ភាគ18

206 7 1
                                    

#បន្ទាប់ពី Jeongyeon បានចាកចេញពីមន្ទីរពេទ្យ គេបានទាក់ទងទៅគ្នីគ្នាដេីម្បីរកនូវផ្ទះរបស់Jihyo ពេលបានមកហេីយក៏ប្រញ៉ាប់បេីកឡានទៅយ៉ាងលឿន ។ មកដល់ភ្លាមអ្វីដែលគេធ្វេីមុនគេគឺត្រូវទៅរកNayeonជាមុនសិន តែថាគ្រាន់តែរកគួសទ្វា ទ្វាស្រាប់តែបេីឡេីងដោយឯងៗ បណ្ដាលអោយគេសង្ស័យយ៉ាងខ្លាំង

"កុំមានរឿងអីអោយសោះ...ខ្ញុំមកយកនាងទៅវិញហេីយកូនទន្សាយ!!" Jeongyeon និយាយក្នុងចិត្តរួចបេីកទ្វាយឺតៗចូលទៅខាងក្នុងលបៗ ដេីម្បីចង់ដឹងថាមានរឿងអ្វីកេីតឡេីង

"អាយ៎~~" សម្លេងមនុស្សស្រែកមួយទំហឹង រួមជាមួយនឹងខ្ទះឆាមកជាមួយ ចុងក្រោយក៏...

ផាំង~

#បេីកភ្នែកយឺតៗទាំងរញីរញ័រ

"Jeongyeon??ព្រះអេីយ៎~~ខ្ញុំវៃត្រូវគាត់ហេីយ!!" Nayeonដែលបានវៃគេមុននោះ ពេលដឹងថាជាអ្នកណាក៏ចាប់ផ្ដេីមភ័យស្លន់ស្លោរ

"មិចក៏វាយខ្ញុំ?អួយ៎~ឈឺណាស់~" ក្រោយបែកអំពិលអំពែកមួយស្របក់ Jeongyeon ក៏ក្រោបឡេីងយឺតៗ ថែមទាំងយកដៃម្ខាងញីក្បាលដែលត្រូវនាងវៃមិញទៀតផង

"អ្នកណាទៅដឹងបេីមកស្ងាត់ៗបែបនេះ...សំហេីយដែលត្រូវក្បាលម៉ាខ្ទះនោះ!" Nayeon មុនដំបូងគិតចង់ជួយលេីក តែពេលគិតដល់រឿងពីមុនក៏អត់វិញ

"ខ្ញុំខំមកមេីលនាងណា...មិចនិយាយបែបនេះ?ដឹងចឹងមិនមកទេ!!" ងេីបឈរវិញត្រង់ខ្លួន

"មកមេីលធ្វេីអី...ខ្ញុំស្លាប់ឬរស់មិនទាក់ទងនឹងបងទៀតទេ ព្រោះបងបានដេញខ្ញុំចេញរួចហេីយ...ត្រលប់ទៅវិញទៅ!!" និយាយទាំងមិនមេីលមុខគេ

"ចង់អោយទៅខ្លាំងណាស់មែនទេ?"

"ត្រូវហេីយ!!"

"ចឹងខ្ញុំនឹងមិនទៅណាទាំងអស់!" គេនិយាយបែបនេះរួចក៏ទេីបចាប់អារម្មណ៍ជុំវិញខ្លួន ថានៅផ្ទះនេះរញ៉ៃរញ៉ៃណាស់ ដូចមានគេរេីអ្វីចឹង

"មុខក្រាស់~"

"ជេរទៅបេីចង់ជេរ...និយាយចឹងមានរឿងអី?តេីមានពួកបិទមុខមកទីនេះមែនទេ?"

"មិចក៏ដឹង?" Nayeon ភ្ញាក់ផ្អើលនៅពេលគេបានដឹងរឿងនេះ

"នៅផ្ទះក៏បែបនេះដែរ...លេីសពីនេះទៀតនោះ Chaeyoungត្រូវគេចាក់ ឥឡូវកំពុងតែសម្រាកពេទ្យ!"

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now