ភាគ12

237 9 1
                                    

#បន្ទាប់ពីបញ្ហារត្រូវបានដោះស្រាយ ព្រះអាទិត្យរះបំភ្លឺនាថ្ងៃថ្មីក៏បានមកដល់ គ្រប់គ្នានៅក្នុងគ្រួសារYooបាននាំគ្នាទៅធ្វេីការតាមកន្លែងរាងខ្លួន ដោយលេីកលែងតែCheayoungនឹងMinaប៉ុណ្ណោះ ព្រោះពួកគេត្រូវបន្តនាំគ្នាដេីរលេងនៅច្រេីនកន្លែងទៀត ដោយសារMinaមកនេះក្នុងនាងជាភ្ញៀវទេសចរណ៍មកលេងប្រទេសកូរ៉េនឹងChaeyoungជាអ្នកនាំផ្លូវឬហៅម្យ៉ាងទៀតថាហ្គាយ ជំនួសSana ។
ឥឡូវយេីងមកតាមដានខាងនេះវិញម្ដង គឺជាគូររវាងលេខានឹងចៅហ្វាយ

"Momo...នាងចូលមកបន្ទប់ខ្ញុំបន្តិច!" សំឡេងចុចផ្ញេីសារពីអ្នកគ្រប់គ្រងនៅក្នុងបន្ទប់

"ហឺយ៎~~ហៅទៀតហេីយ!" កញ្ញាលេខាMomoអង្គុយដកដង្ហេីមធំទាំងធុញទ្រាំ បេីសិនគិតតាមទឹកមុខប្រហែលនេះមិនមែនជាលេីកទីមួយទេ

#ក្នុងបន្ទប់អ្នកគ្រប់គ្រង ក្រោយMomoបានចូលមកដល់

"មានការងារអ្វីមែនទេអ្នកនាងDa??" Momoសួរទាំងញញឹមមិនសមនឹងថែមទាំងនិយាយសង្កត់ពាក្យទៀតផង

"គ្មានអ្វីទេ...ខ្ញុំគ្រាន់តែឃ្លាន!" អ្នកគ្រប់គ្រងមុខស្រស់Dahyunនិយាយ

"មិចមិនចុះទៅរកអីញ៉ាំខ្លួនឯង?ចាំបាច់អីហៅខ្ញុំ?នេះខ្ញុំរវល់ណាស់ដឹងទេអ្នកនាង!!" នៅតែនិយាយសង្កត់សំឡេងដដែល

"ដឹងតា៎...តែគ្មាននាងខ្ញុំញ៉ាំអីមិនចូលទេ!" Dahyun ច្រត់ដៃទាំងពីរលេីទុក រួចចាប់ផ្ដេីមនិយាយអូសក្រឡាMomo

"ចុះការពីរមុនមិនចឹងផងទៅ?ហេតុអីចាំបាច់តែពេលនេះ?" ពេលនេះMomoឈប់សង្កត់សំឡេងអីទៀតហេីយ គឺនិយាយលះតែម្ដង

"ក៏ព្រោះថាទេីបតែមានអូននោះអី!!" Dahyun នៅតែរក្សាទឹកមុខខិលដដែល

"នែ...កុំមុខក្រាសពេកបានទេ!ខ្ញុំប្រាប់ប៉ុន្មានដងហេីយថាខ្ញុំមិនពេញចិត្តនាងទេ!អ៎...ហេីយកុំគិតថាជាប្អូនស្រីប្រធានក្រុមហ៊ុមខ្ញុំខ្លាចអោយសោះនោះ!!" Momoមិនត្រឹមតែនិយាយខ្លាំង ថែមទាំងចាប់ទាញ.កអាវគេអោយម្ចាស់សមីខ្លួនមកប្រឈមមុខនឹងនាងទៀតផង

"ហាហា~~ខ្ញុំដឹងថានាងមិនខ្លាច...ទេីបខ្ញុំមិនគិតចង់ប្រេីអំណាចមកកៀបនាង!តែក៏ជំនួសដោយអ្វីផ្សេងវិញ!!" និយាយមិនទាន់ចប់ស្រួលបួលផង Momoក៏ស្រាប់តែត្រូវដៃមាំទាំងពីររបស់គេចាប់លេីកនាងពីតុម្ខាងមកតុម្ខាងទៀត មុននឹងនាងត្រូវមកនូវក្នុងរង្វង់ដៃរបស់គេភ្លាមៗសឹងមិនគួរអោយជឿ

រឿង "អន្ទាក់ស្នេហ៍បងប្អូនទាំងបួន"Where stories live. Discover now