ភាគទី 24

417 13 0
                                    

ជួនជាកាលពីយប់មិញ យ៉ុនហ្គី នឹង ថេយ៉ុង នៅផឹកជាមួយគ្នានិយាយគ្នាគេងនៅផ្ទះរបស់ យ៉ុនហ្គី ។ យ៉ុនហ្គី ក៏ត្រូវមានការងារចាំបាច់ជាមួយ ជុងហ្គុក តែ call មិនចូលទើបគេប្រញាប់មកផ្ទះ ជុងហ្គុក ។ ឡាន ជុងហ្គុក ចេញផុតតែបន្តិចឡាន ថេយ៉ុង នឹង យ៉ុនហ្គី ក៏មកដល់ល្មម
« ចំផ្ទះនេះថ្ងៃនេះហេតុអ្វីស្ងាត់ម្ល៉េះ ? » យ៉ុនហ្គី ដើរមើលពេញផ្ទះក៏មិនឃើញទ្វាររបងក៏បើកចោល
« យូ ... » ថេយ៉ុង ដើរទៅក្បែរអាងទឹកឃើញនាងទឹកលួងទឹកគេក៏ស្ទុះចុះទៅជួយ ។
« ហ្ហើយ ! នេះមានរឿងអ្វីកើតឡើង » ថេយ៉ុង សង្គត់ទ្រូងអោយនាងដកដង្ហើមខ្ចាក់ទឹកចេញមកក្រៅ
« យើងថាឯកសារឯងមិនសំខាន់ដល់ជីវិតមនុស្សទេ ឆាប់បើកឡានជូននាងទៅពេទ្យអោយលឿន » ថេយ៉ុង ស្រែកទាំងអារម្មណ៍ភិតភ័យ
« អើៗ » យ៉ុនហ្គី នឹង ថេយ៉ុង ក៏នាំ យូអាហ្វា មកមន្ទីរពេទ្យ
+ នៅមន្ទីរពេទ្យ
« ខ្ញុំមិនគួរអោយស្រីនោះមកមើលថែរលោកប៉ាទេ ចង្រៃយ៍ » ជុងហ្គុក មកដល់ក៏ទាត់ជញ្ជាំង
« ម៉ែដោះថានាងតូច យូអាហ្វា មិនបានធ្វើអ្វីខុសទេណា » ម៉ែដោះ គាត់មើល យូអាហ្វា ដោយផ្ទាល់ភ្នែកគាត់នៅជាមួយនាងមួយរយះក៏សង្កេតដឹងអំពីអត្តចរិតនាងច្បាស់ណាស់
« ជីន ប៉ាយើងយ៉ាងមិចហើយ » ភ្លាមនោះ ជីន ក៏ចេញពីបន្ទប់វះកាត់ពាក់ខោអាវពេទ្យចេញមក
« ប៉ាឯងអស់អីហើយសំណាងអាក្រក់ប្រែជាល្អ ប៉ាឯងប្រហែលបានកម្លាំងចិត្តពីការអានសៀវភៅរបស់អ្នកនាង ហ្វា បូករួមការមើលថែរទាំបានល្អតាមរយះអ្នកនាង ហ្វា ពេលនេះគាត់បានព្រួសពិសក្នុងខ្លួនដែលត្រូវថ្នាំកាលពីប៉ុន្មានឆ្នាំមុន » ជីន ក៏ទះស្មារដើម្បីអបអរ ជុងហ្គុក ។
« លោកប្រុសធំរបស់ម៉ែដោះ ពេលនេះអស់អីហើយមេឃភ្លៀងមួយភ្លៀងធំពេលនេះរាំងហើយ » ម៉ែដោះ
គ្រប់គ្នាសប្បាយចិត្តណាស់លើកលែងតែ ជុងហ្គុក ដឹងការពិតហើយប្រៀបបានចាក់ចំដើមទ្រូងខាងឆ្វេងគេដៃជើងចាំផ្ដើមទន់អស់
« យូ ... » ជុងហ្គុក ក៏ព្យាយាមងើបឡើងចង់ទៅជួយនាងតូច យូអាហ្វា
« ចង់ទៅណា ឌឹក ... » ថេយ៉ុង មកដល់ក៏ហក់ដាល់ ជុងហ្គុក មួយដៃអោយដួលទៅលើឥដ្ធ
« យើងចង់ទៅជួយប្រពន្ធយើងលែង » ជុងហ្គុក ទោះត្រូវប៉ុន្មានដៃទៀតក៏គេមិនឈឺដែលក្នុងខ្លួនរបស់គេស្ពឹកអស់ហើយ
« បានហើយ ថេយ៍ » ជីន ក៏ទៅចាប់ ថេយ៉ុង ជាប់
« មិនអីទេ អ្នកនាង យូអាហ្វា ត្រូវពួកយើងជួយសង្រ្គោះបានហើយអ្នកនាងអស់ហើយ » ស៊ូហ្គា មកគ្រា ជុងហ្គុក ហើយប្រាប់ទៅគេ
« នាងនៅទីណាយើងចង់ទៅជួននាងពេលនេះ » ជុងហ្គុក ពេលនេះគេពិតជាបារម្ភពីនាងតូចខ្លាំងណាស់
