ត្រឹមអ្នកជំនួស 1🔞

402 27 1
                                    

ភាគទី1 ( អ្នកជំនួស )

( សូមទោសសំរាប់ពាក្យមិនសមរម្យ )

គ្មាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់នៅការឈឺចាប់នោះទេ? គ្រប់គ្នាតែងតែទទួលបានការឈឺចាប់គ្រាន់តែការឈឺចាប់វាខុសពីគ្នាតែប៉ុណ្ណោះយើងគិតថាយើងឈឺចាប់ខ្លំាងណាស់តែមានអ្នកខ្លះគេទទួលបានការឈឺជាងយើងរាប់រយដងទៅទៀត ។

ខ្ញុំមិនដឹងថាខ្លួនរបស់ខ្ញុំឈរនៅត្រង់ចំនុចណានោះទេគ្រប់ពេលដែលនៅក្បែរគាត់តែដឹងតែម្យ៉ាងគឺដឹងខ្លួនមកគឺតែងតែបានឃើញគាត់នៅក្បែរខ្ញុំជានិច្ច ។

រយះពេលប្រាំឆ្នំាដែលខ្ញុំទាក់ទងគ្នាវាយូរណាស់យូររហូតមិនដឹងថាខ្លួនខ្ញុំជានរណាអោយប្រាកដតែដឹងថាគាត់ល្អនឹងខ្ញុំណាស់គ្រប់ពេលគាត់មើលថែខ្ញុំបានល្អតែគាត់ធ្វើបែបនេះក៏ព្រោះតែគាត់យកខ្ញុំមកជំនួសមនុស្សម្នាក់ប៉ុណ្ណោះ ។

តើខ្ញុំនៅទ្រំាដើរតួមួយនេះដ៏ពេលណាឬមួក៏ពេញមួយជីវិតរបស់ខ្ញុំតែខ្ញុំក៏មិនអាចទ្រំាឈឺចាប់រហូតដែរ.... !

" អូនធ្វើស្អីនឹង "
" សូមទោសមុននេះអូនភ្លឹកទើបមិនបានមើលវា " រាងតូចដែលកំពុងតែឈរធ្វើម្ហូបតែគេបែបភ្លឹកមិនដឹងថាសំម្លពុះហៀលតែក៏សំណាងដែលរាងក្រាស់មកឃើញទាន់ ។

" តើពេលណាទើបបានញុំាទៅ "
" រួចហើយបងទៅអង្គុយទៅចំាអូនដួលអោយ " រាងតូចដែលប្រញាប់ប្រញាលក្នុងការរៀបចំអាហារអោយប្រុសម្នាក់នេះបានញុំាទាន់ពេលបើមើលតាមមុខគឺគេកំពុងតែខឹងហើយមើលទៅបានជាចងចញ្ចើមជាប់ណាស់ ។

រាងតូចក៏ដួលអាហរដាក់ក្នុងចានហើយក៏ដើរទៅរកតុអាហារដែលមានមនុស្សកំពុងតែរងចំាដោយទឹកមុខស្មើ...

" អូនបានធ្វើស៊ុបហើយនឹងត្រីចំហ៊ុយអោយបងរួចអូនក៏បានដកឆ្អឹងអស់ហើយបងអាចញុំាដោយទុកចិត្តបាន " រាងតូចដែលទំម្លាក់ខ្លួនអង្គុយក្បែរហើយក៏និយាយដោយស្នាមញញឹមដាក់ទៅមនុស្សដែលខ្លួនស្រលាញ់ ។

" អរគុណហើយ "

" ថេយ៍តើបងអាចទៅចូលរួមពិធីខួបកំណើតមិត្តអូនជាមួយនឹងអូនបានអត់ " រាងតូចសួរទៅកាន់អ្នកដែលកំពុងតែញុំាអាហារតែក៏ទំម្លាក់ស្លាបពារចុះហើយក៏ងាកមកមើលមុខចំៗដូចជាមិនពេញចិត្តនឹងអ្វីដែលខ្លួនបានលឺចឹង ។

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now