ភាគ15

195 9 2
                                    

ក្នុងទូរទស្សន៍
[អ្នកនាងMiyaជាឌុកទ័រដ៏ល្បីមួយរូប បានសម្រេចចិត្តលែងលះជាមួយនឹងសាមីជាផ្លូវការ ដោយហេតុផងរួមរស់មិនចុះសម្រុង។]

"នេះបងទៅខ្វល់រឿងអត់ប្រយោជន៌តាំងពីពេលណា?" ក្រោយមេីលរួចChaeyoung ប្ដូរទឹកមុខពីសប្បាយមកមួមៅភ្លាមៗ

"កេីតអី?" Minaសួរទាំងបារម្ភ

"ពួកយេីងទៅបន្ទប់ទៅ!" Chaeyoung មិនឆ្លេីយនឹងសំណួរនាង តែក៏ប្ដូរមកជាបបួលនាងទៅបន្ទប់វិញ ហេីយដោយMinaមិនចង់សួរនាំច្រេីននាងក៏ព្រមឡេីងទៅជាមួយគេ

"ដឹងលឺតែឯងមិនបានទេឬយ៉ាងមិច?ឯងនេះ!!" Sanaគប់ខ្នោយដាក់Dahyunរួចឡេីងទៅបន្ទប់ជាមួយTzuyuមួយគូរទៀតទៅ

"បងមិនដឹងនិយាយអីទេ...ទៅសម្រាកសិនហេីយ!" Jeongyeon និយាយចប់គេបានឡេីងទៅខាងលេីម្នាក់ទៀត ឃេីញបែបនេះNayeonក៏ប្រញាប់ឡេីងទៅតាម

"តេីជាកំហុសខ្ញុំ??" Dahyun សួរសំណួរមកកាន់ខ្លួនឯង ព្រោះគ្រាន់តែបំណងល្អសោះ ខុសដែរ

#កាត់មកនូវក្នុងបន្ទប់Jeongyeon គេដេីរចូលបន្ទប់មិនបានប៉ុន្មានជំហានផងNayeonក៏រត់មកអោបចង្កេះគេពីក្រោយ

"កុំប្រងេីយកន្តេីយបានទេ?ខ្ញុំពិតជាចង់អោយបងដូចមុនណាស់!" Nayeon និយាយទាំងភ្នែករលីងរលោង

"លែង~~" សម្ដីហីហី ហាក់ដូចជាសម្ដីនាងក្រមុំមិនចូលត្រចៀកអីបន្តិចសោះ

"ខ្ញុំដឹងថាបងស្រឡាញ់គេខ្លាំង...ហេីយបងនាំខ្ញុំមកនេះគ្រាន់តែចង់យកខ្ញុំមកកំដរអារម្មណ៍បងប៉ុណ្ណោះ ព្រោះថាខ្ញុំមានមុខមាត់ស្រដៀងគេ...តែទោះយ៉ាងនេះក្ដីខ្ញុំមិនខឹងមិនស្អប់បងទេ សុំត្រឹមបងធ្វេីល្អដាក់ខ្ញុំដូចមុនខ្ញុំក៏អស់ចិត្តហេីយ...!!" ទោះមាត់នាងនិយាយបែបនេះក្ដី តែចិត្តនាងពិតជាតឹងទ្រូងណាស់

"មិនបាច់ធ្វេីដល់ថ្នាក់នឹងពេកទេ...ព្រោះខ្ញុំមិនត្រូវការ ហេីយបេីសិនអាចនាងចង់ត្រឡប់ទៅផ្ទះលម្ហែវិញក៏ខ្ញុំមិនថាអ្វីដែរ...យ៉ាងមិចៗចាំខ្ញុំអោយនាក់បេីកឡានជូនទៅ!!" Jeongyeon និយាយបែបនេះហាក់ដូចចង់ដេញNayeonអោយទៅយ៉ាងចឹង

"បងដេញខ្ញុំមែនដែរទេ?" Nayeon សួរទាំងសេីចហួសចិត្ត រួចក៏ប្រលែងដៃចេញពីចង្កេះគេ

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Onde histórias criam vida. Descubra agora