« វាហួសពេលហើយសម្រាប់មនុស្សដូចឯង យើងប្រាប់ឯងណាលើកនេះយើងនឹងយកនាងចេញពីឯងមែនទែនហើយ » ថេយ៉ុង
« ឯងកុំសង្ឃឹមយើងមិនអោយឯងយកប្រពន្ធយើងចេញពីយើងឡើយ » ជុងហ្គុក
« ឆឺស ឯងភ្លេចហើយមែនទេ ហ្វា នៅក្បែរឯងព្រោះកិច្ចព្រមព្រៀងកិច្ចសន្យាឆ្គួតលប់នោះពេលនេះប៉ាឯងជាកិច្ចសន្យានោះវាគឺចប់ auto ហើយឯងកុំសង្ឃឹមថានាងព្រមលើកលែងទោសអោយមនុស្សដែលធ្វើបាបជាន់ឈ្លីកត្តិយសនាងនោះ » ថេយ៉ុង ក៏សើចចំអកអោយ ជុងហ្គុក បន្តិច ។
« យើងថាឯងទៅមើលប៉ាឯងសិនទៅណារឿងផ្សេងឯងឈប់អាលគិតណា » ជីន
« ប៉ា ត្រូវហើយប៉ាយើង » ជុងហ្គុក ក៏ប្រញាប់រត់ទៅមើលប៉ាគេ ។ ពេលនេះគេវង្វេងអស់ហើយ
នៅបន្ទប់អ្នកជម្ងឺ
ក្រោយពីសន្លប់លោក លី ក៏ដឹងខ្លួន
« ប៉ា » ទឹកភ្នែកជាកូនប្រុសក៏ហូរមកអោបអ្នកជាឪពុក
« ប៉ាអស់អ្វីហើយអាកូនកំហូច ចុះក្មេងស្រីដែលមើលថែរប៉ាសម្លេងនាងអានសៀវភៅពិរោះណាស់ ប៉ាគេងលើគ្រែពិតមែនតែប៉ាដឹងគ្រប់យ៉ាងគ្រាន់តែកម្រើកខ្លួនមិនរួច ប៉ាប្រាប់ត្រង់ណាប៉ាចង់បាននាងធ្វើជាកូនប្រសារប៉ា » លោក ចន ក៏អង្អែកក្បាលកូនប្រុសដែលអោបកំពុងអោបគាត់
« គឺលោកប៉ា (... ) » ជុងហ្គុក ក៏ប្រាប់រឿងគ្រប់យ៉ាងទៅកាន់ប៉ារបស់គេ
« អាកូនល្ងង់អើយ ឯងធ្វើនេះគឺខុសហើយខុសធ្ងន់ទៀតផងណា អាតាកញ្ចាស់ លី នេះមិនបានដឹងអ្វីទេ ថ្វីត្បិតតែភាគហ៊ុនទាំងអស់បានទៅវា តែរឿងគេដាក់ថ្នាំប៉ា រឿងប៉ាម៉ាក់ គ្រួសារត្រកូល ឈូ មិនពាក់ពន្ធនឹងវាទេ កន្លងមកពួកយើងបានដើរផ្លូវងងឹតជាមួុយគ្នាវាគឺត្រូវគេទម្លាក់កំហុសអោយអ្នកខុសពិតប្រាកដមិននៅលើលោកនេះទេគេសម្លាប់បាត់ទៅហើយ » ជុងហ្គុក លឺប៉ាគេនិយាយបែបនេះគេកាន់តែមានអារម្មណ៍ថាខុស គឺ ខុសខ្លាំងទៀតផងអាក្រក់ដាក់នាងហើយធ្វើបាបគ្រួសារនាងទៀត
« នេះកូនខុសធ្ងន់ណាស់ ហ្ហឹក ... » ជុងហ្គុក ក៏យំអោបប៉ារបស់គេ
« ឯងស្រលាញ់នាងល្អិតនោះទេ » លោក ចន ក៏សួរទៅកាន់កូនប្រុសដោយត្រង់ៗ
« បាទ គឺស្រលាញ់ » ជុងហ្គុក ក៏ងក់ក្បាលហើយឆ្លើយសំណួរប៉ារបស់គេ
« ចឹងដោះស្រាយរឿងក្មេងៗរបស់ពួកឯងទៅ រឿងមនុស្សចាស់រឿងមិត្តប៉ា លោក លី ចាំប៉ាជាអ្នកដោះស្រាយលួងកូនស្រីគេអោយតែបាត់ខឹងទៅណា » លោក ចន
« បាទ លោកប៉ាពិតមែនណា » ជុងហ្គុក ក៏ញញឹមបានបន្តិច
លោក ចន ជាអ្នកលេងជើងចាស់ដឹងខ្លួនតែមួយភ្លែតក៏ដោះស្រាយរឿងដែលកូនប្រុសខ្លួនឯងសាងឡើង ។ ទៅប៉ុស្តិ៍ប៉ូលិសដោះស្រាយរឿងរបស់លោក លី ដោះលែងគាត់ចេញពីការឃុំខ្លួន ប្រគល់គ្រប់យ៉ាងទាំងផ្ទះ ឡាន ក្រុមហ៊ុន ប៉ះប៉ូវជំនួសកូនគាត់

            🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now