ភាគទី 06

348 12 0
                                    

នៅកន្លែង Party
        តាំងពីកន្លែងថតរហូតដល់ហាងប្អូនអ្នកដឹកនាំរឿងគឺ ជុងហ្គុក មិននិយាយរក យូអាហ្វា នោះទេ
« ហ្វា ! និយាយចឹងអ៊ំប្រុសអ៊ំស្រីសុខសប្បាយទេ » ជីមីន ក៏ជាមនុស្សស្និតស្នាលនឹងគ្រួសារ យូអាហ្វា
« គាត់សុខសប្បាយទេ ! និយាយទូរស័ព្ទជាមួយម៉ាក់គាត់សួររកបងរហូតនឹង » យូអាហ្វា ញញឹមដាក់ ជីមីន អ្នកអង្គុយជិតនោះមុខកាន់តែក្រញូវចាប់ម្ហូបញាំពេញមាត់
« ខ្ញុំទៅខាងក្រៅសិនហើយ » ជុងហ្គុក ទុកចង្កឹះហើយក៏ដើរចេញទៅបាត់
« នេះគេកើតអីនឹង ? » ជីមីន ក៏ឆ្ងល់ញាំសុខៗក៏ងើបចេញម្នាក់ឯង
« ទុកអោយខ្ញុំទៅមើលគេ » យូអាហ្វា ក៏ងើបទៅតាម ជុងហ្គុក
   និយាយពី ថេយ៉ុង នឹង ជូវី កាន់តែស្និតស្នាលចាប់សាច់អោយគ្នាទៅវិញទៅមក ជូវី នាងចូលចិត្ត ថេយ៉ុង ណាស់ ។ ចំណែក សុីសុី បានត្រឹមខូចចិត្តម្នាក់ឯងលួចមើល ជីមីន និង យូអាហ្វាល រូបនាងស្រលាញ់លួចស្រលាញ់ ជីមីន តែឯងព្រោះឋានះនាងនឹង ជីមីន វាខុសគ្នាឆ្ងាយណាស់គេជាតួឯក ជាកូនអ្នកមានចំណែកនាងជាតួរាយរងហើយទាំងមានជីវភាពគ្រួសារលំបាកទៀត

នៅខាងក្រៅហាង
« ចង្រៃយ៍ ! ពិតជាពិបាកចូលទៅក្បែរនាងដឹងការពិតណាស់ ជាមនុស្សស្រីរឹងរូស ថែមទាំងចិត្តងាយ ឆឺស ជាកូនស្រីប្រភេទអីមិនសូវខ្វល់ខ្វាយនឹងអ្នកផ្ទះ ថ្ងៃណាមួយខ្ញុំនឹងកាច់ធ្មុងនាងមិនខាន » ជុងហ្គុក ទាត់ស្មៅគេចូលមកក្បែរនាងមួយខែហើយនៅតែមិនបានដឹងដំណឹងអ្វីពីគ្រួសារនាងសោះ
« លោកកើតអី ? ហេតុអ្វីមកនៅត្រង់នេះ » សម្លេងនាងតូចដើរមកពីក្រោយ ។ ធ្វើអោយគេភ្ងាក់មិនស្មាននាងមកតាមគេបែបនេះ
         ក្នុងចិត្តរបស់ ជុងហ្គុក ពេលឃើញនាងតូចមកតាមគេបែបនេះ ( ឬមួយយើងត្រូវវិធីមកនៅជិតនាង នាងមកតាមបែបនេះច្បាស់មានចិត្តបារម្ភពីខ្ញុំមិនខានសាកល្បងញ៉ែនាងលេងសិន )

« គឺមិនចង់នៅរំខានបរិយាកាសអ្នកនាង » ជុងហ្គុក និយាយប្រើកែវភ្នែកស្រទន់មើលទៅកាន់នាងតូច
« បរិយាកាសអីលោក ? » យូអាហ្វា ក៏សម្លឹងមើល ជុងហ្គុក វិញដូចគ្នា
