ភាគ19

187 7 0
                                    

#ខណៈដែលអ្នកទាំងពីរសម្លឹងមេីលគ្នាទៅវិញទៅមកមួយសន្ទុះធំ Chaeyoung ក៏ជាអ្នកទម្លាយភាពស្ងៀមស្ងាត់មុន

"មកធ្វេីអី?" ប្រេីពាក្យគម្រោះគម្រេីយ

"បងគ្រាន់តែចង់មកមេីលឯងថាយ៉ាងមិចទៅហេីយ!" តបបែបសុភាព

"ត្រឹមចាក់ពិននឹងមិនស្លាប់ទេ...ឥឡូវបានដឹងហេីយក៏ត្រលប់ទៅវិញទៅ!" Chaeyoung រកចូលមកក្នុងបន្ទប់វិញតែក៏ត្រូវនាងចាប់ដៃគេជាប់

"បងចង់និយាយជាមួយឯងបន្តិចបានទេ?" Miya

"និយាយអី?ខ្ញុំគ្មានអីត្រូវនិយាយនោះទេ!!" ក្រលាស់ដៃចេញ

"ស្ដាប់បងបន្តិចសិនទៅណា...បងសុំអង្វរ!" Miya

"មិនលឺទេមែនទេ...គេថាគ្មានអីនិយាយនោះទេ!ឆាប់ត្រលប់ទៅវិញទៅ!" Minaបានដេីរចូលមកកាន់ដៃរបស់Chaeyoungជាប់

"ដរាបណាChaeyoungមិនស្ដាប់បង...បងមិនទៅណាទាំងអស់!" Miya

"មុខក្រាស់~" Minaទ្រាំមិនបានក៏ជេរទៅកាន់នាង

"កុំទៅនិយាយជាមួយមនុស្សបែបនឹងអី...យេីងចូលទៅក្នុងវិញទៅ!" ថាចប់គេក៏នាំMinaចូលទៅក្នុងបន្ទប់វិញបាត់

#គ្រាន់តែមកដល់បន្ទប់ភ្លាម

"ខ្ញុំចង់ទៅផ្ទះវិញ!" Chaeyoung

"តែរបួសឯងមិនទាន់ជានោះទេ!!" Mina

"សម្រាកប៉ុន្មានថ្ងៃសិនទៅ...ទៅវិញភ្លាមៗបែបនេះរបួសឯងអាចរាលដាល!" Tzuyu

"បងក៏គិតចឹងដែរ...ឯងនៅមន្ទីពេទ្យសិនទៅ!" Nayeon

"មិនអីនោះទេ...ត្រឹមរបួសប៉ុណ្ណឹងមិនស្លាប់ទេ!" ថាចប់គេក៏លែងដៃពីMinaរួចចូលទៅផ្លាស់សម្លៀកបំពាក់ភ្លាមៗ

#ក្រោយផ្លាស់សម្លៀកបំពាក់រួចរាល់ Chaeyoung នឹងអ្នកផ្សេងក៏ធ្វេីដំណេីរចេញពីមន្ទីពេទ្យទាំងយប់ រឿងនេះបណ្ដាលអោយMiyaពិបាកចិត្តជាខ្លាំង
____________________

#កន្លែងចតឡាន

"បងថ្លៃទៅវិញជាមួយខ្ញុំដែរទេ?" Chaeyoung

"បងមិនទៅជាន់ទីនោះម្ដងទៀតទេ...ឯងទៅចុះ!" Nayeon វាយស្មារគេតិចៗ ដេីម្បីកុំអោយគេខ្វល់ច្រេីន

"ហេតុអីទៅ?គ្រប់គ្នាគឺកំពុងរងចាំវត្តមានបងត្រលប់មកវិញ!"

"អ្វីដែលឯងគិតអាចមិនត្រូវក៏ថាបាន...បងទៅសិនហេីយ!បេីមាននិស្ស័យយេីងនឹងជួបគ្នាម្ដងទៀត...!" និយាយចប់ Nayeon ក៏ដេីរចេញជាមួយJihyoទៅ

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"जहाँ कहानियाँ रहती हैं। अभी खोजें