ត្រឹមអ្នកជំនួស 17

86 9 0
                                    

ភាគទី17

ទឹកមុខដ៏ក្រញូវដោយចងចញ្ចើមជាប់គ្នាដោយភាពមួមៅនៅក្នុងខ្លួ នដែលកំពុងតែមានហើយក៏កាន់តែខឹងពេលដែលដើរមកដល់ឡានបែបជាមិនឃើញប៉ារបស់ខ្លួនទៀតទើបធ្វើអោយថេយ៍មានអារម្មណ៍កាន់តែមិនល្អជាងមុន។

" ហ៊ឹម... "
" ថេយ៍ប៉ា... " បុរសម្នាក់ដែលរត់មកយ៉ាងលឿនដោយចង់និយាយប្រាប់ដល់កូនតែក៏មិនទាន់នឹងបានហារមាត់ផងក៏ត្រូវបានកូនប្រុសស្រែកកំហតដាក់ខ្លួនបាត់ទៅហើយ។

" ខ្ញុំអោយប៉ារងចំាក្នុងឡានប៉ាដើរទៅណា... "

ពេលនេះប៉ាកូនដែលកំពុងតែសម្លឹងមើលមុខគ្នាចំៗតែកែវភ្នែករបស់ថេយ៍គឺដូចជាខឹងនឹងប៉ាគេខ្លំាងណាស់តែក៏គេមិននិយាយអីតទៀតទើបគេដើរចូលក្នុងឡានដោយទឹកមុខស្មើមិនខុសពីប៉ារបស់ខ្លួនដែលចូលក្នុងឡានដូចគ្នា។

ងឺត...ឡានរបស់ថេយ៍ក៏បានមកឈប់នៅក្នុងផ្ទះតែគេនៅតែមានចិត្តក្តៅក្រហាយដដែលដោយមិនដឹងពីមូលហេតុថាខ្លួនកើតអីដែលនៅសុខៗខឹងខុសរឿង...

" ស្អែកកូនត្រលប់ទៅវិញហើយ " ថេយ៍មិននិយាយអីច្រើនគ្រាន់តែប្រាប់ទៅប៉ារបស់ខ្លួនថាគេនឹងត្រលប់ទៅកូរ៉េវិញណាមួយនៅទីនេះគេក៏ដោះស្រាយការងាររួចហើយចឹងគេក៏ត្រូវទៅវិញដូចគ្នាព្រោះគេនៅមានការងារច្រើនទៀត។

ក្នុងបន្ទប់

ថេយ៍មកដល់ក្នុងបន្ទប់ក៏ទាញយកកន្សែងហើយក៏ចូលក្នុងបន្ទប់ទឹកដោយគេបានអង្គុយនៅក្នុងអាងត្រំាខ្លួនដោយកំពុងតែបិតភ្នែកគេងគិតដូចជាមានរឿងច្រើនណាស់ដែលវានៅដក់ជាប់នៅក្នុងខួរក្បាលរបស់គេមិនអាចនឹងដកចេញមកក្រៅបានហើយក៏មិនអាចនឹងនិយាយប្រាប់នរណាបានក្រៅពីទុកក្នុងចិត្ត។

" តើពេលណាទើបខ្ញុំអាចដកសុបិន្តមួយនេះចេញបាន "

ការត្រលប់មកដល់ទឹកដីកូរ៉េវិញតែថេយ៍ក៏ប្រញាប់ទៅក្រុមហ៊ុនរបស់ខ្លួនដើម្បីបន្តការងារដោយមិនគិតថានឹងត្រូវសំរាកខ្លះនោះទេ? គ្រប់ពេលគេតែងតែធ្វើខ្លួនអោយរវល់មិនថាពេលណានោះទេ? គេយកការងារមកប្តូរនឹងជីវិតរបស់ខ្លួនដោយសារតែរឿងខ្លះគេចង់បំភ្លេចវាចោលទំាងអស់តែការធ្វើបែបនេះវាកាន់តែធ្វើអោយគេមានអារម្មណ៍ថាខ្លួនខុសធ្ងន់ណាស់ចំពោះវា។

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now