« អ្នកនាងនឹង ជីមីន » ជុងហ្គុក ក៏និយាយកាត់ៗអោយនាងយល់ន័យ
« លប់ ! លោកគិតអ្វីតែថាខ្ញុំនឹងបង មីន លេងជាមួយគ្នាអ្វីប៉ះពាល់ដល់លោក ? »
« ប្រច័ណ្ឌទេដឹង » ជុងហ្គុក
« ប្រច័ណ្ឌ ? ចឹងតើបានជាលោកដើរគេចតាំងពីខ្ញុំសម្ដែងឈុតថើបគ្នាជាមួយបង មីន ! អើយលោកថាមិចប្រច័ណ្ឌ ? » យូអាហ្វា
« ត្រូវហើយខ្ញុំប្រច័ណ្ឌ ! ខ្ញុំមិនចង់ឃើញនាងទៅស្និតស្នាកនឹងអ្នកណាទេ ជាពិសេសមិនចង់ឃើញនាងត្រូវអ្នកផ្សេងអោបថើបនោះទេ ខ្ញុំប្រច័ណ្ឌនាងព្រោះខ្ញុំស្រលាញ់នាង » ជុងហ្គុក ក៏ទាញ យូអាហ្វា មកអោបជាប់ទ្រូងរបស់នាយ ។ ដើម្បីសម្ដែងអោយ យូអាហ្វា ជឿលើគេទាំងស្រុងថាគេពិតជាស្រលាញ់នាងពិតមែន
« លោកស្រលាញ់ខ្ញុំមែនទេ » យូអាហ្វា សួរសំណួរទៅ ជុងហ្គុក ទាំងសប្បាយចិត្តមនុស្សនាងងាយស្អប់គេក៏ងាយស្រលាញ់គេមួយរយះនៅក្បែរ ជុងហ្គុក នាងពិតជាកក់ក្ដៅណាស់ ។ ជាអារម្មណ៍មិនធ្លាប់មានជាមួយអ្នកណាពីមុនមកទេ នាងបានគិតវណ្ណះថា ជុងហ្គុក ជាអ្នកមើលថែរនាងមិនមែនកូនអ្នកមាននាងនៅតែលង់ស្រលាញ់អំពើល្អដែលគេមើលថែរនាង ។ លំដាប់ យូអាហ្វា មិនខ្វះទេតារាល្បី អ្នកជំនួញ អ្នកមាន មកតាមសុំស្រលាញ់នាងតែនាងមិនបានចាប់អារម្មណ៍នោះទេ
« មែនហើយខ្ញុំស្រលាញ់នាង » ជុងហ្គុក
« ពិតមែនណា ខ្ញុំក៏មានអារម្មណ៍ល្អលើលោកដូចគ្នា » និយាយហើយក៏រុញ ជុងហ្គុក ចេញនាងអៀនឡើងក្រហមមុខហើយក៏រត់ទៅក្នុងកម្មវិធី party វិញ ។
« ទីបំផុតកូនទន្សាយចូលអន្ទាក់ហើយខ្ញុំមិនស្មានថានាងងាយស្រួលបោកយ៉ាងនេះទេ ចុងក្រោយនាងនៅតែលង់នឹងភាពសង្ហារបស់ខ្ញុំ ... » ជុងហ្គុក ក៏នឹកអស់សំណើចនឹង យូអាហ្វា
     យូអាហ្វា ចេញពី ជុងហ្គុក ក៏រត់ចូលមកបន្ទប់ទឹក
« ឈុតឆាកស្នេហាខ្ញុំសម្ដែងមករាប់មិនអស់ហើយ ហេតុអ្វីវារំភើបមានក្ដីសុខយ៉ាងនេះ ជីវិតពិតជា pink pink ណាស់ អាយ ... » យូអាហ្វា ស្រែកហ៊ោតែម្នាក់ឯងយ៉ាងសប្បាយចិត្តប្រៀបបានកូនក្មេងដែលកំពុងមានស្នេហាញញឹមម្នាក់ឯងក្នុងបន្ទប់ទឹកយ៉ាងមានក្ដីសុខ
ក្រោយពីចប់កម្មវិធីថ្ងៃនេះ យូអាហ្វា មិនបានជិះឡានមកទេបែបនេះហើយទើប ជីមីន ទាមទារឌុបនាងទៅ condo វិញ
