ភាគ បញ្ចប់

620 18 0
                                    

នៅមន្ទីរពេទ្យ
តាំងមកដល់មន្ទីរពេទ្យ យូអាហ្វា យំរហូត ។ ជូវី នឹង សុីសុី ក៏បានមើលថែរនាង ។ ចំណែក ជីន បានចូលវះកាត់ដោយផ្ទាល់ដៃ
« ជីន បង ជុង យ៉ាងមិចហើយ » ឃើញ ជីន ចេញមក យូអាហ្វា ក៏ប្រញាប់រត់ទៅសួរ
« វាឆ្លងផុតដើម្បីឯងនឹងកូនហាយណា » ជីន ក៏អង្អែលក្បាលនាងតូច
« បង ជុង ... » យូអាហ្វា ក៏ញញឹមជូតទឹកភ្នែកប្រញាប់ចូលទៅមើល ជុងហ្គុក
ចំណែក ម៉ារីណា នាងត្រូវមួយគ្រាប់ចំដៃភិតភ័យប៉ះពាល់សតិអារម្មណ៍ប្រែជាមនុស្សមនុស្សមិនប្រក្រតី តែ មីនហូ គេស្ម័គ្រចិត្តកែខ្លួនមើលថែរទាំនាងប៉ះប៉ូវកំហុសគេការពីមុនមិនបានហាមឃាត់នាងអោយនាងមានចិត្តច្រណែនកើនឡើងពីមួយទៅមួយថ្ងៃប្រែក្លាយជារឿងបែបនេះ
ស៊ូហ្គា នឹង មីនហូ ក៏យក Video ដែល អាណាលីស ថតការនៅរស់ទៅបកស្រាយព័ត៌មានស្ដារកត្តិយសអោយនាងតូច យូអាហ្វា វិញថានាងមិនបានប្រព្រឹត្តខ្លួនខុសឡើយ ។ ប៉ុន្ដែយ៉ាងណាក៏ យូអាហ្វា ផ្អាកពីសិល្បះដើម្បីកូននាងដែល
    មួយរយះពេលក្រោយមក ជុងហ្គុក ក៏ដឹងខ្លួន
« ជុង បងដឹងខ្លួនហើយមែនទេ » យូអាហ្វា គេងកាន់ដៃ ជុងហ្គុក ជាប់
« យូ អូនមានត្រូវត្រង់ណាទេ អួយ ... » ជុងហ្គុក ដឹងខ្លួនឡើងក៏បារម្ភពីនាងតូចភ្លេចគិតថាខ្លួនឯងមានរបួស
« មនុស្សឆ្គួតអូនមិនបានកើតអីទេគិតតែបងត្រូវរបួសហើយនៅបារម្ភពីអូនទៀត ហ្ហឹកៗ ... » នាងតូច យូអាហ្វា រំភើបចិត្តឡើងយំ
« កូននឹងអូនបានសុខបងសប្បាយចិត្តណាស់ហើយ អូនព្រមអភ័យទោសអោយបងហើយមែនទេ ? » ជុងហ្គុក ក៏ទាញដៃនាងតូចដាក់លើទ្រូងរបស់គេ យូអាហ្វា ក៏ងក់ក្បាលបញ្ជាក់ថានាងលើកលែងទោសអោយគេហាយ
« តាំងពីដើមមកចិត្តដែលខឹងចិត្តដែលស្អប់បងតិចជាងចិត្តដែលស្រលាញ់បងទេ ហ្ហឹកៗ » យូអាហ្វា ក៏អោប ជុងហ្គុក « ជុប៎ បងអរគុណអូនណាស់ផ្ដល់ឪកាសអោយបងបានមើលថែរអូននឹងកូនម្ដងទៀតបងសន្យាលើកនេះបងចិត្តធ្ងន់ ឈប់ត្រចៀកស ជឿលើក្ដីស្រលាញ់ពួកយើងជាជាងអ្នកណាទាំងអស់ រៀបការជាមួយបង យូអាហ្វា » ជុងហ្គុក ក៏ថើបថ្ងាសនាងតូចទាញនាងមកអោប
« ចាស អូនព្រម » យូអាហ្វា ក៏អោប ជុងហ្គុក យ៉ាងណែន ។ ប៉ាម៉ាក់ ទាំងសងខាងឃើញបែបនេះពួកគាត់សប្បាយចិត្តណាស់ មិត្តគេនៅទីនោះក៏ទះដៃអបអរ
មិនយូរ ជុងហ្គុក ក៏ចេញពីមន្ទីរពេទ្យពួកគេក៏សម្រេចចិត្តរៀបការព្រោះ យូអាហ្វា កូនទើបមួយខែជាងពោះមិនទាន់ខ្ទាតនាងក៏សម្រេចចិត្តរៀបការជាមួយ ជុងហ្គុក ហើយនឹងទៅរស់ចំការ Strawberry គេទាំងអស់គ្នារហូតដល់កូនសម្រាល
នៅថ្ងៃមង្គលការ
កម្មវិធីមង្គលដែលអស្ចារ្យពីអ្នកជំនួញល្បីវ័យក្មេងនឹងតារាល្បីឈ្មោះផ្អើលពេញទីក្រុងសេអ៊ូល ។ រោងការរៀបចំឡើងប្រណិតពីផ្កាស្រស់តម្លៃរាប់លានគ្រឿងសង្ហារឹមទំនើបៗតុបតែង ។ សម្លេងទះដៃក៏បន្លឺពេទ្យ លោក លី កាន់ដៃកូនស្រីដើរចូលមក
« ប៉ាប្រគល់កូនស្រីអោយហើយណា ជួយមើលថែរប្អូនអោយល្អណា » លោក លី ក៏ហុចដៃ យូអាហ្វា អោយទៅ ជុងហ្គុក
« បាទ ប៉ាកូនសន្យា » ពួកគេក៏ធ្វើកិច្ចព្រមព្រៀងជាមួយតាអាចារ្យជាប្ដីប្រពន្ធនឹងគ្នា ។ ពេលនេះពួកគេក្លាយជាប្ដីប្រពន្ធតាមប្រពៃណីនឹងផ្លូវច្បាប់
« ថើបទៅ ថើបទៅ ... មួយគូរនេះសមគ្នាណាស់ ស្អាតស្រស់សង្ហាដូចគ្នា » សម្លេងអ្នកនៅក្រោមឆាក
« ជុប៎ ... » ជុងហ្គុក ក៏បឺតជញ្ជក់បបូរនាងតូច ។ រួចហើយពួកគេក៏បោះផ្កា ថេយ៉ុង ក៏ចាប់បានផ្កាសុំ ជូវី រៀបការបន្ទាប់ពីមង្គលការ ជុងហ្គុក
រៀបការរួចហើយ ជុងហ្គុក ក៏នាំនាងតូចមករស់នៅចំការ Strawberry នាង ។ គេមើលថែរនាងបានល្អបំផុតមិនអោយប្រពន្ធពិបាកត្រង់ណាបន្តិចទេ
ច្រើនខែកន្លងផុតទៅ
ជូវី នឹង សុីសុី បានរៀបការជាមួយ ថេយ៉ុង ជីមីន ពួកគេបានសាងគ្រួសារតូចមួយដែលមានសុភមង្គល ។ ពួកគេតែងជុំគ្នាញាំអីតាមចិញ្ចើមផ្លូវទោះជាសេដ្ធីរាប់លានធ្វើដូចកាលពួកគេនៅកម្លោះក្រមុំទើបស្គាល់គ្នាចឹង ។ មីនហូ ធ្វើការដោយសុចរិតឆ្លៀតពេលមើលថែរ ម៉ារីណា ផង ។ មិនយូរក៏ដល់ពេលដែល យូអាហ្វា សម្រាលកូន
នៅមន្ទីរពេទ្យនៅសេអ៊ូល ។ ជុងហ្គុក ដឹងថានាងតូចជិតសម្រាលក៏នាំបាងមកនៅសេអ៊ូលជាមួយប៉ាម៉ាក់ខ្លាចមានបញ្ហាអ្វី
« ប្រឹងឡើងអូន » ជុងហ្គុក ក៏ចូលផ្ដល់កម្លាំងចិត្តអោយប្រពន្ធកាន់ដៃនាងតូចជាប់
« អាយ ... » យូអាហ្វា ប្រឹងអស់មួយទំហឹងកូនក៏សម្រាលចេញមកគឺកូនស្រី ។
« ង៉ែៗៗៗ ... » លឺសម្លេងកូន យូអាហ្វា រំភើបណាស់ក៏បិទភ្នែកសម្រាកព្រោះអស់កម្លាំង ។ ជុងហ្គុក ថើបថ្ងាសជាការអរគុណរួចដើរទៅមើលមុខកូនស្រីដ៏គួរអោយស្រលាញ់របស់គេ

