ត្រឹមអ្នកជំនួស 13

104 8 0
                                    


ភាគទី13

នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗតែងតែមានបង្កប់នៅក្តីស្រលាញ់ហើយនឹងភាពឈឺចាប់មកជាមួយគ្នាមិនថាការស្រលាញ់នោះកើតចេញពីអីនោះទេ? សំខាន់នៅពេលដែលយើងទទួលដឹងពីការស្រលាញ់ដ៏សោះសរបរិសុទ្ធមួយហើយយើងនឹងតែងតែទទួលបានការឈឺចាប់មកដំណាលគ្នា។

តែអ្វីដែលធ្វើអោយយើងឈឺខ្លាំងបំផុតហើយក៏សឹងតែគ្មានថ្ងៃនឹងបំភ្លេចពីការឈឺចាប់មួយនោះគឺវាចេញពីមនុស្សដែលយើងស្រលាញ់បំផុតនេះហើយដែលជាការឈឺចុកចាប់ដូចជាយកកំាបិតមកពុះហែតដើមទ្រូងរបស់យើងទំាងរស់ចឹងកាន់តែឈឺគឺពេលដែលគេមិនដែលសម្លឹងមើលឃើញក្តីស្រលាញ់របស់យើងសូម្បីតែបន្តិចហើយកាន់តែមិនយកភ្នែកមើលគឺពេលដែលយើងមិនមែនជាមនុស្សដែលគេប្រាថ្នាឬមួយក៏ជាមនុស្សដែលគេមិនដាក់ចិត្តថានឹងស្រលាញ់តែយើងវិញខំខ្វាយខ្វល់ណាស់ចំពោះក្តីស្រលាញ់មួយនេះហើយក៏ព្យាយាមបំផុតតែគេបានត្រឹមតែមើលងាយនឹងប្រមាទពីទឹកចិត្តយើងហើយនឹងក្តីស្រលាញ់មួយនេះ...

ក្រាក...សម្លេងបើទ្វារបន្ទប់ដោយដៃរបស់ថេយ៍ដែលត្រលប់មកវិញដោយភាពហត់នឿយហើយនឹងអស់កំលំាងណាស់ទើបគេទម្លាក់ខ្លួនគេងផ្អែតនៅលើសាឡុង...

ហ៊ឹម.... សម្លេងដកដង្ហើមធំក៏បន្លឺឡើងចេញពីមាត់របស់អ្នកដែលកំពុងតែបិតភ្នែកដោយទឹកមុខស្មុកស្មាញ...

" ស៊ុក...ធ្វើស្អីអោយបងញុំាបន្តិចមក... នៅផ្ទះគួរតែបើកភ្លើងផងកុំនៅងងឹតអី! " បបូរមាត់ក្រាស់ដែលបន្លឺឡើងដោយភ្នែកនៅតែបិតដោយមិនបើកនោះទេតែគេក៏ស្រែកហៅមនុស្សម្នាក់ដោយចង់អោយគេមកធ្វើអាហារសំរាប់ខ្លួន...

" នេះមិនទាន់មកពីពេទ្យទេ? " ថេយ៍ក៏ងើបស្ទុះដោយដឹងថារាងតូចមិនទាន់មកវិញទើបទាញទូរស្ទព៍ទាក់ទងទៅដោយមានចិត្តមិនស្រួលនៅក្នុងខ្លួនកាន់តែមិនស្រណុកគឺពេលនេះវាយប់ជ្រៅហើយនៅមិនទាន់ឃើញស្រមោលមនុស្សម្នាក់មកទៀតហើយអ្វីដែលធ្វើអោយគេបារម្ភគឺទាក់ទងអត់ចូល...

" ហេតុអីក៏តេអត់ចូលចឹង... " ថេយ៍កាន់តែនៅមិនសុខដើរទៅដើរមកដោយចិត្តអន្ទះសារជាខ្លំាងវាក៏កាន់តែធ្វើអោយគេព្រួយបារម្ភដោយស្មានចិត្តមិនត្រូវហើយនៅពេលនេះ។

🥀 ត្រឹមអ្នកជំនួស 🥀حيث تعيش القصص. اكتشف الآن