ភាគ3

264 10 0
                                    

#យេីងកាត់មកពេលអាហារថ្ងៃត្រង់តែម្ដង បន្ទាប់ពីការជិះសេះលេងបានបញ្ចប់ទៅ គ្រប់គ្នាក៏មកអង្គុយញ៉ាំអាហារនៅក្រោមភ្នំ ជិតកន្លែងដែរពួកគេបានជិះសេះមុននោះ។

"កុំឈរដូចអ្នកបម្រេីចាំទទួលភ្ញៀវអី...ឆាប់មកអង្គុយមក!" Jeongyeon សម្ដៅទៅលេីNayeon ដែរកំពុងឈរដូចជាអ្នករត់តុមេីលមកពួកគេទាំងបួនភ្លឺសៗ

"មែនហេីយអង្គុយចុះមក!" Sanaជួយនិយាយម្នាក់ទៀត ទេីបបានបន្តិចនាងក៏ព្រមអង្គុយចុះ

"នៅទីនេះបរិយាកាសល្អណាស់...បេីបានJena |ជេនណា|Jiju |ជីជូ|មកអង្គុយកំដរមិនដឹងល្អយ៉ាងណាទេ!!អូយ៎~~" និយាយចប់មិនទាន់ស្អីផងChaeyoungក៏ត្រូវស៉ីមួយដៃភ្លាមៗពីSana

"ធ្វេីការមិនដឹងជាស្អីៗទេ...គិតតែពីស្រី!ម្សិលមិញត្រូវគេជះទឹកនឹងស៉ីមួយដៃហេីយនៅមិនរាងទៀត!!" Sana

"អូហូយ៎~~Tomboy ស្អាតៗសង្ហារៗហេីយថែមទាំងមានលុយចាយមិនអស់បែបនេះ...ស្រីណាមិនប៉ងទៅបង!!បេីថាគេចូលមកហេីយ...យេីងមិនទទួលទៀតអានឹងដូចមិនសមទេ...ត្រូវទេបងធំ??!!អូយ៎~~" និយាយចប់ក៏ត្រូវស៉ីមួយដៃភ្លាមៗពីJeongyeon ហេីយអត់មិនបានDahyunក៏ថែមមួយដៃទៀតពីលេីដោយការគ្រឺតខ្នាញ់គេជាខ្លាំង ធ្វើអោយNayeonដែរអង្គុយរួមតុជាមួយបានត្រឹមអង្គុយសេីចហួសចិត្តនឹងបងប្អូនគេបួននាក់នេះ

"យេីងមិនល្មោភស្រីដូចឯងទេ...កុំមកទាញយេីងចូល!" Jeongyeon

"មែន??" Chaeyoung សួរហេីយក៏សម្លឹងទៅNayeonដែរអង្គុយជិតនោះ

"មែន!!" Jeongyeon

"ចុះស្រីម្នាក់នេះ?" Chaeyoung សួរបញ្ជាក់

"នាងគឺជាសង្សារបង...ឈ្មោះថាNayeon!" លឺហេីយNayeonងាកមេីលមុខJeongyeonយ៉ាងលឿន

"ការពិតជាបងថ្លៃសោះ!!" បែបនេះChaeyoungក៏ឈប់សួរនាំអីច្រេីន ហេីយស្របពេលនោះអាហារដែរបានកម្មង់ក៏បានលេីកមកដល់ដូចគ្នា ទេីបពួកគេនាំគ្នាញ៉ាំអាហារថ្ងៃត្រង់តែម្ដងទៅ

#ក្នុងអាហារថ្ងៃត្រង់នេះដែរJeongyeonគឺគិតតែមេីលមុខនឹងដួសម្ហូបអោយទៅNayeon រហូតដល់ធ្វេីអោយបងប្អូនបីនាក់ទៀតនាំគ្នាលួចនិយាយគ្នា

"គាត់សម្ដែងឬមែនទែននេះ?" Sana

"ប្រហែលជាសម្ដែងច្រេីនជាង!!" Dahyun

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now