ភាគ22

208 6 2
                                    

#កន្លងទៅមួយអាទិត្យក្រោយមក Chaeyoung បានធូរស្រាលជាខ្លាំង ដោយសារតែមានបងស្រីធំនឹងបងថ្លៃមេីលថែដោយយកចិត្តទុកដាក់ លុះត្រលប់ទៅផ្ទះវិញ Chaeyoung ក៏បានដឹងថាបងស្រីទីបីរបស់ខ្លួនគឺបានចុះសម្រុងជាមួយនឹងMomoជាងមុន ចំណែកបងស្រីទីពីរនឹងមិត្តរបស់ខ្លួនក៏ដូចគ្នា គេក៏បានគិតថាមិនយូរទេដំណឹងល្អនឹងមានឆាប់ៗនេះ

"អាប្អូន...ស្វាគមន៍ត្រលប់មកផ្ទះវិញ!" គ្រប់គ្នាបានធ្វេីពិធីជប់លៀងតូចមួយដេីម្បីទទួលគេត្រលប់មកផ្ទះវិញ

"សារនេះប្រាកដទេថាមិនត្រលប់ទៅពេទ្យវិញម្ដងទៀត?" Tzuyu ចូលមកជិតមិត្តរបស់ខ្លួន រួចក៏សួរបែបលេងសេីចទៅកាន់គេ

"យេីងគិតថាគ្រែពេទ្យរបស់យេីងអាចនឹងមានអ្នកជំនួសហេីយ!!" និយាយបែបនឹងហេីយ គេក៏សម្លឹងទៅកាន់មិត្តរបស់ខ្លួន ហាក់កំពុងបញ្ជាក់ថាអាចជាTzuyuនឹងឯង

"ស្វាគមន៍មកវិញណាអ្នកនាងពៅ!" Momoបានដេីរមកជាមួយនឹងបាច់ផ្កាមួយបាច់ហុចទៅអោយគេ

"អគុណហេីយបងថ្លៃទីបី!" លឺគេនិយាយបែបនេះMomoអៀនជាខ្លាំង មុខវិញឡេីងក្រហម

"ឯងនិយាយស្អីនឹង...មិនដឹងអនាគតប្រពន្ធយេីងអៀនទេយ៉ាងមិច?!!" ភ្លាមនោះDahyunក៏ដេីរចូលមកប្រកៀកស្មាMomoជាប់ រួចនិយាយបែបលេងសេីច ដោយបែបនេះធ្វេីអោយនាងអៀនកាន់តែខ្លាំង

"អ្នកណាជាអនាគតប្រពន្ធបងទៅ...មនុស្សឆ្កួត~" នាងនិយាយចឹងហេីយក៏ចាប់មួលស្លឹកត្រចៀកគេ

"អួយ៎~ឈឺ~ឈឺ~" គ្រប់គ្នាឃេីញចឹងនាំគ្នាសេីចចម្អកទៅកាន់Dahyunគ្រប់គ្នា

"និយាយចឹងបងថ្លៃធំមកនៅផ្ទះវិញឬនៅ?" Chaeyoung បានសួរទៅកាន់Nayeon ព្រោះថាកាលនៅពេទ្យនាងដូចជាមិនបាននិយាយពីរឿងនេះប្រាប់គេឡេីយ

"បេីមិនមកវិញឯងគិតអោយបងថ្លៃឯងទៅណាឯណា?!!" Jeongyeon និយាយបែបនឹងហេីយក៏ងាកទៅមេីលមុខមនុស្សស្រីជាទីស្រឡាញ់នៅជាប់ដៃ

"Sweetដល់ហេីយ...ចង់ចឹងដែល!" Sanaធ្វេីជាដេីរទៅជិតៗTzuyuរួចក៏និយាយឡេីង

"យ៉ាបង...ប៉ះមិត្តខ្ញុំហេីយ ថយបន្តិចទៅ!" ពេលនោះដែរChaeyoungគេក៏ធ្វេីជានិយាយឡេីង បណ្ដាលអោយSanaនាងខឹងជាខ្លាំងដែលហ៊ានមកបំបែកបំបាក់នាងចឹង

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now