ភាគទី 25

419 16 1
                                    

នៅបន្ទប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
« អឹម ... » យូអាហ្វា ក៏ដកដង្ហើមធំដឹងខ្លួនពីការសន្លប់ក្នុងបន្ទីរពេទ្យ
« យូ ដឹងខ្លួនហើយ » ថេយ៉ុង ក៏ហៅ ជីន នឹង ស៊ូហ្គា ចូលមកមើល
« នាងល្អិតឯងយ៉ាងមិចហើយ » ជីន ក៏ស្ទាបក្បាលរបស់ យូអាហ្វា
« មិនអីទេបងគ្រាន់តែវាឈឺក្បាលបន្តិច ចុះលោកអ៊ំ ចន គាត់យ៉ាងមិចហើយ ? » យូអាហ្វា មិនខ្វល់ពីខ្លួនឯងដឹងខ្លួនក៏សួរសុខទុក្ខលោក ចន
« គាត់មិនអីទេហើយថែមទាំងជាពីជំងឺដេកគេងលើគ្រែរាប់ឆ្នាំទៀតផង » ថេយ៉ុង ក៏ចូលមកនិយាយជាមួយនាងតូច យូអាហ្វា
« ពិតមែនហ៎ បង ថេយ៍ អួយ ... » នាងតូច យូអាហ្វា សប្បាយចិត្តណាស់ក៏សង្វាតចុះពីលើគ្រែតែនាងមិនសូវស្រួលខ្លួននៅវិលព្រោះក្បាលរបស់នាងត្រូវ ជុងហ្គុក ធ្វើអោយរបួលពេលរុញចូលក្នុងអាងទឹកអោយនាងបោកក្បាលបន្តិច។
« កុំប្រញាប់អីណា មើលថែរខ្លួនឯងសិនណា » ជីន ក៏គ្រានាងអោយគេងវិញ
« ខ្ញុំភ្លេចថាពេលនេះខ្ញុំអស់តួនាទីហើយក៏គ្មានសិទ្ធិទៅទីនោះទៀតទេ » យូអាហ្វា ក៏ញញឹមចំអកខ្លួន
« នេះអូនពិបាកចិត្តមែនទេ » ថេយ៉ុង ក៏ប្រយោលសួរទៅ យូអាហ្វា មើលទៅនាងប្រហែលស្រលាញ់ ជុងហ្គុក ហើយ
« អត់ទេ សប្បាយចិត្តវិញថាពួកបងក៏ដឹងថាខ្ញុំអស់កម្មពៀរជាមួយគេហើយ កិច្ចសន្យាក៏បញ្ចប់ខ្ញុំបានត្រឡប់ទៅធ្វើជា យូអាហ្វា ពីមុនហើយ » និយាយហើយ យូអាហ្វា ក៏ទាញភួយមកដណ្ដប់សង្ងំគេង

អ្នកនៅខាងស្ដាប់លឺទាំងអស់បានត្រឹមចុកក្នុងទ្រូង
« អូនប្រហែលស្អប់បងណាស់ហើយ បងអាក្រក់បងធ្វើបាបអូន បោកប្រាស់ទឹកចិត្តក្ដីស្រលាញ់អូន » ជុងហ្គុក បានត្រឹមឈរក្បែរទ្វារលួចស្ដាប់កិច្ចសន្ទនាគេនាងមិនហ៊ានចូលទៅក្នុងពេលនេះទេ
ពេលល្ងាចក៏បានមកដល់
មិត្ត យូអាហ្វា ក៏មកលេងនាង
« បង ហ្វា បងទៅត្រូវនឹងអ្វីហេតុអ្វីបានជាចូលពេទ្យ » សុីសុី លឺ ថេយ៉ុង ថានាងដេកពេទ្យក៏បារម្ភណាស់
