ភាគទី ០៨

328 8 0
                                    

ជុងហ្គុក ក៏ call ទៅ ថេយ៉ុង
« ការងាររបស់យើងជិតបញ្ចប់ហើយ ឯងហត់ហើយត្រូវសម្ដែងរយះពេលមួយខែជាងនេះ » ជុងហ្គុក
« បានន័យថាយ៉ាងមិច » ថេយ៉ុង

« ថ្ងៃនេះរឿងដែល យូអាហ្វា សម្ដែងក៏ត្រូវថតដល់ភាគបញ្ចប់ ល្ងាចនេះយើងអាចបកស្បែកមុខអាតាកញ្ចាស់នោះហើយអស់ភារកិច្ចនៅក្បែរ ជូវី ហើយ » ជុងហ្គុក
« ល្អណាស់ យើងអាចចេញមុខញ៉ែ យូអាហ្វា បានហើយមែនទេ » ថេយ៉ុង គេលួចស្រលាញ់ យូអាហ្វា យូរមកហើយតាំងពីមិនទាន់មកចូលក្បែរខ្លួននាង ។ ថ្វីត្បិតតែប៉ានាងជាជនសង្ស័យតែ យូអាហ្វា ជាមនុស្សស្មោះត្រង់ចិត្តល្អ នាងមិនត្រូវ ជូវី ទេ តែតែងតែចែករបស់ញាំ គ្រឿងសម្អាង កាបូបរបស់ថ្លៃៗអោយទៅ ថេយ៉ុង នាងមិនបានរឹកដូចគេថាទេគ្រាន់តែនាងមិនចូលចិត្តនិយាយរកមនុស្សប្លែកមុខ នាងក៏ជាមនុស្សខ្លាចពិភពខាងក្រៅជាមនុស្សខ្លាចគេ
« ឯងខ្វះស្រីណាស់មែនទេ យើងថា ជូវី ណាស្អាតក៏ស្អាតគួរអោយស្រលាញ់ជាងនាងឆ្ងាយណាស់ នាងថែមគួរអោយអាណិតឯងមិនគិតស្រលាញ់មើលថែរនាងទេ ទៅស្រលាញ់អ្វីស្រីពិសពុលម្នាក់នឹង » ជុងហ្គុក
« តែយើងថា យូអាហ្វា ក៏គួរអោយអាណិតនាងមិនដឹងអ្វីទេ ណាមួយយើងអាណិត ជូវី តែមិនអាចធំជាងក្ដីស្រលាញ់ដែលយើងមានចំពោះ យូអាហ្វា ទេណា » ថេយ៉ុង
« តាមតែឯងទេ » ជុងហ្គុក ក៏ចុចបិទទូរស័ព្ទ

ពេលល្ងាចក៏បានមកដល់
ជុងហ្គុក ក៏បើកឡានទាំងកំហឹងក្នុងខ្លួន ។ ចំណេកនាងតូចមិនដឹងអ្វីឡើយក៏លួចឆ្ងល់ឃើញសង្សារខ្លួនឯងប្លែកៗ រូបនាងស្រលាញ់គេខ្លាំងណាស់

ក្នុងចិត្តរបស់ ជុងហ្គុក ពេលនេះ ( ប៉ាម៉ាក់ទីបំផុតកូនអាចរកភាពស្អាតស្អំសងអោយលោកទាំង យ៉ាងសាកសមបំផុតហើយ )

