ត្រឹមអ្នកជំនួស 2

146 14 4
                                    

( សំឡេងនៃទឹកភ្នែក )

ព្រឹកថ្ងៃថ្មី

ដងខ្លួនរបស់មនុស្សប្រុសម្នាក់ដែលដេកនៅលើគ្រែរបស់ខ្លួនដោយដៃរបស់គេក៏លូកទៅរ៉ាយរកមនុស្សម្នាក់ដែលគេអោបការពីយប់មិញតែបែបជាប៉ះតែភាពទទេស្អាតទៅវិញទើបកែវភ្នែករបស់ខ្លួនបើកឡើងមុននឹងងាកមើលដោយដឹងថាគ្មានស្រមោលទើបគេងើបអង្គុយដោយឈ្ងោងដៃទៅទាញយកអាវឃ្លុំរបស់ខ្លួនមកពាក់មុននឹងដើរចេញពីបន្ទប់គេង។
" សឺត... ភ្ញាក់លឿនម្លេះ " ស្នាមថើបដែលលឺចេញពីបបូរមាតក្រាស់មុននឹងសួរនំាទៅអ្នកដែលកំពុងតែឈរនៅចង្កាន់បាយ...
" អូនប្រញាប់ក្រោបមកចំអិនអាហារអោយបងតែបងទៅសំអាតខ្លួនសិនទៅចំាមកញុំាអាហារពេលព្រឹករបស់បង " រាងតូចដែលងាកមកសើចទំាងញញឹកដាក់អ្នកដែលកំពុងតែឈរបង្ហាញរាងរបស់ខ្លួនដោយដៃរបស់គេកំពុងតែផឹកទឹកធ្វើប្រងើយ។
" ចាំឆុងកាហ្វេអោយបងផង "
" បាទអូនដឹងហើយ " រាងតូចបានតែងាកទៅតាមមើលអ្នកដែលដើរចាកចេញទៅមុននឹងបែបមកធ្វើអាហាររបស់ខ្លួនវិញទំាងយកចិត្តទុកដាក់បំផុតតែអ្វីដែលធ្វើអោយគេមិនស្រួលក្នុងចិត្តនោះគឺសម្តីដែលបានលឺចេញពីមាត់របស់គេការពីយប់មិញ...
( បងសូមទោស )
" តើរវាងបងហើយនឹងគេម្នាក់នោះមានរឿងអីទៅហេតុអីក៏មិនប្រាប់អូនសោះចឹងអូនពិតជាចង់ដឹងណាស់ "
អាហារនៅលើតុក៏បានធ្វើរួចរាល់ទើបរាងតូចចូលទៅក្នុងបន្ទប់វិញដោយទៅរៀបចំបន្ទប់របស់ខ្លួនហើយនឹងប្រមូលសម្លៀកបំពាក់ដែលពាក់រួចយកទៅបោក...
" ..... " រាងក្រាស់ដែលកំពុងតែស្លៀកពាក់ខោអាវរបស់ខ្លួនដែលរាងតូចបានរៀបចំអោយតែមានតែរបស់ម្យ៉ាងដែលគេរើសយកមកដោយខ្លួនឯងនោះគឺក្រវ៉ាត់កគេបែបជាប្តូរដោយយកអាថ្មីមកជំនួសវិញមុននឹងឈរសម្លឹងមើលក្នុងកញ្ចក់ដោយដៃកំពុងតែចងវាដោយផ្ចិតផ្ចង់ណាស់។
" អូនប្រាប់ហើយថាចងបែបនេះមិនត្រូវទេ? ពេលណាទើបបងចងត្រូវទៅនេះអូនខំប្រាប់ពីរបៀបហើយតើស " រាងតូចដែលដើរមកវិញដោយបានឃើញពីរូបភាពបែបនេះគេក៏ចូលទៅជួយតែក៏រអ៊ួដាក់អ្នកដែលឈរស្ងៀមដោយទុកអោយគេជាអ្នកធ្វើ។
" ក៏ដឹងថាអូននឹងមកចងអោយបងនឹងហើយ " ដៃក្រាស់លូកមកអោបចង្កេះតូចយ៉ាងស្អិតដោយទាញគេចូលមកកាន់តែជិតកាយរបស់ខ្លួនមុននឹងអោនទៅថើបថ្ពាល់ប៉ោងៗដែលនៅចំពោះមុខ...
