ភាគទី ១៦

385 11 0
                                    

ធ្វើកិច្ចការងារផ្ទះរួចនាងតូចទំនេរដៃបន្ដិចក៏មកអង្គុយលេងក្នុងសួនតែម្នាក់ឯង
« ហ្ហឹម ! ហេតុអ្វីជីវិតខ្ញុំធ្លាក់ដល់សូន្យបែបនេះ » នាងតូច អង្គុយក្នុងសួនពិបាកចិត្តតែម្នាក់ឯងពីមុននាងជាកូនអ្នកមានឪពុកម្ដាយថ្នមថ្នាក់ជា superstar មានគេចាំទ្រអែបអបយកចិត្តផ្គាប់ផ្គន់ ។ តែក្រឡេកមកឥឡូវខុសផ្ទុយដាច់ពីមុនតែម្ដង
« យូអាហ្វា ឯងកុំចុះចាញ់ត្រូវតែតស៊ូថ្ងៃណាមួយខ្ញុំនឹងយកឈ្នះវាអោយបានវិលទៅជា យូអាហ្វា ពីមុនមិនខាន » នាងតូចក៏និយាយលើកទឹកចិត្តខ្លួនឯង
« អ្នកនាងធ្វើការងារផ្ទះហើយមែនទេ » ម៉ែដោះក៏មកពីក្រោយនាងតូច
« ចាស គឺរួចរាល់ហើយ » យូអាហ្វា ក៏ងាកមកនិយាយជាមួយម៉ែដោះ
« អ្នកប្រុសអោយខ្ញុំមកតាមអ្នកនាង » យូអាហ្វា ក៏ទៅតាមម៉ែដោះ

