ត្រឹមអ្នកជំនួស 9+10

94 8 0
                                    


🍃 ត្រឹមអ្នកជំនួស 🍃

ភាគទី9+10

ថ្ងៃថ្មី...

ម៉ោងដប់ព្រឹក

រាងតូចដែលគេងនៅលើគ្រែក៏បើកភ្នែកឡើងមកតែក៏ងាករកមើលអ្នកដែលតែងតែគេងនៅក្បែរខ្លួនតែយប់នេះបែបជាមិនឃើញសូម្បីតែកាយហើយនឹងស្រមោល...

" ខឹស...ខឹស... " រាងតូចដែលចុះពីគ្រែដោយទ្រុនទ្រាមជាខ្លំាងហើយក៏មានសម្លេងក្អួតមកជាមួយដោយសារតែពីយប់មិញគេបានឈរហារភ្លៀងទើបធ្វើអោយគេមានអារម្មណ៍ថាធីងធោងវិលមុខជាខ្លំាងតែក៏ប្រឹងដើរចូលក្នុងបន្ទប់ទឹក...

បន្ទាប់ពីរៀបចំខ្លួនរួចរាល់ហើយរាងតូចក៏ចេញមកទំាងទឹកមុខស្លេតស្លំាងជាខ្លំាងមុននឹងអង្គូយលើសាឡុងដោយភ្នែកចេញតែសម្លឹងមើលទៅមាត់ទ្វាររបស់ខ្លួនជានិច្ច...

ត្របកភ្នែកដែលបើកដោយភាពហត់នឿយក៏បិទម្តងបន្តិចៗរហូតដល់គេងលក់បាត់ដោយខ្លួនទើបតែភ្ញាក់សោះតែបែបជាគេងលក់ម្តងទៀតដោយមិនដឹងខ្លួនដោយសារតែមានអារម្មណ៍ថាមិនស្រួលខ្លួនទើបគេចង់គេង...

រាងកាយដែលគេងនៅលើសាឡុងដោយមានញើសហូរចេញមកឡើងជោកខ្លួនទៅហើយជាពិសេសនៅលើមុខរបស់ខ្លួនតែក៏ត្រូវភ្ញាក់ឡើងពេលដែលមានមនុស្សម្នាក់មកដាល់...

" ស៊ុកៗ... ស៊ុកអូនយ៉ាងមិចហើយ "
" ថេយ៍... នេះបងមកហើយម៉ោងប៉ុន្មានហើយ " រាងតូចដែលងើបស្ទុះយ៉ាងលឿនតែក៏យកដៃមកទប់ក្បាលរបស់ខ្លួនដោយការឈឺហើយនឹងធីងធោងជាខ្លំាងតែក៏ប្រឹងមើលអ្នកដែលអង្គុយនៅក្បែរ។
" ម៉ោងប្រាំហើយ ! "
" ហេតុអីក៏មិនដាល់អូនចឹងនេះបងញុំាអីនៅចាំអូនទៅធ្វើអោយ " ហូស៊ុកដែលគិតថាវាទើបតែព្រឹកតែក៏ភ្ញាក់ពេលដែលដឹងថាវាលើសម៉ោងហើយទើបប្រញាប់ដោយគិតថានឹងទៅចំម្អិនអាហារអោយគេតែក៏បានតែមើលមុខអ្នកដែលនៅក្បែរខ្លួន...

" បងញុំារួចហើយ ! តែអូនមិនស្រួលខ្លួនមែនទេ? ហើយបានលេបថ្នំានៅ ហើយថ្ងៃនោះអូនមិចក៏ចាកចេញដោយមិនប្រាប់បងចឹងបងតេក៏មិនព្រមទទួលទៀត "
" អូនមិនស្រួលខ្លួនហើយក៏មើលទៅបងដូចជារីករាយទើបអូនមិនចង់នំាភាពលំបាកអោយបងអូនមកផ្ទះមុខទៅណាមួយគ្មានអូនបងក៏អាចបញ្ចប់ដោយរលូនដែរ "

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now