ត្រឹមអ្នកជំនួស 7🔞

105 4 0
                                    

🍃 ត្រឹមអ្នកជំនួស 🍃

ភាគទី7 🔞

រាងក្រាស់ដែលកំពុងតែឈរសម្លឹងមើលទៅមនុស្សពីរនាក់ដែលកំពុងតែអោបគ្នាឡើងរមួតដោយមិនបញ្ចេញសូម្បីតែសម្លេងបន្តិចដោយក្នុងចិត្តកំពុងតែពុះកញ្រ្ចោលជាខ្លំាងសឹងតែដើរទៅវៃអាម្នាក់នោះខ្លំាងណាស់...

" បងថេយ៍... " រាងតូចដែលដកខ្លួនចេញពីសាន់បានហើយតែក៏គំាងថ្មឹងនឹងមនុស្សម្នាក់ដែលកំពុងតែសម្លឹងសម្លក់ដាក់ខ្លួននៅចំពោះមុខដោយដឹងថាគេកំពុងតែខឹងហើយក្នុងរឿងនេះទើបប្រញាប់ចូលទៅបកស្រាយភ្លាមៗ...

" វាមិនដូចដែលបងបានឃើញទេ? បង... "

" បងទុកពេលអោយអូនកន្លះម៉ោងក្នុងការត្រលប់ទៅផ្ទះវិញពួកយើងមានរឿងនិយាយគ្នា " ថេយ៍មិនព្រមស្តាប់ការនិយាយរបស់រាងតូចតែគេក៏ដើរចាកចេញសូម្បីតែមុខក៏គេមិនមើលផង...

ហូស៊ុកដែលបានឃើញបែបនេះគេក៏ប្រញាប់ប្រញាលជាខ្លំាងដឹងថាមនុស្សម្នាក់នោះកំពុងតែយល់ច្រឡំហើយណាមួយក៏ដឹងពីចរិករបស់ថេយ៍ច្បាស់ណាស់ចឹងហើយបើគេនិយាយដោយមឿងម៉ាត់ហើយគឺត្រូវតែធ្វើតាមបើមិនចឹងទេមានរឿងមិនខាន...

រាងតូចដែលរត់ចូលក្នុងដោយប្រញាប់ទាញយកកាបូបរបស់ខ្លួនហើយក៏រត់ចេញដោយមិនបានលានរណាម្នាក់នោះទេ? ដោយខ្លួនពិតជាប្រញាប់ទៅផ្ទះវិញមុននឹងថេយ៍ទៅដល់មុនខ្លួន...

ខុនដូរ

រាងតូចដែលរត់សឹងតែធ្លាក់ខ្យល់ទៅហើយមុននឹងបើកទ្វារចូលបន្ទប់របស់ខ្លួនតែក៏ភ្ញាក់នឹងមនុស្សម្នាក់ដែលកំពុងតែអង្គុយនៅលើសាឡុងដោយកែវភ្នែកមុតស្រួចដោយសម្លឹងមើលមកខ្លួនសឹងតែជ្រុះគ្រប់ភ្នែកទៅមុននឹងខ្លួនដើរចូលទៅរក...

" ថេយ៍រឿងមុននេះវាមិនដូចដែលបងគិតទេអូននឹងបងសាន់គឺមិនមានអីលើសពីនឹងនោះទេ? បងក៏ដឹងថា... " រាងតូចដែលកំពុងតែបកស្រាយអោយមនុស្សម្នាក់នោះដោយមិនចង់អោយគេយល់ច្រឡំខ្លួនជាមួយនឹងអ្នកផ្សេង។

" វាជារឿងរបស់អូន ! តែបងបាននិយាយហើយថាពេលដែលអូនកំពុងតែទាក់ទងជាមួយនឹងបងអូនមិនគួរទៅសិ្នតស្នាលនឹងនរណានោះទេ? អូនក៏ដឹងថាបងជានរណាចឹងហើយកុំធ្វើខ្លួនបែបនេះអោយសោះព្រោះបងមិនចូលចិត្ត " ថេយ៍និយាយចេញមកដូចជាធម្មតាដោយមិនខ្វល់នឹងអីសោះតែអ្នកដែលបានលឺដូចជាមានអារម្មណ៍ថាខ្លួនមិនស្មើនឹងគេនោះទេ?

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now