ត្រឹមអ្នកជំនួស 15

108 12 2
                                    

ភាគទី15

ការបំភ្លេចមនុស្សម្នាក់វាមិនមែនជារឿងងាយស្រួលនោះទេ? ហើយរឹងតែពិបាកនឹងបំភ្លេចគឺម្នាក់នោះយើងស្រលាញ់ខ្លំាងណាស់ហើយវាក៏មិនមែនជារឿងដែលខ្លួនយើងត្រូវបំង្ខដូចគ្នាតែយើងរងចំាពេលវេលាអោយវាដើរម្តងបន្តិចម្តងៗ...

ប្រាំឆ្នំាក្រោយ

" ខ្ញុំលាហើយ " ថេយ៍ដែលដើរចាកចេញពីបន្ទប់របស់គ្រូពេទ្យដោយទឹកមុខមំាទំាគ្មានសូម្បីតែស្នាមញញឹមនៅលើមុខគេមកជាន់ទីនេះអស់រយះពេលប្រាំឆ្នំាហើយទោះជាពេលនេះផ្លូវចិត្តរបស់គេបានប្រសើរឡើងក៏ដោយតែគេនៅតែស្ងាប់ស្ងាត់ដដែលតែយ៉ាងណាវាក៏ល្អព្រោះគេអាចរំងាប់អារម្មណ៍បានច្រើនជាងមុខឆ្ងាយណាស់។

" ថ្នំាដែលខ្ញុំអោយលោកបើមិនចំបាច់កុំលេបអី ! " គ្រូពេលដែលមើលព្យាបាលជំងឺអោយថេយ៍បានតែស្តាប់ហើយនឹងជួយផ្តល់ជាយោកបល់តែប៉ុណ្ណោះតែចិត្តរបស់អ្នកជំងឺទៅវិញទេទើបសំខាន់បើគេរឹងមាំផ្លូវចិត្តហើយគេអាចនឹងធូរស្រាល...

សម្ព័ន្ធគីម

ថេយ៍បានដើរចូលក្នុងក្រុមហ៊ុនរបស់ខ្លួនដោយរឹកពាលមំាអមនឹងទឹកមុខដ៏គួរអោយខ្លាចដែលបង្ហាញចេញមកទៀត។ ក្នុងរយះពេលប៉ុន្មានឆ្នំាមកនេះទោះជាគ្មានរនណាម្នាក់ដឹងថាម្ខាស់សម្ព័ន្ធនេះមានជំងឺនោះទេ? ហើយទោះជាពេលនេះគេរស់នៅក្នុងសភាពស្ងាប់ស្ងាត់ក៏ដោយតែការងាររបស់គេគឺវាកាន់តែរលូនហើយក៏កាន់តែមានអំណាចរីកសាយសឹងតែពេញពិភពលោកទៅហើយមិនថាប្រទេសណានោះទេគឺមានឈ្មោះសម្ព័ន្ធគីមលិចមកជាមួយដូចគ្នាហើយនរណាៗក៏ដឹងចូលរួមរកស៊ីដូចគ្នា។

" អគ្គនិយកគឺមានក្រុមហ៊ុនដែលទើបតែមករកស៊ីតែគេចង់ចូលរួមសហការជាមួយនឹងយើងហើយគេក៏បានសួរពីអគ្គនិយកដូចគ្នាចង់អោយខ្ញុំប្រាប់គេថាបែបណា "

" ចុះអាទិត្យនេះយើងទំនេរទេ? " មាត់និយាយតែកែវភ្នែកបែបជាសម្លឹងមើលឯកសាររបស់ខ្លួនដោយការមមៀលញឹកណាស់ព្រោះតែគេយកការងារមកបំាងមុខហើយក៏ចង់ពង្រីកក្រុមហ៊ុនខ្លួនអោយកាន់តែធំជាងមុខទើបគេគ្មានពេលនោះទេ? សឹងតែរកពេលគេងមិនបានផងតែគោលការណ៍ដែលធំគឺគេធ្វើព្រោះតែរាល់លើកគឺគេគេងអត់លក់ដោយសារតែនឹកដល់មនុស្សម្នាក់។

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now