« យូ ឯងមានរឿងអ្វីលាក់បាំងយើងមែនទេមួយរយះនេះឯងស្ងប់ស្ងាត់ណាស់ » ជូវី គេក៏សង្ស័យ
« បងលឺគេថាឯងធ្វើការងារផ្ទះអោយ ជុងហ្គុក មែនទេ ? » ជីមីន ទើបតែមកពីក្រៅប្រទេសតែគេអាចសង្កេតដឹងរឿង
« គឺគ្រប់គ្នាវាបែបនេះ ( ... ) » ថេយ៉ុង ឃើញនាងតូចមិនហ៊ាននិយាយគេក៏និយាយការពិតប្រាប់គ្រប់គ្នាតែម្ដង ។
« ពុទ្ធោបង ហ្វា ! ហេតុអ្វីបងសុទ្ធចិត្តទ្រាំលំបាកតែម្នាក់ឯង ? ហ្ហឹកៗ ... » សុីសុី និង ជូវី ក៏យំអោប យូអាហ្វា
« ហេតុអ្វីជីវិតឯងកំសត់យ៉ាងនេះ ? » ជូវី
« បានហើយយើងពេលនេះអស់អីហើយណាពួកឯងកុំយំមើល » យូអាហ្វា ក៏ជូតទឹកភ្នែកអោយពួកគេ
« ថេយ៉ុង មើលមុខឯងយូរៗសមនឹងដៃយើងដល់ហើយ » ជីមីន ក៏ក្រឡេកទៅមើល ថេយ៉ុង
« យើងដឹងណាថាឯងមុនទៅបរទេសផ្ដាំយើងអោយមើលថែរទាំ យូ តែយើងពិតជាសុំទោសមិនអាចជួយអ្វីបានពិតមែន » ថេយ៉ុង ព្រមទទួលស្គាល់កំហុស
« ឆឺស យើងមិនវៃឯងទេ យើងមិនមែនមនុស្សប្រើកម្លាំងដូចមិត្តឯងឡើយ » ជីមីន ក៏ចូលទៅទះស្មាររបស់ ថេយ៉ុង ។ សុីសុី តាំងពី ជីមីន ចូលមកនាងលួចមើលមុខគេរហូតអារម្មណ៍ស្រលាញ់គេម្នាក់ឯងនាងកាន់តែលង់ចំណែក ជូវី ក៏ដូចគ្នានាងកាន់តែស្រលាញ់ ថេយ៉ុង
ក្រឡេកមកបន្ទប់មួយទៀតនៅក្នុងមន្ទីរពេទ្យ
« ម៉ែដោះ គិតថាសមទេឯងចេញពីពេទ្យទៅដោះស្រាយរឿងអោយវារួចរាល់ហើយវាទៅចាប់ឯងអោយចូលពេទ្យវិញថាមិនទាន់ជាទៅវិញ » លោក ចន ដេកដាក់សារ៉ូមតាមបញ្ជាកូនប្រុសរបស់គាត់
« ខ្ញុំថាយកលោកធំជាធ្នាក់ទាក់អោយអ្នកណាមកសួរសុខទុក្ខដើម្បីបានក្បែរគេទេដឹង » ម៉ែដោះ នឹង លោក ចន អស់សំណើចនឹង ជុងហ្គុក ណាស់ ។ ល្បិចពេញខ្លួនតែម្ដង
« គេច្បាស់នៅបារម្ភពីប៉ាតែមិនខ្វល់នឹងខ្ញុំទេមើលទៅ » ជុងហ្គុក ខ្លួននៅបន្ទប់ជាមួយលោក ចន តែអារម្មណ៍ហោះទៅបន្ទប់ យូអាហ្វា ។ ឃើញ ជុងហ្គុក អង្គុយស្ងៀមបែបនេះម៉ែដោះនឹងលោក ចន ខ្សឹបគ្នាសើចមិនឈប់នោះទេ
« ម៉ែដោះឆាប់មកនេះខ្ញុំមានរឿងចង់អោយជួយ » លោក ចន