នៅបន្ទប់ទទួលទានអាហារ
« លោកហៅខ្ញុំមកមានការស្អី » យូអាហ្វា មកដល់ក៏សម្លក់ ជុងហ្គុក
« អ្នកណាអោយឯងនិយាយបែបនេះទៅអ្នកប្រុសតូច » ម៉ែដោះ ក៏ក្ដិចនាងតូច
« អួយ ! ខ្ញុំសុំទោស » យូអាហ្វា ក៏អោនមុខចុះ បើកុំម៉ែដោះនៅទីនេះនាងជេរ ជុងហ្គុក មិនខានដែលធ្វើបាបនាងមួយថ្ងៃ
« ថ្ងៃក្រោយពេលជួបលោកប្រុសអ្នកនាងត្រូវតាមខ្ញុំអោនគោរពបន្តិចរួចនិយាយថា អ្នកប្រុសហៅខ្ញុំមកមានអ្វីអោយខ្ញុំបម្រើទេ ! ឯងសាកធ្វើមើល » ម៉ែដោះធ្វើជាគម្រូ យូអាហ្វា មើលរួចអោយនាងធ្វើតាមក្រោយ
« ចាស ! អ្នកប្រុសមានអ្វីអោយខ្ញុំបម្រើទេ » ជុងហ្គុក ឃើញបែបសប្បាយចិត្តណាស់ ។ គេលួចសើចអស់សំណើចនឹងនាងតូចនៅក្នុងចិត្តគេណាស់
« ម៉ែដោះ ទៅវិញបានហើយខ្ញុំមានរឿងចង់និយាយជាមួយ យូអាហ្វា » ជុងហ្គុក ។ ម៉ែដោះក៏ចេញទៅខាងក្រៅ
« អ្នកប្រុសមានអ្វីអោយខ្ញុំបម្រើមែនទេ ? » យូអាហ្វា
« គឺមានឆាប់មកច្របាច់ដៃអោយស្វាមីមក ប្រពន្ធសម្លាញ់ព្រោះចុកដៃណាស់ត្រូវអ្នកខ្លះគេងកើយពេញមួយ » ជុងហ្គុក និយាយទាំងច្រលើមទៅនាងតូច យូអាហ្វា
« ក៏បាន » យូអាហ្វា ក៏ដើរទៅច្របាច់ស្មារអោយ ជុងហ្គុក
« ញាំបាយឬនៅប្រពន្ធសម្លាញ់ ? » ជុងហ្គុក
« អ្នកណាប្រពន្ធលោក ? » យូអាហ្វា សម្លក់គេព្រោះមុននេះគេទាញអោយអង្គុយលើភ្លៅគេ
« ភ្លេចហើយមែនទេ ២ ដងមកនេះឬចង់អោយបងរំលឹកវា » ជុងហ្គុក
« បិទមាត់លោកទៅឆាប់ញាំទៅ » យូអាហ្វា ក៏ដួសអាហារបញ្ចុកយក បញ្ចុកយកតែម្ដង
« យឺតៗ ! នេះចង់សម្លាប់ប្ដីខ្លួនឯងមែនបើមិនបញ្ចុកតាមសម្រួលទេខ្ញុំរំលោភនាងនៅលើតុនេះមិនខាន » យូអាហ្វា ក៏ព្រមបញ្ចុកបាយ ជុងហ្គុក តាមសម្រួល
     ក្រោយពីញាំអាហារពេលល្ងាចរួចនៅបន្ទប់ទទួលភ្ញៀវពួកគេកំពុងមើលទូរទស្សន៍នឹងញាំផ្លែឈើ
« នាងចង់ចូលសម្ដែងវិញទេ ល្ងាចមិញខ្ញុំកែព័ត៌មានអោយរួចហើយ » ជុងហ្គុក
« ពិតមែនណា » យូអាហ្វា លឺហើយសប្បាយចិត្តណាស់ជីវិតនាងចាប់ផ្ដើមប្រសើរឡើងហើយ
« តែមិនមែនជាតួឯកដូចពីមុនទេ យល់ដល់នាងជាស្រីរបស់ខ្ញុំតួរាយរងតែប៉ុណ្ណោះ » យូអាហ្វា លឺសម្ដី ជុងហ្គុក ឆ្អែតជាងញាំបាយមិញនេះទៅទៀត
« តែតាំងពីដើមមកខ្ញុំជាតួឯកណា » យូអាហ្វា
« នាងមានមើលខ្លួនថានៅកម្រិតណាទេនៅពេលនេះ » ជុងហ្គុក មិនបានវៃនាងទេតែសម្ដីគេធ្វើអោយ យូអាហ្វា ស្រក់ទឹកភ្នែកមកមិនដឹងខ្លួន
« ចុះតួឯកជាអ្នកណា » យូអាហ្វា សួរទាំងទឹកភ្នែកហូរកាត់ថ្ពាល់
« ព្រឹកនេះនាងទៅជាមួយខ្ញុំទៅដឹងហើយ នាងនៅតែជាអ្នកបម្រើប៉ាខ្ញុំ នឹង ខ្ញុំដដែលបែងចែកការងារនាងនឹងពេលវេលារបស់ខ្ញុំអោយច្បាស់ យប់នេះមិនបាច់ចាំខ្ញុំទេ ខ្ញុំទៅជួបបណ្ដូលចិត្តខ្ញុំ » និយាយរួច ជុងហ្គុក ក៏កាន់សោរឡានចេញទៅបាត់ទឹកអោយនាងតូចឈរយំម្នាក់ឯង
« ទៅណាទៅៗ ទៅអោយបាត់ទៅ អ្នកណាចង់នៅក្បែរខ្លួនលោក ហេតុអ្វីលោកធ្វើបាបខ្ញុំយ៉ាងនេះ ហ្ហឹកៗ ... » យូអាហ្វា យំគក់ទ្រូងរបស់ខ្លួនឯង
      ជុងហ្គុក បានចេញឡានទៅទទួលសំណព្វចិត្តគេពីប្រលានយន្តមកនោះគឺ ម៉ារីណា។
នាពេលព្រឹកព្រលឹម
      យូអាហ្វា ធ្វើសព្វកិច្ចការដែលម៉ែប្រាប់នាងកាលពីម្សិលមិញ ។ ប្រាប់តែម្ដងនាងក៏ធ្វើតាមទាំងអស់នាងផ្លាស់ប្ដូរខ្លួនទាំងស្រុង យូអាហ្វា បញ្ចុកអាហារពេលព្រឹក បញ្ចុកថ្នាំជូនលោក ចន ហើយទើបនាងទៅជាមួយ ជុងហ្គុក  ។
« លោកអ៊ំ ! ចាំយប់ក្មួយមកអានសៀវភៅអោយលោកអ៊ំស្ដាប់ទៀតណាថ្ងៃនេះក្មួយមានកិច្ចការសំខាន់ត្រូបធ្វើ » យូអាហ្វា
« អោយលឿនមក » ជុងហ្គុក ក៏ស្រែកហៅនាងពីក្រៅមក 
« មាត់ថាស្រលាញ់ប៉ា សងសឹកគេគ្រប់ដើម្បីប៉ាតែមិនដែលនៅក្បែរលោកប៉ានិយាយលើកទឹកមើលថែរគាត់យ៉ាងមិច » យូអាហ្វា ដើរសម្ដៅ ជុងហ្គុក បណ្ដើររអ៊ូបណ្ដើរ
« នាងរអ៊ូស្អី » ជុងហ្គុក ក៏បើកទ្វាឡានចូលតែខ្លួនឯង
« មិនបានរអ៊ូអ្វីទេ ឆាប់ទៅៗ » យូអាហ្វា ក៏បើកទ្វារឡានចូលខាងក្រោយ
« ខ្ញុំមិនមែនអ្នកបើកឡានអោយនាងទេឆាប់មកអង្គុត៊តខាងក្រោយមក » ជុងហ្គុក
« រឿងច្រើនណាស់ » យូអាហ្វា ក៏ចូលទៅអង្គុយខាងមុខជាមួយគេ
        នៅផលិតកម្មជាចំណែកតូចនៃអាជីវកម្មរបស់គ្រួសារលោក ចន
« នាងឆាប់ចូលទៅមុនទៅ » យូអាហ្វា ក៏ចុះពីឡាន ។ ជុងហ្គុក បើកឡានបន្តទៅយកសំណព្វចិត្តគេ

💜🌼🙏សូមរងចាំអានភាគបន្ត🙏🌼💜

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now