ត្រឹមអ្នកជំនួស 16

81 12 0
                                    

ភាគទី16

សម្ព័ន្ធគីម

ដំណើរដើរចូលក្នុងក្រុមហ៊ុនដោយមានលេខារបស់ខ្លួនតាមពីក្រោយជាប់មិនអោយបាត់សូម្បីតែមួយជំហាននោះទេ? កែវភ្នែកដ៏មុតស្រួចដែលកំពុងតែសម្លឹងមើលហើយនឹងងាកមើលជុំវិញក្រុមហ៊ុនរបស់ខ្លួនក៏ធ្វើអោយគ្រប់គ្នាខ្លាច...

រយះពេលប្រាំឆ្នំាកន្លងមកនេះថេយ៍កាន់តែផ្លាស់ប្តូរសឹងតែគ្រប់គ្នាស្មានចិត្តមិនត្រូវនោះទេព្រោះតែគ្មាននរណាម្នាក់យល់ពីចិត្តរបស់គេច្បាស់សោះថ្ងៃនេះគេមើលទៅដូចជាមនុស្សទូទៅតែមិនដល់ប៉ុន្មានម៉ោងក្រោយគេក៏ខ្លាចជាបិសាចកាន់តែមិនយល់ថ្ងៃស្អែកគេក៏ប្រែទៅជាមនុស្សម្នាក់ផ្សេងទៀតដល់ថ្នាក់បុគ្គលិកខ្លះក៏ស្មានចិត្តគេអត់ត្រូវដូចគ្នាតែអ្វីដែលដឹងគឺរឿងការងារគឺគេធ្វើបានល្អណាស់ហើយក៏កាន់តែរលូនខ្លំាងជាងមុន។

" នេះជាក្រុមហ៊ុនដែលចង់មកវិនិយោកជាមួយបើមើលតាមទិន្នន័យប្រចំាឆ្នំាក្រុមហ៊ុនគេរកចំណូលបានច្រើនមិនតិចទេពីដៃគូតើអគ្គនិយកគិតថាយ៉ាងមិច "

" រឿងនឹងទុកមួយលែតសិនទៅចាំយើងគិតពីក្រោយ ឯងចេញសិនទៅ ហើយក៏កុំភ្លេចកក់សំបុត្រយន្តហោះអោយយើងផង " ថេយ៍និយាយដោយដៃរវល់តែស៊ីញ៉ែឯកសាររបស់ខ្លួនជាប់តំាងពីដើរចូលមកដល់ក្នុងបន្ទប់គេមិនទាន់នឹងបានដកដៃពីប៊ិចផង។

" បាទ... "

ពីមួយម៉ោងឡើងជាពីរម៉ោងរហូតមកដល់ពេលនេះគឺវាយប់ណាស់ទៅហើយតែថេយ៍នៅតែអង្គុយលើកៅអីរបស់ខ្លួនដែលនៅពីមុខកុំព្យូរទ័ររបស់ខ្លួនដោយមិនដកភ្នែកនោះទេ? បន្ទប់ដែលមានពន្លឺភ្លើងនៅក្នុងនឹងដោយមានតែកាយមំាដែលកំពុងតែរវល់នឹងការងាររបស់ខ្លួនសឹងតែមិនអាចនឹងដកខ្លួនបាន។

អារម្មណ៍ដ៏រវើររវើយក៏កើតមានឡើងភ្លាមៗធ្វើអោយដៃក្រាស់ទាញយកថ្នាំរបស់ខ្លួនមកលេបមុននឹងបិទភ្នែកសំរាកនៅលើកៅអីរបស់ខ្លួន...

( បងថេយ៍ៗជួយអូនផងៗ.... )
( កុំទៅអី... កុំទៅអី... ស៊ុកៗ... )

" .... " ថេយ៍ភ្ញាក់ងើបស្ទុះយ៉ាងលឿនដោយទឹកមុខស្លន់ស្លោរអមនឹងញើសដែលហូរចេញមកឡើងជោកមុខរបស់ខ្លួនទៅហើយព្រោះតែសុបិន្តមួយនេះធ្វើអោយខ្លួនភ្ញាក់មកទំាងបែបនេះ...

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now