ភាគ2

250 13 2
                                    

#ថ្ងៃថ្មី Jeongyeon ដែលកំពុងអង្គុយនៅតុអាហារ សម្លឹងមេីលអ្នកដែរកំពុងដួសបាយដាក់ចានខ្លួនទាំងមិនអស់ចិត្តព្រោះរឿងកាលពីយប់

"បងធំ~បងធំ~បងធំ!!" Sana ដែលជាបងទីពីរព្យាយាមហៅអ្នកជាបងច្រេីនលេីក តែថាគេដូចមិនបានចាប់ភ្លឹកនឹងសំឡេងនាងសោះ

"ហាស៎?មានរឿងអី?" បានបន្តិចJeongyeonក៏បានលឺ រួចប្រញ៉ាប់ឆ្លេីយតបទៅនាងវិញយ៉ាងលឿន

"ខ្ញុំគួរតែសួរបងទៅវិញទេទេីបត្រូវ...មានរឿងអី?ហេតុអីសម្លឹងគេដល់ភ្លឹកថ្នាក់នឹង?" Sanaសួរទាំងឆ្ងល់ ឬមួយក៏បងរបស់នាងចាប់អារម្មណ៍ស្រីម្នាក់នោះ?

#លឺSanaសួរបែបនេះ Nayeonស្រាប់តែក្រលាសភ្នែកមេីលមុខJeongyeonហេីយគេក៏មេីលមុខនាងវិញដូចគ្នា តែថាម្នាក់ៗដូចមេីលមុខគ្នាមិនសូវចំសោះ

"មុខស្ងោៗបែបនេះ...បែបយប់មិញនេះអំបិលហេីយ!" មិនដឹងChaeyoungចេញមកពីតាមណាទេ ភា្លមៗស្រាប់តែមកឆ្លេីយជំនោះJeongyeon ហេីយថែមទាំងឆ្លៀតលេងទឹកមុខឌឺដងបន្តិចផងដែរ

"អាឆ្កួតនេះ...តិចបែកមាត់!!" ដោយប្អូននិយាយចំចំណុចពេក គេក៏ធ្វេីកាយវិការរកវាយប្អូន

"ដូចបងមែនទេ!" Chaeyoung និយាយបែបនេះព្រោះថាគេបានឃេីញមាត់របស់Jeongyeonបែក ទេីបគេបាញ់តែម្ដងទៅ តែថានិយាយចប់មិនទាន់ស្រួលផង ស្រាប់តែJeongyeonងេីបឡេីងបម្រុងវាយគេទៅហេីយ តែសំណាងរត់ទាន់
___________________

#កាត់មកពេលដែរញ៉ាំអាហារពេលព្រឹកហេីយតែម្ដង គ្រប់គ្នាសិទ្ធតែចេញទៅដេីរលេងតាមកន្លែងដែរពួកគេចង់ ខុសគេតែJeongyeon ដែលដេីរមកផ្ទះបាយក្នុងផ្ទះគេយ៉ាងស្ងាត់ស្ងៀម ទោះអ្នកបម្រេីសួរអីក៏គេមិនឆ្លេីយដែរ លុះពេលឃេីញមនុស្សដែរគេគិតនឹងចង់តាមរក កំពុងឈរលាងចានហេីយ Jeongyeonក៏ចូលទៅចាប់បីនាងយកតែម្ដង ឡេីងធ្វេីអោតនាងភ្ញាក់ធ្លាក់ចានដែលកំពុងលាងបែកខ្ទេច

"លែងខ្ញុំ~មនុស្សរោគចិត្ត~លែង~!" Nayeon ស្រែកផងវាយផង តែដូចជាគ្មានបានផលអ្វីទេ សូម្បីតែអ្នកបម្រេីផ្សេងឃេីញនាងស្រែកសុំជំនួយហេីយក៏គ្មានអ្នកហ៊ានចូលមកជួយដែរ ព្រោះម្នាក់ៗខ្លាចJeongyeon

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now