ត្រូវហើយប៉ារបស់ ជុងហ្គុក ត្រូវបានមនុស្សស្និតស្នាលនៅជិតខ្លួនបំផុតបានដាក់ថ្នាំមិនអោយនិយាយកើតព្រមទាំងស្លាប់មួយជំហៀងខ្លួនមិនអាចកម្រើកបានដេកលើគ្រែមកដល់សព្វថ្ងៃ ។ ចំណែក ម៉ាក់ ជុងហ្គុក ក៏ត្រូវគេដាក់ថ្នាំបំពុលតែគាត់មានជំងឺប្រចាំខ្លួនក៏ត្រូវស្លាប់ចោល ជុងហ្គុក និយាយទៅគ្រួសារ ជុងហ្គុក នឹង ជូវី មិនខុសគ្នាទេគ្រាន់តែប៉ា ជុងហ្គុក ឆ្លាតជាងគេមិនបានសញ្ញេផ្ដេសផ្ដាសទើបសល់ទ្រព្យទុកអោយ ជុងហ្គុក មកដល់សព្វថ្ងៃ
នៅកន្លែងថត ក្រោយពីបញ្ចប់រឿង យូអាហ្វា ក៏បានជម្រាមលារគ្រប់គ្នាតែនាងប្រញាប់ទៅជាមួយ ជុងហ្គុក បាត់ហើយ ។ នៅឡើយតែ ជូវី និង ថេយ៉ុង
« ជូវី ខ្ញុំមានរឿងប្រាប់អ្នកនាង » ថេយ៉ុង ក៏ណាត់ ជូវី មកកន្លែងស្ងាត់ៗនិយាយគ្នា
« ខ្ញុំក៏មានរឿងចង់ប្រាប់លោកដូចគ្នា » ជូវី នាងទៅមុខ ថេយ៉ុង ទាំងសោកសៅ
« អ្នកនាងនិយាយមុនមក » ថេយ៉ុង
« រឿងបានបញ្ចប់ហើយ ខ្ញុំក៏ដឹងថាលោកចូលមកក្បែរខ្ញុំព្រោះអ្នកដឹកនាំរឿងនេះនាំលោកចូលមកខ្ញុំអាចសុំអោយលោកនៅក្បែរខ្ញុំបានទេកុំទៅណាចោលខ្ញុំអី ខ្ញុំមិនចង់បាត់បង់លោកឡើយ » ជូវី  និយាយទាំងទឹកមុខបារម្ភភ័យខ្លាចនាងមិនដែលទុកចិត្តអ្នកណាក្រែងពី ថេយ៉ុង ឡើងតែងតែពីតូច
« ខ្ញុំសុំទោសណា តាមការពិតទៅខ្ញុំចូលក្បែរអ្នកនាងព្រោះភារកិច្ច ខ្ញុំមិនមែនកូនអ្នកក្រក៏មិនមែនភេទទី ៣ អីដែលខ្ញុំជាប៉ូលិស ខ្ញុំគ្រាន់តែចង់ដឹងការពិតសុំទោសណាខ្ញុំត្រូវធ្វើព្រោះចាំបាច់ពិតមែន » ថេយ៉ុង និយាយទាំងញញឹមសុំទោសទៅកាន់ ជូវី គេព្រមទទួលនូវពាក្យជេរស្ដីនាងគ្រប់យ៉ាងជាជាងអោយគេកុហកនាងបន្តទៀត
« រឿងនេះខ្ញុំបានដឹងយូរហើយ ខ្ញុំសង្ស័យលោកនឹង ជុងហ្គុក យូរហើយព្រោះមើលទៅសាច់ឈាមពួកលោកមិនអាចជាកូនអ្នកក្រឡើយទីបំផុតខ្ញុំក៏បានលបស្ដាប់អ្នកទាំង ២ និយាយគ្នាពីគោលបំណងមកទីនេះ ថ្ងៃដែលខ្ញុំស្រវឹងខ្ញុំនិយាយការពិតជាចេតនាខ្ចីដៃពួកលោកសងសឹក យូអាហ្វា » ជូវី និយាយទាំងញញឹមទៅកាន់ ថេយ៉ុង ។ ថេយ៉ុង ពិតជាភ្ងាក់ផ្អើលណាស់នេះនាងឆ្លាតជាងគេទៅទៀត
« ក្រែងអ្នកនាងថាមិនដែលខឹងស្អប់ យូអាហ្វា ទេនោះ » ថេយ៉ុង គេវល់អស់រឿងនេះវាយ៉ាងណាទៅ
« មិនខឹងយ៉ាងមិចគ្រប់ពេលនាងតែងតែឈ្នះខ្ញុំ តាំងពីតូចដល់ធំនាងរស់នៅយ៉ាងសុខស្រួលជាមួយប៉ាម៉ាក់នាង ចំណែកខ្ញុំត្រូវរស់នៅកំព្រារឪពុកម្ដាយខ្វះភាពកក់ក្ដៅនាងថែមទាំងយកបេះដូងលោកបានទៀត ខ្ញុំមិនល្អត្រង់ណាបានជាលោកស្រលាញ់វា ពេលនេះកម្មពៀរវាបានមកដល់ហើយលោកគិតថា ជុងហ្គុក ព្រមលើកលែងអោយវាងាយៗឬ » ជូវី និយាយទាំងខឹងទៅ ថេយ៉ុង
« អ្នកនាងអាត្មានិយមណាស់ យូអាហ្វា នាងមិនដឹងអ្វីទេ ប៉ានាងជាអ្នកធ្វើ យូអាហ្វា ត្រូវមកនៅ condo ម្នាក់ឯងមិនដឹងថាមានរឿងអ្វីកើតឡើងលើនាងខ្លះទេ » ថេយ៉ុង និយាយទាំងហួសចិត្តទៅកាន់ ជូវី