សឺត...
" រួចហើយតោះទៅញុំាអាហាររបស់បងប្រយ័ត្នទៅធ្វើការយឺតពេលទៅ " រាងតូចនិយាយទំាងញញឹមគ្មានម្តងណាគេមិនសើចរីករាយដាក់មនុស្សប្រុសម្នាក់នេះទោះជាដឹងថារបស់ខ្លះដែលខ្លួនបានចំណាយលុយទិញអោយគេគ្មានថ្ងៃប្រើសូម្បីតែម្តងហើយក៏ដឹងថារបស់ដែលនៅក្នុងទូរមួយនេះវាសឹងតែគ្មានរបស់ខ្លួននោះទេ?ហើយក៏គ្មានរបស់ខ្លះវាក៏មិនមែនជារបស់ខ្លួនដូចគ្នា...
( បើម្ចាស់គេមកវិញខ្ញុំប្រហែលជាត្រូវចាកចេញហើយមើលទៅខ្ញុំគ្រាន់តែមកថែជំនួសគេមួយរយះពេលតែប៉ុណ្ណោះ )
" ស៊ុកៗ... "
" បាទបងហៅអូនមែនទេ? " រាងតូចដែលសម្លឹងមើលទៅមនុស្សម្នាក់ដោយភ្លឹកភំាងទើបតែភ្ញាក់ពេលដែលបានលឺគេហៅឈ្មោះខ្លួនមុននេះ។
" អូនកើតអីមិនស្រួលខ្លួនមែនទេ? បងឃើញអូនភ្លឹកៗមួយរយះពេលបើមិនស្រួលប្រាប់បងមក " ថេយ៍ដែលបានឃើញពីរឹកពាលរបស់រាងតូចបែបនេះគេក៏មិនសប្បាយចិត្តឡើងមក។
" អូនគ្រាន់តែគិតពីការងាររបស់ខ្លួននឹងណាតែបងកុំបារម្ភពីអូនអីអូនមិនងាយឈឺនោះទេ? " ស្នាមសើចក៏បង្ហាញចេញមកដាក់ទៅអ្នកដែលកំពុងតែញុំាអាហាររបស់ខ្លួនដោយឃើញបែបនេះគេក៏លែងបារម្ភព្រោះតែរាងតូចនិយាយបែបនេះហើយ។
" អូនគួរតែឈប់ពីការងារនឹងទៅនេះលុយដែលបងអោយទៅអូនវាមិនគ្រប់មែនទេ? បានជាទៅធ្វើការងារគ្មានប្រយោកបែបនេះមិនដឹងជាបានលុយប៉ុន្មានផង " កែវភ្នែករបស់ថេយ៍ក៏បង្ហាញចេញមកថាខ្លួនពិតជាមិនចង់អោយរាងតូចទៅធ្វើការងារអស់នឹងមែនតែគេនិយាយច្រើនដងហើយគឺនៅតែមិនបានផលទើបណ្តោយទៅតាមការសុំរបស់គេទៅ។
" អូនដឹងថាធ្វើជាគ្រូតន្រ្តីវាមិនសូវបានលុយច្រើននោះទេ? មិនដូចជាបងនោះទេ? ជាអគ្គនាយកធំទំាងមូលហើយក៏ជាពណិជ្ជករដ៏ល្បីទៀតគ្រាន់តែស៊ីញ៉េលុយក៏ហោះចូលខោបៅបងហើយតែបងក៏ដឹងថាអូនស្រលាញ់ការងារនេះចឹងហើយទើបអូន... " រាងតូចនិយាយមិនទាន់នឹងចប់ផងតែក៏បិតមាត់ជិតពេលដែលបានឃើញពីរឹកពាលរបស់រាងក្រាស់ទើបខ្លួនលែងមាត់តទៀតហើយក៏សម្លឹងមើលទៅអ្នកដែលក្រោបដើរចេញដោយមិនទាន់នឹងបានញុំាអាហាររបស់ខ្លួនអស់ផង។
" ចឹងតាមចិត្តរបស់អូនទៅបងទៅធ្វើការហើយយប់នេះមិនបាច់ចំាបងនោះទេចូលគេងមុនទៅ គាំង... "