« ហ្វា អោយបងជូនអូនទៅផ្ទះទៅណាបងទុក្ខចិត្តជាង » ជីមីន
« មិនអីទេ ! យូអាហ្វា អាចជិះម៉ូតូជាមួយខ្ញុំបានខ្ញុំជាអ្នកមើលថែរនាង » ជុងហ្គុក ក៏និយាយទាំងភាពជាកូនប្រុសពេញមួយទំហឹងទៅកាន់ ជីមីន
« ជាម៉ូតូមានសុវត្ថិភាពត្រង់ណាមក ហ្វា » ជីមីន ក៏ទាញ យូអាហ្វា និយាយតឹងសរសៃកដាក់ ជុងហ្គុក
« កុំអីបង ! ខ្ញុំមិនចង់រំខានបងទេទៅជាមួយ ជុងហ្គុក ល្អហើយយ៉ាងណាគេក៏ជាអ្នកចាត់ការរបស់ខ្ញុំ » និយាយហើយ យូអាហ្វា ក៏ដកដៃពី ជីមីន ឡើងជិះម៉ូតូទៅជាមួយ ជុងហ្គុក ។ ពេលពាក់មួកសុវត្ថិភាព ជុងហ្គុក ក៏មិនភ្លេចងាកមកឌឺដង ជីមីន ក្នុងនាមគេជាអ្នកឈ្នះឡើយ
« ឯង » ជីមីន បានត្រឹមក្ដាប់ដៃមិនសូវត្រូវធាតុនឹងគេ
   នៅតាមផ្លូវ យូអាហ្វា អោបចង្កេះជាប់យ៉ាងមានក្ដីសុខណាស់ ។ ជុងហ្គុក ក៏ញញឹមទាញដៃនាងមកអោយអោបចង្កេះគេយ៉ាងណែនគេបោកនាងបានយ៉ាងសមបំផុត
« ដល់ condo អូនហើយ » ភ្លាមៗ ជុងហ្គុក ក៏ប្ដូរសព្វនាមជាមួយនាង
« ផាច់ ! ហើយអ្នកណាអោយលោកមកហៅខ្ញុំអូនបែបនេះ » យូអាហ្វា ចុះពីលើម៉ូតូដោះមួកសុវត្ថិភាពក៏វៃដៃ ជុងហ្គុក ទាំងគ្រឺតខ្នាញ់នឹងសម្ដីគេ
« Aww ក៏សារភាពស្នេហ៍ហើយៗយើងធ្វើជាសង្សារគ្នាហើយមិនចឹងតោះទៅ condo » ជុងហ្គុក ក៏ដោះមួកបម្រុងទៅតាមនាងតូច
« គឺមិនអោយលោកទៅទេ ជាសង្សារគ្នាហើយអ្នកណាអោយលោកគេងទៀតទៅពីមុនខ្ញុំស្មានតែលោកជាភេទទី ៣ ទើបអោយលោកគេងជាមួយពេលនេះមិនមែនទេខ្ញុំមិនអនុញ្ញាតទេ » យូអាហ្វា
« ជាសង្សារបានន័យថាយល់ព្រម ពេលមុនគឺអូនគិតខ្លួនថាបងជាអ្វី តាមពិតណាបងស្រលាញ់អូនយូរហើយណា សឺត ... » ជុងហ្គុក ក៏បន្លំថើបថ្ពាល់នាងតូចធ្វើអោយនាងអៀននឹងគេណាស់
« មនុស្សឆ្គួតបានហើយទៅវិញទៅ » យូអាហ្វា មុខឡើងក្រហម
« បើមិនហៅបង ថាបងទេបងនឹងថើបអូនម្ដងទៀងមិនចឹងអាចលើសពីថើប » ជុងហ្គុក
« បាន បាន បងគុក អស់ចិត្តនៅ » យូអាហ្វា ក៏ញញឹមដាក់ ជុងហ្គុក
« ល្អឆាប់ងូតទឹក ហើយឆាប់សម្រាកទៅបងទៅសិនហើយណា ងូតទឹកហើយកុំភ្លេចតបឆាតបងផង » ជុងហ្គុល ក៏អង្អែលក្បាលនាងតូច