« លោកបារម្ភពីវាណាស់ ស្រលាញ់វាណាស់មែនទេ ទោះបីលោកដឹងគ្រប់យ៉ាង » ជូវី និយាយទាំងស្រែកគំហកទៅ ថេយ៉ុង
« ត្រូវហើយខ្ញុំដឹងគ្រប់យ៉ាងហើយរឹតតែស្រលាញ់អាណិតដល់ ហ្វា ថែមទៀត » ថេយ៉ុង
« ហេតុអ្វីទាំងលោកនឹង ជីមីន ទៅជ្រើសរើសវា ស្រលាញ់វាបែបនេះ ហេតុអ្វីមិនស្រលាញ់ខ្ញុំ ខ្ញុំមិនល្អត្រង់ណា » ជូវី ក៏យំចំពោះមុខ ថេយ៉ុង
« ព្រោះតែនាងបែបនេះគ្មានអ្នកណាស្រលាញ់នាងទេ នាងរស់នៅជាមួយអតីតកាលរស់នៅជាមួយគំនុំមិនព្រមដោះលែងខ្លួននៅធ្វើបាបអ្នកមិនដឹងអ្វី នាងចង់អោយ ហ្វា ត្រូវលំបាកដូចនាងចឹងមែនទេ » ថេយ៉ុង និយាយហើយក៏ដើរចេញ
ក្រោយពី ថេយ៉ុង ចេញ ជូវី យំយ៉ាងខ្លាំង មនុស្សនាងស្រលាញ់តាំងតែពីតូច ជីមីន ក៏ស្រលាញ់ យូអាហ្វា ។ ថេយ៉ុង មនុស្សប្រុសដែលនាងស្រលាញ់ពេលនេះក៏ស្រលាញ់ យូអាហ្វា នាងខូចចិត្តណាស់ ។ នាងក៏បើកឡានទៅមណ្ឌលកុមារកំព្រាទៅលេងក្មេងៗដែលជួបកាលលំបាកអត់មានឪពុកម្ដាយដូចជានាង នាងតែងតែទៅផ្ដល់កម្លាំងចិត្តឧបត្តម្ភដល់ក្មេងៗនាងក៏សប្បាយចិត្តដូចបានជួយខ្លួនឯងកាលពីមុន ។ នាងបានទៅទីនោះមួយរយះ
      នៅផ្ទះ យូអាហ្វា មិនយូរប៉ុន្មាន ជុងហ្គុក ក៏មកដល់ផ្ទះដែលគេចង់មក ។
មកដល់ក្នុងផ្ទះប៉ាម៉ាក់ យូអាហ្វា ទទួលស្វាគមន៍គេណាស់ ។ លោក លី អ្នកស្រី រីករាយស្វាគមន៍ ជុងហ្គុក ណាស់លឺ យូអាហ្វា call ប្រាប់ថាជាសង្សារ ។ ចំណែក ជុងហ្គុក ឃើញមុខលោក លី ចង់សុីសាច់សម្លាប់គាត់ចោលទៅហើយ
« នេះកូនប្រសារម៉ាក់មែនទេ » អ្នកស្រី លី ក៏ញញឹមដាក់ ជុងហ្គុក
« ចាសម៉ាក់ ! បងឆាប់ជម្រាបសួរគាត់ទៅ គាត់ជាប៉ាម៉ាក់អូន » យូអាហ្វា ក៏កេះ ជុងហ្គុក
« បាទ ជម្រាបសួរលោកទាំង ២ » ជុងហ្គុក
«អនាគតកូនប្រសារម៉ាក់សង្ហាណាស់នៀក»លោកស្រី លី
« ល្អហើយ ឆាប់មកញាំបាយជុំគ្នាមក ម៉ាក់ឯងលឺថាពួកឯងមករៀបចំអាហារច្រើនមុសណាស់ » លោក លី ក៏ហៅ ជុងហ្គុក មកញាំអាហរ ។ ពួកគាត់ក៏ពិសារអាហារពេលល្ងាចជុំគ្នា ។ ពិសារហើយក៏អង្គុយនិយាយគ្នាលេង
« និយាយចឹងឯងខានមកលេងម៉ាក់យូរហើយ » អ្នកស្រី លី ក៏អង្អែលក្បាលកូនស្រី
« កូនរវល់នឹងណាម៉ាក់ តែពេលនេះការងារកូនបានបញ្ចប់មានពេលទំនេរខ្លះហើយ » យូអាហ្វា ក៏អោបម៉ាក់របស់នាង
« ចឹងយប់នេះពួកឯងគេងនៅទីនេះជាមួយប៉ាម៉ាក់ល្អទេ » អ្នកស្រី លី
« បាទ ល្អណាស់ » ជុងហ្គុក ក៏និយាយកាត់
« ជុង បង » យូអាហ្វា ក៏មើលមុខ ជុងហ្គុក
« បងដឹងថាមួយរយះនេះអូននឹកប៉ាម៉ាក់ អូនគួរតែនៅក្បែរពួកគាត់ណាមួយទីនេះបន្ទប់ច្រើនបងគេងតែឯង ណាផ្ទះអូនធំពូកក៏ប្រហែលទន់ល្អយើងធ្វើការហត់ហើយបងចង់សម្រាកអោយស្រួលខ្លួន » ជុងហ្គុក
« ចឹងក៏បាន » យូអាហ្វា ក៏ញញឹមដាក់ ជុងហ្គុក
« ចាំម៉ាក់អោយគេរៀបចំបន្ទប់អោយ កូន ចំណែកកូន យូ គេងជាមួយម៉ាក់ណា » គ្រប់គ្នាក៏ឡើងគេង

