឬអត់ទេ ហ្ហឹកៗ ... ប៉ាបងក៏ជាប់គុកទៀត ហ្ហឹកៗ » យូអាហ្វា ក៏យំអោប សុីសុី យ៉ាងណែន
« ម៉ាក់បងមិនអីទេណា បងត្រូវរឹងមាំនៅមើលថែរម៉ាក់របស់បងណា » សុីសុី ក៏អោប យូអាហ្វា ដើម្បីលួងលោមនាង ។ ភ្លាមៗនោះពេទ្យស្រីម្នាក់ ក៏មក
« អ្នកនាងត្រូវបង់ថ្លៃពេទ្យជាមុនសិនណា » អ្នកគ្រូពេទ្យ
« នេះកាតខ្ញុំអ្នកគ្រូពេទ្យ » យូអាហ្វា ក៏ហុចកាតអោយទៅអ្នកគ្រូ ពេទ្យ
« មួយនេះប្រើការលែងកើតហើយអ្នកនាង » អ្នកគ្រូពេទ្យ
« ចុះមួយនេះ » យូអាហ្វា ក៏យកកាតផ្សេងទៀតអោយអ្នកគ្រូ ពេទ្យ ក៏ប៉ុន្ដែសុទ្ធតែប្រើការមិនកើត
« អ្នកគ្រូពេទ្យសាកអាមួយនេះមើល » ភ្លាមនោះ ជីមីន ក៏មកដល់ហុចកាតរបស់ខ្លួនអោយអ្នកគ្រូពេទ្យ គិតលុយ
« ចាស គឺទូទាត់រួចហើយ » អ្នកគ្រូ ពេទ្យ
« បង មីន ហេតុអ្វីកើតខ្ញុំប្រើការមិនកើតចឹងលុយនៅក្នុងកាតនេះយ៉ាងណាក៏ខ្ទង់លានដែល » យូអាហ្វា
« ប្រហែលជាមានអ្នកដែលគ្រប់គ្រងកាតអ្នកនាងគេបិទដំណើរកាតទាំងនេះហើយ » ថេយ៉ុង ជាប៉ូលិសគេដឹង
« ច្បាស់ជាគេ ហេតុអ្វីគេធ្វើបាបខ្ញុំម្ល៉េះ ហ្ហឹកៗ ... » យូអាហ្វា ក៏យំ ជីមីន ក៏ទាញនាងមកអោប
« ចាំខ្ញុំសាកទៅនិយាយជាមួយវាអោយក្រែងវា យល់ » ថេយ៉ុង
« អស់អីហើយណា បងនៅទីនេះហើយ » ជីមីន ក៏អោបលួងលោមនាង
       សុីសុី ឃើញនាងក៏មានអារម្មណ៍ថាឈឺព្រោះ ជីមីន ជាមនុស្សដែលនាងស្រលាញ់ជាយូរមកហើយអារម្មណ៍មួយទៀតនាងក៏សប្បាយចិត្ត

    នៅក្នុងចិត្តរបស់នាង ( អោយតែបងមានសុភមង្គល ត្រូវហើយបង ហ្វា ពេលនេះត្រូវការបងអោយតែពួកបងមានក្ដីសុខខ្ញុំសប្បាយចិត្តណាស់ បង ហ្វា រងសម្ពាធផ្លូវចិត្តតាំងពីតូចមកហើយពេលនេះក៏ជួបរឿងស្មានមិនដល់ បានឃើញបងមើលថែរគាត់ចឹងខ្ញុំអស់ចិត្តហើយ )

« សុី បងផ្ញើរឯងមើល ហ្វា ផងណាបងពិតជាមានការងារត្រូវឡើងទៅក្រៅប្រទេសជាចាំបាច់បងដល់ម៉ោងឡើងហើយតែនេះបងពន្យារគេមើល ហ្វា មួយភ្លែតពេលនេះជាជើងយន្តហោះចុងក្រោយហើយ » ជីមីន
« មិនអីទេបងទៅចុះកុំអោយខាតការងារព្រោះខ្ញុំ ខ្ញុំនៅជាមួយ សុី បាន » យូអាហ្វា ក៏ព្យាយាមញញឹមដាក់ ជីមីន
« ត្រូវហើយមិនអីទេ ចាំខ្ញុំអ្នកមើលបង ហ្វា អោយល្អបំផុត » សុីសុី
« បែបនឹងល្អហើយ » ជីមីន ក៏អង្អែលក្បាលរបស់ សុីសុី
« ចឹងខ្ញុំចេញទៅទិញអ្វីអោយអ្នកទាំង២ទុកញាំសិនណា » ថេយ៉ុង ក៏ចេញទៅ ជីមីន ក៏ទៅតាម
« អេ ឈប់សិន » ជីមីន ក៏ហៅ ថេយ៉ុង
« ឯងមានការអ្វីមែនទេ » ថេយ៉ុង
« យើងផ្ដាំឯងមើលថែរ យូអាហ្វា ផងមើលទៅឯងជាមនុស្សគួរអោយទុកចិត្តមិនដូចមិត្តឯង » ជីមីន
« កុំភ័យ យើងនឹងមើលថែរពេញមួយជីវិតតែម្ដង » ថេយ៉ុង
« នេះឯងជាសត្រូវយើង ឯងស្រលាញ់ ហ្វា ដែលមែនទេ ? » ជីមីន ក៏សួរដោយត្រង់ៗទៅកាន់ ថេយ៉ុង
« ត្រូវហើយ តែក្នុងនាមជាកូនប្រុសវើយ យើងមិនខ្សែលើអ្នកណាញ៉ែបានក៏យក អោយតែ ហ្វា មានក្ដីសុខយើងព្រម » ថេយ៉ុង ក៏និយាយទាំងភាពជាកូនប្រុស
« ល្អណាស់ យើងនឹងប្រកួតគ្នាដោយយុត្តិធម៌បែបនេះយើងធ្វើជាមិត្តនឹងគ្នាទៅ » ជីមីន ហាកចូលចិត្ត ថេយ៉ុង ណាស់
« ល្អណាស់ អាសម្លាញ់ » ថេយ៉ុង នឹង ជីមីន និយាយត្រូវគ្នាណាស់ ពួកក៏យកគ្នាធ្វើជាមិត្ត

         ២ - ៣ ថ្ងៃកន្លងផុតទៅ ជុងហ្គុក បានដកហូតផ្ទះ ក្រុមហ៊ុន លុយកាកប៉ាម៉ាក់ យូអាហ្វា ទាំងអស់ សូម្បី condoឡាន លុយនាងតូចក៏គេយកមកទាំងអស់ ។ តែនាងមិនបានចាប់អារម្មណ៍នោះគេចង់ធ្វើអ្វីក៏នាងមិនខ្វល់នាងគិតតែពីមើលថែរម៉ាក់នាងព្រោះ ថ្លៃពេទ្យ ជីមីន ក៏ចេញអោយរបស់ហូបចុកក៏មាន សុីសុី នឹង ថេយ៉ុង ផ្គត់ផ្គង់ ។ ជុងហ្គុក ខឹងនឹងតូចណាគេធ្វើបាបយ៉ាងនឹងហើយនាងនៅមិនមករកគេនៅមិនបញ្ចេញប្រតិកម្មខឹងគេទៀត ។ ធ្វើបែបនេះដូចទុកអោយគេឈ្លោះតែម្នាក់ឯងចឹង

             🌼💜🙏សូមរងចាំអានភាគបន្ត 🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)जहाँ कहानियाँ रहती हैं। अभी खोजें