ភាគ11

218 6 1
                                    

#កាត់មកពេលព្រឹក នៅក្នុងបន្ទប់ទទួលភ្ញៀវ គ្រប់គ្នាកំពុងអង្គុយនិយាយគ្នាពីរឿងChaeyoungដែលមិនបានមកបន្ទប់យប់មិញ ម្យ៉ាងថ្ងៃនេះជាថ្ងៃអាទិត្យ ពួកគេក៏គ្មានអ្នកណារវល់អីដែរ

"គេទៅណាទៅ?" Minaនិយាយទាំងបារម្ភ

"គេប្រហែលមិនទៅណាទេ...ព្រោះសោឡានគឺនៅទីនេះទាំងអស់!" Nayeon

"មែនហេីយ...ហេីយយប់មិញនេះអ្នកបម្រេីក៏ប្រាប់មកថាបានឃេីញគេអង្គុយផឹក ចឹងហេីយគេប្រហែលមិនទៅណាកេីតទេ...ក្រៅពីទីនេះ!!" Jeongyeon

"ចុះហេតុអីគេត្រូវផឹក?តេីយប់មិញអ្នកទាំងពីឈ្លោះគ្នាមែនទេ?" SanaសួរទៅMina

"យប់មិញពួកយេីងមិនបានឈ្លោះគ្នាទេ...តែថាម៉ោង6គេក៏ថាសុំទៅក្រៅ បន្ទាប់ពីពេលនោះមកក៏បាត់រហូត!!" Mina

#បានមួយសន្ទុះ Chaeyoung ក៏ដេីរចេញមកពីខាងផ្ទះអ្នកបម្រេី

"នោះអាជេីងល្អមកហេីយ!" Dahyun

"Chaeyoung~~" Sanaបានស្រែកហៅឈ្មោះគេយ៉ាងខ្លាំង ព្រោះថាឃេីញគេដូចមិនទាន់អស់ងងុយមិចមិនដឹង សភាពដូចអ្នកមិនទាន់ស្វាងស្រា

"អ៎...អរុណសួស្តី!" ក្រោយពេលលឺសម្រែកSana គេក៏រាងភ្ញាក់ខ្លួនឡេីង មុននឹងលេីកដៃអរុណសួរស្ដីទៅអ្នកគ្រប់គ្នា

"ឆាប់មកអង្គុយនិយាយគ្នាសិន!" Sana

#ក្រោយពីបានមកអង្គុយហេីយ Chaeyoung ក៏ដេកដួលទៅលេីMinaដូចជាបាក់កម្លាំងខ្លាំងណាស់ចឹង តែការដេកនេះក៏បង្ហាញអោយMinaបានឃេីញយ៉ាងច្បាស់នៅស្នាមជាំនឹងស្នាមខាំមួយចំនួននៅលេីដងខ្លួនរបស់គេ

"យប់មិញឯងទៅដេកឯណា?" Sana

"ដេកនៅបន្ទប់អ្នកបម្រេី!"

"បន្ទប់មួយណា?ហេីយបន្ទប់អ្នកណា?" Dahyun

"គឺបន្ទប់លីណា!" គ្រប់គ្នាលឺហេីយក៏នាំគ្នាបេីកភ្នែកធំៗ

"ចុះមានបានធ្វេីអីឬអត់?" Nayeon

"គឺពួកយេីងបានគេងជាមួយគ្នា...ចប់ទេ!" មួយឃ្លានេះប្រៀបដូចគេយកកាំបិទចាក់ចំបេះដូងMinaទាំងរស់ចឹង

"នេះឯងមិនគិតពីអារម្មណ៍Minaទេឬយ៉ាងមិច?" Sanaនិយាយទាំងកំហក ដែលទង្វេីនេះនាងមិនដែលធ្វេីទេដាក់Chaeyoung

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now