ត្រឹមអ្នកជំនួស 19

224 20 2
                                    

ភាគទី19

នៅក្នុងបន្ទប់

ថេយ៍មិននិយាយអីទំាងអស់គេបានត្រឹមតែអង្គុយសម្លឹងមើលទៅមនុស្សពីរនាក់ដែលកំពុងតែនៅទល់មុខរបស់ខ្លួនដោយភាពល្អក់ល្អឺននឹងគ្នាយ៉ាងរមួលចូលគ្នាតែក៏ធ្វើអោយខ្លួនគិតមកដល់ត្រឹមនេះពេលដែលបានសម្លឹងមើលទៅក្មេងប្រុសតូចដែលកំពុងតែញុំាបាយរបស់ខ្លួនទំាងយកចិត្តទុកដាក់ដូចជារបស់ទំាងអស់នឹងវាត្រូវនឹងមាត់ខ្លួនណាស់ដល់ថ្នាក់កាន់ដៃពីរដៃបី...

" សូមទោសចំពោះរឿងនេះផង " ដោយសារតែការអៀនខ្មាស់ពេលដែលខ្លួននំាកូនប្រុសមកជាមួយក្នុងការមកនិយាយរឿងការងារបែបនេះដោយដឹងថាមនុស្សម្នាក់ទៀតដូចជាមិនចូលចិត្ត។

" មើលទៅលោកដូចជារវល់នឹងកូនប្រុសណាស់ចឹងការងារក្នុងថ្ងៃនេះលើកទៅពេលក្រោយចុះព្រោះខ្ញុំមិនចូលចិត្តបរិយាកាសបែបនេះជួបគ្នាម្តងទៀត "

ថេយ៍ក៏ក្រោបដើរចេញដោយមិនមាត់ក៎ដោយសារតែរូបភាពបែបនេះវាក៏ធ្វើអោយខ្លួនមិនស្រណុកហើយកាន់តែធ្វើអោយខ្លួនសឹងតែអួលដើមក៎នោះគឺពេលដែលអង្គុយសម្លឹងមើលទៅក្មេងប្រុសម្នាក់នោះធ្វើអោយខ្លួនមានអារម្មណ៍ថាអាក្រក់បំផុតដែលអាចរស់មកដល់ពេលនេះបាន...

" លោកប្រធានការងារយ៉ាងម៉េចហើយ "
" ឯងទៅផ្ទះទៅហើយអោយសោរឡានមកយើង "

ដោយសារតែអារម្មណ៍មិនល្អទើបថេយ៍ទាញយកសោរឡានហើយក៏បើកចាកចេញដោយមិនរងចំាការតបពីលេខាដែលកំពុងតែឈរថ្មឹងមិនយល់ថាមានរឿងអី...

ការចំណាយពេលដល់យូរដែលអង្គុយនៅក្នុងឡានដោយខ្លួនបានបើកជារឿយៗរហូតមកដល់កន្លែងមួយដែលខ្លួនមិនដែលភ្លេចហើយក៏ជាកន្លែងមួយដែលជាអតីតដល់ឈឺចុកចាប់សឹងតែមិនជឿថាវាជាវិនាទីចុងក្រោយរបស់មនុស្សដែលខ្លួនស្រលាញ់។

" អូនប្រហែលជាត្រជាក់ណាស់ត្រូវអត់ ! ហេតុអីៗក៏គ្រប់យ៉ាងមកបញ្ចប់ទំាងបែបនេះទៅវិញ...បងនឹកអូនណាស់... "

ការឈឺចុកចាប់ដែលបានកប់ជ្រៅនៅក្នុងខ្លួនទោះជាខ្លួនមកស្រែកយំក៏គ្មានថ្ងៃនឹងបកក្រោយនោះទេ? ដោយសារតែពេលនេះគ្រប់យ៉ាងវាបានកន្លងផុតមកជាយូរណាស់វានៅសល់តែការឈឺចាប់ហើយនឹងការសោកសា្តយដែលគ្មានថ្ងៃនឹងបំភ្លេចបាន។

You've reached the end of published parts.

⏰ Last updated: Oct 31, 2023 ⏰

Add this story to your Library to get notified about new parts!

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now