ពាក់កណ្ដាលយប់ស្ងាត់
        ជុងហ្គុក ក៏លួចចូលបន្ទប់លោក លី ស្វែងរកភស្ដុតាង ។ គេពិតជាធ្វើបានគេប្រមូលទាំងអស់កិច្ចសន្យារក្លែងក្លាយ កិច្ចព្រមព្រៀងនាៗ នៅសំបុត្រពេទ្យបញ្ជាក់ទិញថ្នាំក្លែងក្លាយ ថ្នាំខុសច្បាប់ ឯកសារសង្ងាត់ក្រុមហ៊ុនប៉ា ជូវី ណាគេមានសៀវភៅកំណត់ហេតុបងប្រុស ជូវី ទៀត ។ មិនចាំយូរ ជុងហ្គុក ក៏បញ្ជូនឯកសារទៅកាន់ប៉ូលិសដោយផ្ទាល់ដៃ
          មិនយូរប៉ុន្មានសម្លេងឡានសារ៉ែនរបស់ប៉ូលិសរោទិ៍ឡើងធ្វើអោយក្រុមគ្រួសាររបស់ យូអាហ្វា ភ្ងាក់ដឹងខ្លួង
« លោកប៉ូលិស មកមានការអ្វីកាត់យប់បែបនេះ » លោក លី
« គឺមកចាប់មនុស្សថោកទាបក្បត់សូម្បីមិត្តខ្លួនឯង » ជុងហ្គុក ក៏ចេញមុខមក
« ឯងគឹ ... » លោក លី ក៏បើកភ្នែកធំៗ
« ខ្ញុំគឺកូនប្រុសមិត្តចាស់របស់លោក » ជុងហ្គុក និយាយទាំងមុខម៊ាំ

            🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Waar verhalen tot leven komen. Ontdek het nu