គាំង...សម្លេងបិទទ្វារក៏បន្លឺឡើងធ្វើអោយរាងតូចដែលកំពុងតែមើលអ្នកដែលដើរចេញដោយស្រក់ទឹកភ្នែកតត់ៗចូលក្នុងចានបាយរបស់ខ្លួនដោយមិនដឹងថាហេតុអីខ្លួនបែបជាមកហូរទឹកភ្នែកទៅវិញហើយហេតុអីក៏ខ្លួនយំឬមួយក៏ខ្លួនឈឺចាប់ទើបវាហូរចេញមកដោយមិនផ្តល់ដំណឹងបែបនេះ។

បន្ទប់ដ៏ស្ងាត់បំផុតដែលនៅលើអាគារដល់ខ្ពស់ដោយអាចសម្លឹងមើលទៅខាងក្រោមយ៉ាងស្រស់ស្អាតអមនឹងខ្យល់ដែលបក់មកតាមបង្អួតដែលមានមនុស្សប្រុសម្នាក់កំពុងតែឈរកាន់វីយូឡុងរបស់ខ្លួនដោយសម្លឹងមើលទៅទីឆ្ងាយបំផុតមុននឹងលើកវាយកមកកូតជាបទភ្លេងដែលគេតែងតែកូតគ្រប់ពេលដែលខ្លួនរបស់គេមានអារម្មណ៍ថាសោកសៅបំផុតគេតែងតែលេងភ្លេងមួយខ្សែនេះឡើងមកដើម្បីចង់រំងាប់អារម្មណ៍របស់ខ្លួន។

ការកូតក៏បន្ថែមល្បឿនយ៉ាងលឿនធ្វើអោយភ្លេងដែលគេបានលេងវារញ៉ែរញ៉ៃដោយបែបចែកអារម្មណ៍របស់ខ្លួនលែងត្រូវអមនឹងទង្វើដែលថេយ៍ប្រងើយដាក់ខ្លួនទៀតធ្វើអោយគេបោះឧបករណ៍នោះចោលទៅលើឡុងរួចក៏សំម្រួតខ្លួនយំតែម្នាក់ឯង...

" ហេតុអីក៏បងធ្វើបែបនេះដាក់ខ្ញុំឬមួយក៏បងបានឃើញពីទឹកភ្នែករបស់ខ្ញុំទើបបងដឹងថាខ្ញុំក៏ចេះឈឺចាប់ហើយក៏ចេះអន់ចិត្តដែរ " ទឹកភ្នែកដែលហូរចុះមកក៏នៅតែបន្តហូរមកមិនឈប់តែអ្វីដែលធ្វើអោយគេគ្មានអារម្មណ៍នោះគឺដៃរបស់ខ្លួនដែលមានរបួលដោយសារតែខ្សែវីយូឡូងដែលខ្លួនសង្គត់នោះវាធ្វើអោយខ្លួនមុតដៃតែគេបែបជាមិនឈឺទៅវិញណាមួយវាជារឿងធម្មតាសំរាប់ខ្លួនទៅហើយរួចក៏មិនមែនជាលើកដំបូង។

ការឈឺចាប់ដែលមានច្រើនរាប់មិនអស់ដែលកប់នៅក្នុងខ្លួនអស់ពេលជាយូរតែរាងតូចបែបជាសំងំធ្វើដូចជាគ្មានរឿងអីទៅវិញទោះជាមួយថ្ងៃទៅមួយថ្ងៃវាចេះតែកើនឡើងជាលំដាប់ក៏ដោយតែគេនៅតែញញឹមនូវនៅចំពោះមនុស្សម្នាក់ ។

🥀 ត្រឹមអ្នកជំនួស 🥀Wo Geschichten leben. Entdecke jetzt