ភាគទី 07

323 11 0
                                    

ក្រឡេកមកមើលមួយគូរនេះវិញ ដោយសារមុននេះ ជូវី នាងក៏បានផឹកស្រាស្រវឹងតិចៗ ។ នាងនឹង ថេយ៉ុង ក៏ដើរគៀកកគ្នាមកមាត់ទន្លេផឹកបន្តព្រោះមើលទៅនាងមិនសូវសប្បាយចិត្ត
« ខ្ញុំមើលទៅអ្នកនាងមិនសូវសប្បាយចិត្តសោះ តែថាខ្ញុំសួរអ្នកនាងមួយ » ថេយ៉ុង ឃើញឪកាសល្អក៏ធ្វើការតាមបញ្ជារ ជុងហ្គុក ឃើញនាងពេលនេះក៏ទុក្ខចិត្តរូបគេ
« អឹម ! សួរមក » ជូវី ក៏សម្លឹងមើលទៅទឹកទន្លេដកដង្ហើមស្រូបយកខ្យល់អាកាស
« អ្នកនាងមើលទៅជាមនុស្សងាយចុះសម្រុងនឹងគេណាស់ថែមទាំងចិត្តល្អជាមួយមនុស្សជុំវិញខ្លួនហេតុអ្វីជាមួយអ្នកនាង យូអាហ្វា តែងតែឈ្លោះគ្នាលឺគេថាអ្នកទាំង ២ ស្គាល់គ្នាតាំងពីតូច » ថេយ៉ុង
« ហិហិ ... ខ្ញុំមិនបានស្អប់នាងល្អិតនោះទេ ចរិតនាងតែប៉ុណ្ណឹងខ្ញុំមិនប្រកាន់នាងទេ តែខ្ញុំមិនអាចធ្វើល្អព្រោះ ... » ជូវី ក៏ស្ងាត់ហើយមើលទៅទឹកទន្លេទាំងសោកសៅ
« ព្រោះអ្វី ... ? » ថេយ៉ុង រៀងភ្ងាក់ផ្អើលបន្តិចគេកាន់តែចង់ដឹង
« បើខ្ញុំនិយាយឯងកុំនិយាយតណាដោយសារខ្ញុំទុកចិត្តឯងទើបប្រាប់រឿងនេះទៅឯង » ជូវី ក៏ងាកមកសម្លឹងមុខរបស់ ថេយ៉ុង
« បាទ ខ្ញុំមិននិយាយទេ » ថេយ៉ុង
« គ្រួសារនាងជាចំណែកធ្វើអោយខ្ញុំមិនសូវចូលចិត្តនាង លោកដឹងទេហេតុអ្វីខ្ញុំកំព្រារឪពុកម្ដាយគ្មានសាច់ញាតិគឺ ឆ្នាំនោះប៉ាម៉ាក់ខ្ញុំស្លាប់ព្រោះជំងឺ ខ្ញុំក៏មានបងប្រុសម្នាក់ដែលចាំនៅមើលថែរទាំខ្ញុំ លោកដឹងទេអំឡុងពេលម៉ាក់ខ្ញុំឈឺប៉ានឹងបងប្រុសខ្ញុំបានខ្ចីលុយគេច្រើនណាស់ដើម្បីមើលជំងឺគាត់ពួកយើងលក់អស់ទ្រព្យសម្បត្តិ តាមពិតទៅប៉ាខ្ញុំចាញ់បោកគេគឺប៉ា យូអាហ្វា នេះឯងបោកប្រាស់គាត់ប្រើល្បិចបោកយកក្រុមហ៊ុនប៉ាខ្ញុំទាំងមូលរួមទាំងមិត្តភក្ដិរបស់ប៉ាផ្សេងទៀត ... ជំងឺមិនអាចព្យាបាលជាប៉ាក៏ត្រូវឈឺរហូតគាំងបេះដូងស្លាប់ ហ្ហឹកៗ ... អ្វីកាន់តែធ្ងន់ធ្ងរនោះគាត់នៅធ្វើបាបគ្រួសារខ្ញុំទម្លាក់កំហុសជាប់បំណុលគេជាច្រើននៅជួលគេមកសម្លាប់បងប្រុសខ្ញុំដើម្បីបំបាត់ភស្ដុតាងគ្រប់យ៉ាង ហ្ហឹកៗ ... បងប្រុសគាត់ក៏ដឹងខ្លួនទើបយកខ្ញុំទៅអោយអ្នកជិតខាងលាក់អត្តសញ្ញាណខ្ញុំមិនអោយដឹងថាជាកូនអ្នកណាទេមិនចឹងខ្ញុំត្រូវស្លាប់ ហ្ហឹកៗ ... បងប្រុសខ្ញុំក៏បានសរសេរកំណត់ហេតុគ្រប់យ៉ាងក្នុងសៀវភៅភាពស្អាតស្អំរបស់ប៉ាគាត់មិនបានធ្វើអ្វីខុសនោះទេបងប្រុសគាត់ដឹងច្បាស់ណាស់ថាគាត់នឹងត្រូវស្លាប់ ហ្ហឹកៗ ... » ជូវី កាន់តែនិយាយនាងកាន់តែយំ នាងយំយ៉ាងខ្លាំង ថេយ៉ុង ក៏មកអោបជាប់ទ្រូងមិនស្មានថាក្រោយពីភាពឆ្នាស់ឆ្នើមរបស់នាងមានស្រមោលខ្មៅគួរអោយខ្លាចយ៉ាងនេះទេ ។ ថេយ៉ុង មុននេះគេក៏បានថតសម្លេងនាងទុកជាភស្ដុតាងអោយទៅ ជុងហ្គុក ផងដែល
« យំមកណា អ្នកនាងពូកែស្រាប់ហើយណា » ថេយ៉ុង ក៏អោបលួងលោមនាងតូច
« ហ្ហឹកៗ ... ខ្ញុំដឹងហើយក៏មិនអាចធ្វើអ្វីគេបានមិនអាចលាងឈ្មោះអាក្រក់អោយប៉ាបានរឹតតែមិនអាចជួយបងប្រុសដែលត្រូវស្លាប់ទាំងអយុត្តិធម៌ខ្ញុំមិនចង់សងសឹកអ្វីដែលគ្រាន់តែចង់អោយមនុស្សអាក្រក់ទាំងនោះទទួលកំហុសពួកគេតែប៉ុណ្ណោះ » ជូវី យំ អោប ថេយ៉ុង
« ខ្ញុំសន្យានឹងជួយអ្នកនាង រឹតតែមិនអោយអ្នកនាងមានគ្រោះថ្នាក់អ្វីឡើយ » ថេយ៉ុង ។ ជូវី យំដល់គេងលក់ ទើប ថេយ៉ុង  call អោយកូនចៅគេយកឡាននាយក៏បីនាងចូលឡានជូននាងដល់ condo សឹម call ទៅ ជុងហ្គុក
         ការសន្ទនារបស់ ថេយ៉ុង នឹង ជុងហ្គុក ក្នុងទូរស័ព្ទ
« ឯងមានការអ្វីទើប call មកយើងយំបែបនេះ » ជុងហ្គុក បន្ទាប់ពីលេងឆាតជាមួយ យូអាហ្វា បម្រុងគេងហើយតែក៏ត្រូវ ថេយ៉ុង  call មក
« យើងមានតម្រុយខ្លះហើយ អ្វីដែលឯងសង្ស័យគឺពិតមែន ប៉ារបស់ យូអាហ្វា សម្លាប់មនុស្សមួលបង្កាច់មិត្តភក្ដិខ្លួនឯង » ថេយ៉ុង
« ឯងនិយាយថាមិច ឆាប់ផ្ញើរភស្ដុតាងមកយើងមក » ជុងហ្គុក រៀងងងុយគេងក៏ស្វាងដូចត្រូវគេចាប់ទះ
« តែឯងសន្យាណាហាមធ្វើអោយប៉ះពាល់ដល់ ជូវី នាងមិនរឿងអ្វីថែមទាំងជួបរឿងកំសត់ខ្លាំងណាស់ » ថេយ៉ុង
« យើងសន្យា » ជុងហ្គុក ។ ថេយ៉ុង ក៏ផ្ញើរសម្លេងរបស់ ជូវី ដែលគេបានថតទុកមុននេះទៅ ជុងហ្គុក
       ជុងហ្គុក ស្ដាប់លឺហើយខឹងឡើងតឹងសរសៃកភ្នែកឡើងក្រហមទៅហើយគេក៏ចេញទៅបាញ់កាំភ្លើងកាត់យប់នៅបន្ទប់ក្រោមដីផ្ទះរបស់គេ ពេញមួយយប់គេមិនបានគេងទេគិតតែបញ្ចេញកំហឹងរបស់គេ ។ ជុងហ្គុក បន់អោយតែដល់ព្រឹកទៅជួប យូអាហ្វា បើអាចគេចង់តែច្របាច់កនាងតូចអោយស្លាប់ៗភ្លាមនោះទេបើការពិតដូចគេគិត
