ភាគ23

189 5 0
                                    

#ស្ថានីយ៍ប៉ូលីស

"តេីឯងការពារនាងយ៉ាងមិច?មិចក៏បណ្ដោយអោយពួកនោះវាចាប់នាងបាន ហាស៎?" Jihyo ពេលដឹងរឿងក៏ស្ទុះងេីបមកចាប់ក្របួច.កអាវJeongyeonរួចរុញផ្ទប់ទៅនឹងជញ្ជាំងយ៉ាងខ្លាំង

"ចិត្តត្រជាក់សិនទៅមេកង...ខ្ញុំយល់ថាមេកងមានអារម្មណ៍យ៉ាងមិច តែពេលនេះគួរតែនិយាយគ្នាសិនទៅ!" Momoបានចូលទៅសម្របសម្រួលជាមួយJihyo ព្រោះតែឃេីញថាDahyunនឹង Chaeyoungកំពុងតែត្រៀមខ្លួនមកជួយបងគេហេីយ

"ស្ដាប់ណា...បេីនាងមានរឿងអី ឯងត្រៀមខ្លួនទៅ!" Jihyo មុននឹងលែងក៏គម្រាមគេសិន រួចមកអង្គុយកន្លែងរបស់ខ្លួនវិញ

#ចំណែកJeongyeonគេចិត្តធ្ងន់ណាស់ ទោះត្រូវគេធ្វេីបែបនេះដាក់ក៏ដោយ ក៏គេមិននិយាយអ្វីមួយម៉ាត់ឡេីយ

"ប្រគល់ផ្លាស់នោះមក...ខ្ញុំនឹងទៅជួយបងស្រីនឹងបងថ្លៃរបស់ខ្ញុំ!" Chaeyoungសម្លឹងទៅកាន់មុនJihyoយ៉ាងមាំ

"សម្បត្តិឯងចង់ទៅជួយអ្នកទាំងពីរ?" Jihyo គេសម្លឹងលេីក្រោម ដោយសារតែឃេីញChaeyoungគេស្គមខ្លាំងនឹងមុខស្លក់ៗដូចមនុស្សខាងបានដេកជាយូរណាស់ចឹង

"ចឹងតតែសម្បត្តិដូចមេកងនឹងមែនទេ?ឆេីស៎~គួរដឹងខ្លួនឯងផងទៅ ថាភ្លាត់ស្នៀតប៉ុន្មានដងមកហេីយ កុំដោយសារតែមេកងបោះសម្អាតពួកនោះមិនស្អាត ម្លេះបងស្រីនឹងបងថ្លៃរបស់ខ្ញុំគាត់ក៏មិនត្រូវពួកនោះចាប់ខ្លួនដែរ!" Chaeyoung និយាយចាក់ចំចំណុច បណ្ដាលអោយJihyoគេខឹងជាខ្លាំង

ផាំង~ (សំឡេងទះតុ)

"កុំស្មានថាជាកូនស្រីត្រកូលធំខ្ញុំមិនហ៊ានធ្វេីអីឯងអោយសោះ...ប្រយ័ត្នសម្ដីបន្តិចទៅ!" សម្លឹងមុខគ្នា

"បេីខ្លាំងក៏ចូលមក!" ភ្លាមៗទាំងពីរអ្នកក៏ចង់បេីកការប្រយុទ្ធជាមួយគ្នា តែត្រូវបានDahyunនឹងTzuyuឃាត់ទាន់

"អាហេីយអា...ស្ថានីយ៍ប៉ូលីសមិនមែនផ្ទះឯងទេ ស្ងប់អារម្មណ៍បន្តិចទៅ!" Tzuyu លួងលោងអ្នកជាមិត្តរួចក៏ទាញគេចេញឆ្ងាយពីJihyo

#លុះអ្វីៗរាងស្ងប់ស្ងាត់ Jihyoបាននិយាយឡេីង

"ពួកវាមានបញ្ជាក់ថាអោយទៅប៉ុន្មាននាក់ឬអត់?" សួរទាំងមិនមេីលមុខអ្នកណាទាំងអស់

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now