នៅបន្ទប់ VIP
« ចៅមុខដូចយើងណាស់នៀក » លោក លី
« បានហើយ កាត់មកយើងច្រើនជាងនៀក » លោកតាទាំងដណ្ដើមចៅគ្នាពរ
« អូនដាក់ឈ្មោះកូនថាយ៉ាងមិចទៅហា » ជុងហ្គុក កាន់ដៃនាងតូចថើប
« ឈ្មោះបងផ្ដើមដោយ ជុង ឈ្មោះអូនផ្ដើមដោយ យូ ជុងយូ ល្អបំផុត » យូអាហ្វា មើលទៅកូនញញឹម
« ពិរោះណាស់អូន ជុប៎ អរគុណណាស់ចំពោះការលះបង់អូន » ជុងហ្គុក ក៏អោនថើបថ្ងាសនាងតូច
« ជុងយូ ចៅយាយ » អ្នកស្រី លី នឹងម៉ែដោះ ស្រលាញ់ ជុងយូ ស្ទើរតែលេបហាយ គ្រប់គ្នាស្រលាញ់នាងតូច ជុងយូ ណាស់ ។
ក្រោយពីសម្រាលកូនហើយនាងតូចក៏រើសមកនៅសេអ៊ូលវិញព្រោះ ជុងហ្គុក ត្រូវបំពេញការងារប៉ាម៉ាក់សងខាងក៏មករស់ជុំគ្នាម្នាក់ៗសុទ្ធតែស្រលាញ់ចៅ ។

💜🌼🙏 ចប់ដោយបរិបូរណ៍ 🙏💜🌼

អរគុណប្រិយមិត្តអ្នកអានដែលចំណាយពេលវេលាផ្ទាល់ខ្លួនអានពីដើមដល់ចប់🙏💜

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now