ត្រឹមអ្នកជំនួស 12

118 9 1
                                    

🍃 ត្រឹមអ្នកជំនួស 🍃

ភាគទី12

កី្តស្រលាញ់នឹងភាពឯកាវាតែងតែមានការឈឺចាប់នៅពេលដែលយើងស្រលាញ់នរណាម្នាក់ហើយកប់ជ្រៅនៅក្នុងរណ្តៅដ៏វេទនាបំផុតពេលដែលយើងមិនដែលហត់នឿយនៅការឈឺចុកចាប់មួយនោះទោះជាដឹងថាស្នេហានោះវាកើតចេញពីអារម្មណ៍ក៏ដោយតែយើ់ងនៅតែប្រឹងក្រសោបវាទុក។

តើយើងនៅចង់បន្តក្តីស្រលាញ់នោះដល់ពេលណាបើបេះដូងរបស់យើងវាបានធ្លុះធ្លាយបាត់ទៅហើយនឹង ឬមួយក៏ចង់បន្តដើរលើផ្លូវដែលមាសុទ្ទសឹងតែបន្លាដែលគ្មានស្នាមឈាមហូរចេញមកក្រៅតែវាបែបជាធ្វើអោយឈឺសឹងស្លាប់ទំាងរស់។

នៅពេលដែលយើងប្រឹងដោះលែងវាដោយក្តីស្រលាញ់វាធ្វើអោយឈឺណាស់ តែយើងនឹងជានៅថ្ងៃណាមួយទោះមិនអាចមកដូចដើមតែយ៉ាងណាវាក៏ល្អបំផុតសំរាប់ជីវិតយើង។

មួយអាទិត្យកន្លងផុត

ដោយសារតែនៅក្រុមហ៊ុនរបស់ថេយ៍មានបញ្ហារឿងភាគហ៊ុនហើយនឹងដៃគូររកស៊ីជាមួយនឹងខ្លួនធ្វើអោយសម្ព័ន្តគីមមានការធ្លាក់ចុះពីមកនៅសឹងតែបាតតារាងទៅហើយ តែមិនថាក្រុមហ៊ុនរបស់ខ្លួនកំពុងតែឈៀងទៅដល់ដំណាក់កាលណានោះទេ? តែកំលំាងសង្ហារដែលពូកែមា្នក់នេះមិនដែលចុះចាញ់នោះទេ? ព្រោះគេជាមនុស្សពូកែមកតំាងពីដើមគ្រាន់តែរឿងតិចតួចគេនឹងអាចដោះស្រាយចេញដោយរលូតជាមិនខាង។

មួយអាតិទ្យមកនេះគេហើយនឹងរាងតូចមិនដែលសូវបានជួបគ្នាហើយនិយាយគ្នានោះទេ? តំាងពីថ្ងៃមានរឿងមកដល់ពេលនេះគេត្រលប់ទៅផ្ទះវិញគឺយប់ៗណាស់ហើយព្រឹកឡើងគេក៏ចាកចេញពីផ្ទះដោយហូស៊ុកមិនទាន់នឹងភ្ញាក់ផង។

" ឆាប់យកទៅកែវិញទំាងអស់ " ថេយ៍បានបោះឯកសារចោលមុននឹងងាកមកសម្លឹងមើលកុំព្យូទ័ររបស់ខ្លួនវិញដោយមុខមាំ
" លោកនាយកនៅសល់20នាទីទៀតមានប្រជុំ "
" ចេញទៅ... "

ដោយមិននិយាយអីតែគេបែបជាដេញលេខារបស់ខ្លួនអោយចេញដោយមុខមំាជាខ្លំាងព្រោះតែពេលនេះគេពិតជាស្មុកនឹងការងារខ្លំាងណាស់ធ្វើអោយខ្លួនមានចិត្តមួមៅក្តៅក្រហាយនៅមិនសុខនោះទេ? ដោយនូវសុខៗបែបជាមានគូរប្រកួតដ៏ខ្លំាងក្លាសឹងតែខ្លួនទប់មិនចង់ជាប់ទៅហើយទើបគេក្តៅចិត្តបែបនេះ។

🥀 ត្រឹមអ្នកជំនួស 🥀Donde viven las historias. Descúbrelo ahora