ភាគ20

196 8 2
                                    

#បន្ទប់Sana

"ខ្លួនជាស្រីទេ...មិចក៏ទៅផឹកមិនគិតពីសុខភាពខ្លួនឯងសោះចឹង!" Tzuyu ជូតខ្លួនអោយSanaបណ្ដេីរអ៊ូបណ្ដេីរ ដោយបែបនេះបានធ្វេីអោយអ្នកដែលធ្វេីជាដេកលក់ធុញសឹងតែស្លាប់ គេរអ៊ូៗសឹងតែដូចម៉ាក់ទៅហេីយ

"រួចរាល់ហេីយ...ងេីបទៅផ្លាស់សម្លៀកបំពាក់ទៅ ខ្ញុំដឹងថាអ្នកនាងមិនទាន់គេងមែនទែនទេ!!" លឺគេនិយាយចឹងSanaក៏ងេីបមកភ្លាមតែម្ដង

"អោ៎~មិចក៏មេកងដឹង?"

"អ្នកនាងសម្ដែងមិនសមនោះទេ!" Tzuyu ក្រោបឈរឡេីងបម្រុងនឹងកាន់ចានដាក់កន្សែងដែលជូតខ្លួនមុននោះចេញទៅ តែថាក៏ត្រូវបានSanaចាប់ដៃជាប់

"កុំទាន់ទៅអី...បេីជ្រុលជាជូតខ្លួនអោយហេីយផ្លាស់សម្លៀកបំពាក់អោយផងទៅ!" ធ្វេីទឹកមុខខ្ជីខ្ជូត

"ធ្វេីចឹងមិនបានទេ...បេីChaeyoungវាដឹង វាសម្លាប់ខ្ញុំមិនខានទេ!" Tzuyu រាងភ្ញាក់ផ្អើលណាស់ដែរ ពេលលឺនាងនិយាយបែបនេះ តែយ៉ាងណាទឹកមុខគេគឺនៅតែធម្មតា

"ប្អូនខ្ញុំ ខ្ញុំចេះចាត់ការហេីយ...មេកងមិនបាច់ព្រួយទេ!ឆាប់ឡេីង~" Sanaលេីកជង្គង់លេីពូកអោយខ្លួនឯងស្មេីនឹងកម្ពស់Tzuyuដែរឈរ បន្ទាប់មកនាងក៏ទាញដៃគេយកមកដាក់លេីដេីមទ្រូងខ្លួនយ៉ាងសៀកអារម្មណ៍

"កុំអី~អ្នកនាងធ្វេីខ្លួនឯងទៅ...ខ្ញុំមានការទៅសិនហេីយ!" Tzuyu និយាយទាំងមុខស្លេក រួចហេីយក៏ប្រញ៉ាប់រត់ចាកចេញទៅ

"ទឹកកកចាប់ផ្ដេីមរលាយហេីយតេីនេះ~~" Sanaញញឹមចុងមាត់ ការពិតទៅមុននេះគ្រាន់តែជាការសម្ដែងរបស់នាងប៉ុណ្ណោះ ដេីម្បីចង់ប៉ានស្មានអារម្មណ៍របស់គេនៅពេលនេះ

#មុខបន្ទប់Sanaឯនេះវិញ

"ព្រះអេីយ៎~មិចខ្លួនខ្ញុំញ័រអស់បែបនេះ?បេះដូងហា៎~ស្ងប់ស្ងាត់បន្តិចទៅ...កុំលោតញ៉ាប់ពេក ប្រយត្ន័ធ្លាយចេញក្រៅ!" Tzuyuដកដង្ហេីមញ៉ាប់ៗដៃវិញខ្ទប់ទ្រូងខាងឆ្វេងទាំងទឹកមុខស្លេកស្លាំង

#បន្ទប់Dahyunវិញក៏មិនសូវខុសគ្នាពីSanaប៉ុន្មានដែរ Momoនាងកំពុងតែជូតខ្លួនអោយគេ ពេលដែរជូតហេីយភ្លាមនោះស្រាប់តែDahyunចាប់ទាញនាងយកមកអោបជាប់ទ្រូង បែបនេះបណ្ដាលអោយនាងភ័យជាខ្លាំង

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now