ត្រឹមអ្នកជំនួស 11

92 9 0
                                    

អារម្មណ៍អត់មូលទេបានតែប៉ុណ្ណឹងឯង😥😢

🍃 ត្រឹមអ្នកជំនួស 🍃

ភាគទី11

បន្ទាប់ពីមានរឿងកើតឡើងនៅអាងទឹកពេលនេះថេយ៍ក៏បានយកឆាលមកដល់បន្ទប់តែក្នុងចិត្តរបស់ខ្លួនក៏បារម្ភពីមនុស្សម្នាក់ទៀតដូចគ្នា...

" អូនប្តូរសំម្លៀកបំពាក់ហើយក៏សំរាកចុះ "
" បងថេយ៍... គឺរឿងមុននេះ... " ឆាលដែលតោងដៃរបស់ថេយ៍ជាប់ដោយទឹកមុខគួរអោយអាណិត។
" បងដឹងហើយអូនប្រញាប់ទៅងូតទឹកទៅនៅទទឹកខ្លួនបែបនេះវាអាចនឹងផ្កាសាយបាន "
" អូនដឹងហើយ "

ដំណើរបោះជំហានវែងៗដោយសំដៅទៅបន្ទប់មួយទៀតទំាងទឹកមុខមំាជាខ្លាំងមុននឹងបើកទ្វារចូលទៅខាងក្នុង...

" ស៊ុក... មុននេះមានរឿងអី... ទៅណាបាត់ហើយ " សម្លេងស្រែកដោយមិនទាន់នឹងចូលមកដល់ផងតែក៏បិតមាត់ដោយការហួសចិត្តព្រោះតែបន្ទប់ទំាងមូលប្រែជាស្ងាត់គ្មានសូម្បីតែស្រមោលទើបខ្លួនចុចតេរកតែទាក់ទងវាមិនបាន...
" នេះហ៊ានបិទទូរស្ទព៍ផង "

អារម្មណ៍របស់ថេយ៍ក៏កាន់តែមួមៅឡើងមុននឹងចាកចេញពីបន្ទប់របស់ខ្លួនទំាងមុខស្មើដោយទៅតាមរករាងតូចដោយមិនដឹងថាគេទៅណានោះទេ?

" អត់ទោសមានបានឃើញពីក្មេងប្រុសម្នាក់ដែលធ្លាក់ទឹកមុននេះគេទៅណាហើយ " ថេយ៍សួរទៅកាន់បុគ្គលិកដែលនៅក្បែរនោះដោយដឹងថាគេប្រហែលជាបានឃើញ។
" មុននេះឃើញគេឡើងតាក់ស៊ីចាកចេញបាត់ហើយ "
" អរគុណ "

គ្រាន់តែបានលឺថេយ៍ក៏ដើរចេញដោយកំហឹងមកជាមួយនឹងខ្លួនភ្លាមព្រោះរាងតូចដែលធ្វើអោយគេខឹងណាស់សឹងតែកំហឹងនោះផ្ទុះចេញមកក្រៅទៅហើយមុននឹងដើរទៅបន្ទប់របសខ្លួន។

( ថ្លើមធំណាស់មែនទេ? ហ៊ានធ្វើអីដោយចិត្តខ្លួនឯង )

ថ្ងែស្អែកមកដល់

រាងតូចដែលត្រលប់មកដល់ផ្ទះរបស់ខ្លួនវិញមុននឹងបោះជំហានដើរចូលហើយក៏ដើរទៅគេងនៅលើគ្រែរបស់ខ្លួនដោយគ្មានសូម្បីតែកំលំាងកំហែលសោះដូចជាខ្លួនធ្វើការហត់នឿយណាស់ចឹងឬមួយក៏រត់ចំម្ងាយរាប់រយយោតណាស់នៅពេលនេះ។

🥀 ត្រឹមអ្នកជំនួស 🥀Donde viven las historias. Descúbrelo ahora