ភាគ24

217 3 0
                                    

#ក្នុងអំឡុងពេលដ៏តានតឹងនោះ វេនគេក៏បានចាប់យកនៅតេឡេបញ្ជារមួយចេញពីកូនចៅ រួចស្រែកឡេីង

"បញ្ឈប់ភ្លាមទៅ...មិនចឹងខ្ញុំនឹងទម្លាក់ពួកនាង!" វេនថាហេីយ ម្នាក់ៗក៏បញ្ឈប់សកម្មភាព ទោះJeongyeonនឹងTzuyuខ្វះម្នាក់មួយជំហ៊ានទៀតអាចជួយNayeonនឹងSanaបានក៏ដោយ

"ទម្លាក់អាតេឡេនឹងចោលទៅបេីមិនចង់អោយយេីងបាញ់ទម្លុះក្បាលឯង!" Jihyo ដែលជិតទៅដល់វេនទៅហេីយក៏ត្រូវបញ្ឈប់ខ្លួនឯងដូចគ្នា តែយ៉ាងណាមិញគេបានទាញកាំភ្លេីងដែលលាក់ក្រោយចង្កេះមកភ្ជុងវេនជំនួសវិញ ដេីម្បីគម្រាមគេ កុំអោយគេគិតចង់ធ្វេីអីផ្ដេសផ្ដាស

"បាញ់ទៅ...ស្រីពួកឯងនឹងស្លាប់ដូចគ្នា!" លឺដូចនោះ Jihyoសម្លឹងមុខJeongyeonនឹងTzuyuភ្លាមៗ ព្រោះថាគេពិបាកគិតណាស់ថាគួរបាញ់ឬមិនបាញ់

"បេីឯងហ៊ាន...សាកសប់ឯងមិនស្អាតទេអាចង្រៃ!!" Chaeyoung ថាអោយគេទាំងខឹង ម្យ៉ាងChaeyoungនឹងDahyunត្រូវបានកូនចៅវេនចាប់ផ្ទុបនឹងដីបាត់ទៅហេីយ កំឡុងពេលដែលពួកគេទាំងពីរឈរភ្លឹកពេលវេនស្រែក

"យេីងថាអ្នកដែលសាកសប់មិនស្អាតជាឯងទៅវិញទេ...!" ដៃមួយជំហៀងលេីកតេឡេបញ្ជាឡេីង រីឯដៃមួយជំហៀងទៀតកាន់កាំភ្លេីងទៅភ្ជុងChaeyoung

#ដោយបែបនេះTzuyu Jeongyeon នឹងJihyoក៏ស៉ីញ៉ូគ្នា បន្ទាប់មកJihyoបានតម្រង់កាំភ្លេីងឡេីងលេីបាញ់ទៅតេឡេបញ្ជានោះនៅដៃម្ខាងទៀតរបស់វេន

ផាំង~ឌុក~

#តេឡេបញ្ជាបានធ្លាក់ពីដៃរបស់វេន ហេតុនេះTzuyuនឹងJeongyeonក៏បានប្រញ៉ាប់ស្រាយខ្សែរអោយទៅNayeonនឹងSana

"ឯងហ៊ានណាស់...ចឹងស្លាប់ទៅ!" វេនបានទាញកាំងភ្លេីងមួយដេីមទៀតចេញមក រួចក៏តម្រង់ទិសទៅទាំងកន្លែងJeongyeonនឹងTzuyuដែលកំពុងតែស្រាយចំណងអោយNayeonនឹងSana

ផាំង~ផាំង~ផាំង~
____________________

#ស្លេសពីការបាញ់ប្រហារយេីងមកមេីលនៅកន្លែងប្រគុំតន្ត្រីរបស់Minaវិញម្ដង នៅពេលនេះដែរMomoអង្គុយមេីលតារាផ្សេងៗគេឡេីងច្រៀងនឹងសម្ដែងទាំងអន្ទះសារ ព្រោះថាមិនយូរទៀតទេMinaនឹងចេញមកហេីយ

"Dahyunពេលនេះបងកំពុងតែធ្វេីអីទៅ?ប្អូនស្រីបងហួសពេលឥឡូវហេីយ!" Momoអង្គុយញ័រជេីងទាំងភ័យព្រួយ ហេីយក៏បារម្ភទៅកាន់គ្រប់គ្នាផងដែរ

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now