« ចាស ទាន » ម៉ែដោះនឹងលោក ចន ក៏ខ្សឹបគ្នា ។ រួចហើយម៉ែដោះក៏ចេញទៅខាងក្រៅបាត់ទៅ ជីន ក៏ចូលមកមើលលោក ចន
« ជីន ប្រពន្ធយើងយ៉ាងមិចហើយ » ជុងហ្គុក គ្រាន់តែ ជីន មកដល់ក៏ស្ទុះទៅសួរ
« រស់ហើយ ឯងមិនទៅសួរសុខទុក្ខខ្លួនឯងទៅ ? » ជីន ដឹងច្បាស់តែចង់ធ្វើបាប ជុងហ្គុក
« យើងពិតជាខុសយើងពិតជាសុំទោសពិតមែនណា » ជុងហ្គុក ក៏ទន្ទិញពាក្យសុំទោសនេះទៅ ជីន
« អ្នកដែលឯងគួរសុំទោសមិនមែនយើងទេណា » ជីន ក៏ទះស្មាររបស់ ជុងហ្គុក ថ្វីត្បិតគេមានចិត្តលើ យូអាហ្វា តែគេមើលដឹងពួកគេទាំង ២ ស្រលាញ់គ្នាគ្រាន់តែមិនយល់ពីគ្នាទៅវិញទៅមក
« យើងមានមុខឯណា ជួបគេទៅ វៃស្លាប់ក៏មិនទៅ យើងពិតជាខុសយើងពិតជាសុំទោស» ជុងហ្គុក ក៏សុខចិត្តអង្គុយអោបដៃ ខ្លួនឯងខុសហើយនៅខ្លាំងទៀតណា
ពេលយប់ម៉ែដោះក៏ទៅនិយាយជាមួយក្មេងៗ មិនអោយប្រាប់ យូអាហ្វា ថាលោក ចន បានជួយប៉ាម៉ាក់នាងនោះទេ ។ គ្រប់គ្នាខ្លាចម៉ែដោះណាស់ព្រោះគាត់ជាអ្នកមើលថែរតាំងពីក្មេង
« ម៉ែដោះ ... » យូអាហ្វា រៀបខ្លួនរកដេកហើយក៏ឃើញម៉ែដោះមករកខ្លួន
« អ្នកនាងតូចយ៉ាងមិចហើយ » ម៉ែដោះ ក៏ចូលទៅអង្អែលក្បាលរបស់ យូអាហ្វា
« មិនអីទេចុះលោក ចន ម៉ែដោះ » យូអាហ្វា ក៏ញញឹមដាក់ម៉ែដោះ
« លោក ចន គាត់មិនអីទេ តែគាត់មានសុំអ្នកនាងគាត់ក៏ចង់អរគុណដល់អ្នកនាងមើលថែរទាំគាត់ចង់អោយអ្នកនាងសម្រាកព្យាបាលអោយមានកម្លាំងនៅផ្ទះគាត់មានគេបម្រើ » ម៉ែដោះ គាត់ធ្វើតាមអ្វីដែលលោក ចន សុំជាល្បិចមនុស្សចាស់សម័យមុនមិនដឹងប្រើត្រូវឬអត់នោះទេ
« ខ្ញុំមិនធ្ងន់ធ្ងរអ្វីទេមិនចង់ទៅជួបមុខម្នាក់ប្រុសនោះទេ » យូអាហ្វា នាងក៏ខ្លាំងចរិតខ្មើតរបស់នាងក៏កើតមានចំពោះ ជុងហ្គុក ម្ដងទៀត
« លោកប្រុសធំសន្យាមិនអោយអ្នកប្រុសតូចមកក្បែរអ្នកនាងទេ គាត់ពិតជាចង់ប៉ះប៉ូវណាមួយចង់អលយអ្នកនៅមានចាស់ទុំមើលថែរជំនួសអោយប៉ាម៉ាក់ » ដោយសម្ដីម៉ែដោះលួងលោម យូអាហ្វា ក៏ព្រមតាម

         🌼💜🙏 សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now