ត្រឹមជាអ្នកជំនួស 18

126 15 2
                                    

ភាគទី18

មួយខែក៏បានកន្លងផុត

ពេលយប់នៅក្នុងក្លឹបរាត្រីមួយកន្លែងដែលមានមនុស្សម្នាច្រើនដែលតែងតែមកអង្គុយផឹកស្រាកំដរអារម្មណ៍ហើយនឹងចង់បន្ធូរនៅភាពតានតឹងរបស់ខ្លួនដែលមាននៅក្នុងចិត្ត...

" បងថេយ៍ថ្ងៃនេះបងដូចជាផឹកច្រើនដល់ហើយ " ឆាលដែលកំពុងតែនៅក្បែរក៏មានចិត្តមិនស្រួលដោយសារតែថ្ងៃនេះថេយ៍ផឹកស្រាអស់ច្រើនណាស់វាខុសពីរាល់ដង។
" ត្រូវហើយឆាលនិយាយត្រូវឯងផឹកច្រើនចឹងដោយសារតែអារម្មណ៍របស់ឯងមិនល្អហើយមើលទៅនេះនៅគិតពីក្មេងនោះទៀតមែនទេ? វាស្លាប់ហើយឯងគិតពីវាធ្វើអីក្រែងពេលនេះឆាលនៅជាមួយឯងហើយតើស... "

ថេយ៍មិនមាត់តែគេក៏យកដបស្រាមកចាក់ហើយក៏ផឹកធ្វើធម្មតាទោះជាពេលនេះមិត្តរបស់ខ្លួននិយាយអីក៏ដោយតែគេមិនចាប់អារម្មណ៍ដឹងតែអង្គុយផឹកស្រារបស់ខ្លួនដោយស្ងៀម។

" ដឹងកើតទុក្ខបានប្រយោជន៍អីផង ! ក្មេងនឹងគ្មានអីពិសេសផងតំាងពីឯងទាក់ទងវាមកយើងឃើញតែវារត់តាមឯងដូចជាឆ្កែញីមួយក្បាលចឹង ហ្ហឹម... " សម្លេងសើចចំអក៏បង្ហាញចេញមកនៅចំពោះមុខរបស់ថេយ៍ធ្វើអោយអ្នកដែលបានលឺហើយក៏កំពុងតែផឹកស្រានោះបានត្រឹមតែងាកមកមើលមុខមិត្តរបស់ខ្លួនដែលរៀនជាមួយគ្នាហើយក៏ជាដៃគូររកស៊ីដូចគ្នា។

ឆាលដែលបានលឺពីសម្តីនេះនៅក្នុងចិត្តក៏ត្រេកអរណាស់ដែលពេលបានលឺសំម្តីគ្រប់យ៉ាងបែបនេះក្នុងចិត្តគេក៏ចង់ពោលពាក្យអស់នេះដែលតែវាមិនអាចសូម្បីតែហើបមាត់ចេញមក។

ផូស៎... ដោយមិននិយាយអីច្រើនតែថេយ៍បែបជាទាញយកដកស្រានោះមកវាយក្បាលមិត្តរបស់ខ្លួនមួយទំហឹងហើយនូវប្រើកែវភ្នែកមុតស្រួចសម្លក់សម្លឹងដែលពោរពេញទៅដោយកំហឹងដែលខ្លួនមាននៅពេលនេះហើយកាន់តែខឹងពេលដែលបានលឺសម្តីនេះចេញមកពីមាត់ពួកនេះ។

" នេះឯង.... " កែវភ្នែកដែលកំពុងតែខឹងពេលដែលថេយ៍ធ្វើរឿងចឹងដាក់ខ្លួនអមនឹងឈាមដែលស្រក់ចុះមកដូចគ្នា
" បងថេយ៍ធ្វើស្អីនឹង... " ឆាលដែលបានឃើញក៏ភ្ញាក់នឹងអ្វីដែលថេយ៍បានធ្វើនៅពេលនេះសឹងតែមិនជឿនឹងភ្នែកថាមនុស្សដូចជាថេយ៍ហ៊ានធ្វើរឿងបែបនេះនៅចំពោះមនុស្សគ្រប់គ្នា។

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now