ព្រឹកឡើង
« បងមកលឿនម្ល៉េះ » យូអាហ្វា យកសំរាមមកចោលក៏ឃើញ ជុងហ្គុក នៅមុខ condo នាងតាំងពីពេលណាមិនដឹងមុខគេឡើងក្រហមមិននិយាយស្ដីអ្វីកាយវិការគួរអោយខ្លាចដូចមនុស្សរោគចិត្ត
« កូនឃាតករយើងចង់តែសម្លាប់នាងទេ » ជុងហ្គុក និយាយខ្សឹបតិចៗមិនអោយនាងលឺ
« បង ... » យូអាហ្វា ក៏ព្យាយាមហៅ ជុងហ្គុក
        ជុងហ្គុក មិនមាត់សម្លឹងមុខនាងគេមិនចង់អោយខូចការធំរបស់គេព្រោះតែកំហឹងមួយពេលរបស់គេទេក៏ព្យាយាមរំងាប់អារម្មណ៍ខ្លួន ញញឹមដាក់នាងតូច
« បងនឹកអូនឡើងគេងមិនលក់ទើបប្រញាប់មករក » ជុងហ្គុក និយាយក្បត់ចិត្តខ្លួនឯងទាំងពេលនេះគេស្អប់នាងណាស់
« អូនក៏នឹកបង » យូអាហ្វា ក៏អោប ជុងហ្គុក តែក៏ត្រូវ ជុងហ្គុករុញចេញ
       ( កុំអោបខ្ញុំអី ខ្ញុំខ្ពើមមនុស្សស្រីពិនសម្ដែងមិនដឹងរឿងដូចជាអ្នកនាងណាស់កូនឃាតករមុខស្រស់ ) ក្នុងចិត្តរបស់ ជុងហ្គុក
« កុំអោបបងអីបងអត់ទាន់ងូតទឹកទេ បងសុំចូលងូតទឹកនៅ condo អូនសិនណា » ថាហើយ ជុងហ្គុក ក៏ប្រញាប់ចេញទៅគេមិនចង់ឃើញមុខនាងតូចទេខ្លាចទប់កំហឹងមិនជាប់
        យូអាហ្វា មិនសូវគិតច្រើនក៏បិទទ្វារ condo វិញ ។ លើកទីមួយនាងហើយនាងចូលផ្ទះបាយធ្វើអាហារពេលព្រឹកអោយ ជុងហ្គុក ។ នាងមើល YouTube ផងអីផងទម្រាំបាន ស៊ាំងវិច មួយចានទុកអោយ ជុងហ្គុក ពិសារ ។ តាំងពីតូចដល់ធំនាងមិនដែលធ្វើកិច្ចការទាំងនេះទេត្រូវប៉ាម៉ាក់នាងថ្នមដូចកែវ មិនយូរប៉ុន្មាន ជុងហ្គុក ក៏ចេញពីងូតទឹក ។ ត្រូវហើយមួយរយះមុន ជុងហ្គុក ក៏មកនៅ condo នាងតូចទើបគេមានខោអាវទុកផ្លាសនៅទីនេះ
« បងងូតទឹកហើយហ៎ ! ឆាប់ញាំអាហារពេលព្រឹកទៅអូនធ្វើដោយផ្ទាល់ដៃណា » យូអាហ្វា
« អរគុណអូនហើយ និយាយចឹងពេលណានាំបងទៅលេងផ្ទះអូន » ជុងហ្គុក មិនពីអាហារដែលនាងតូចខំធ្វើទេគេទាមទារទៅផ្ទះនាងដើម្បីស្វែងរកភស្ដុតាងកំចាត់ប៉ារបស់នាង
« បងទំនេរទេ ! ល្ងាចនេះល្អទេ  » យូអាហ្វា
« ល្អៗ កាន់តែឆាប់កាន់តែល្អ » ជុងហ្គុក

           🌼💜🙏សូមរងចាំអានភាគបន្ត🙏💜🌼

តារាកំពូលស្នេហ៍🌸🍂( ចប់)Where stories live. Discover now