« ដឹងហើយ បងក៏ជិះម៉ូតូអោយស្រួលបួលណា អូនបារម្ភ » យូអាហ្វា និយាយទាំងបេះដូងលោតញាប់នាងមិនធ្លាប់មានស្នេហាក៏មិនធ្លាប់ប្រើពាក្យទាំងនេះ
          ជុងហ្គុក ក៏ជិះម៉ូតូទៅវិញញញឹមទាំងសមចិត្តបោកប្រាស់នាងបានសម្រេច ។ ចំណែកនាងតូច ងូតទឹក កក់សក់ញីសក់អោយស្ងួតទាំងញញឹម នឹកឃើញមុខគេនាងក៏អៀនបាត់ទៅហើយ មានក្ដីសុខណាស់ ។ ជុងហ្គុក ក៏ដល់ផ្ទះ យូអាហ្វា ក៏ងូតទឹករៀបចំកន្លែងដេករួចឡើងគេក៏ផ្ញើរសារទៅគ្នា
ក្នុងសារ
« បងទៅដល់ផ្ទះឬនៅ ? » យូអាហ្វា
« បងទើបតែមកដល់ទេ កំពុងរៀបចំងូតទឹក អូនងូតទឹកហើយនៅ » ជុងហ្គុក
« អូនងូតរួចហើយ បងពេលងូតទឹកថតរូបអោយអូនមើលផងអូនខ្លាចបងកុហក 😕 » យូអាហ្វា ក៏មិនភ្លេចថែម emoji រូបមិនសប្បាយចិត្តទៅ ជុងហ្គុក ឡើយ ។ ជុងហ្គុក អស់សំណើចណាស់ ក៏ថតរូបគេនៅក្នុងបន្ទប់ទឹកអោយនាងមើល
« ជឿថាបងមកដល់ផ្ទះងូតទឹកឬនៅសំណព្វចិត្តបង😚❤️ » ជុងហ្គុក ក៏មិនភ្លេចថែម emoji រូប cute cute និងបេះដូងទៅកាន់នាងតូចឡើយ
« ជឿហើយ baby ❤️ » យូអាហ្វា និង ជុងហ្គុក ឆាតជាមួយគ្នាគ្រប់ពេលគ្រប់វិនាទី ។ យូអាហ្វា សប្បាយចិត្តណាស់ ខុសពី ជុងហ្គុក កំពុងគិតអ្វីម្យ៉ាង
« និយាយចឹងប៉ាម៉ាក់អូនស្គាល់ ជីមីន នោះមែនទេ»ជុងហ្គុក
« ស្គាល់ព្រោះបង មីន ជាមិត្តអូនយូរហើយ » យូអាហ្វា
« បងអន់ចិត្តណាស់ណា គេអ្នកក្រៅបែបជាស្គាល់ផ្ទះស្គាល់ដល់ប៉ាម៉ាក់អូនខុសពីបង ជាសង្សារអូនហើយនៅមិនទាន់បានជួបមុខប៉ាម៉ាក់អូននៅឡើយទេ 🥹 » ជុងហ្គុក និយាយបោកនាងតូចដើម្បីបានចូលទៅក្បែរគ្រួសារនាងគេក៏មិនភ្លេចសម្ដែងថែម emoji sad ទៅកាន់នាងឡើយ ។ ព្រោះពេលនាងបានលង់ស្រលាញ់គេទៅហើយជឿថានាងពិតជាព្រមនឹងសំណើរគេ
« រឿងតែប៉ុណ្ណឹងបងអន់ចិត្តធ្វើអ្វី ចាំអូននាំបងទៅជួបប៉ាម៉ាក់អូនណា មនុស្សល្អរបស់អូន ❤️ » យូអាហ្វា ក៏ផ្ញើរសារតបលួងចិត្តរបស់គេ
« ពិតមែនណា ចឹងអូនឆាប់គេទៅណាអូនសម្លាញ់ ❤️ » ជុងហ្គុក ក៏ញញឹមយ៉ាងសមចិត្តទីបំផុតផែនការគេបានដើរទៅមុនហើយ

             🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now