ត្រឹមអ្នកជំនួស 3

88 7 0
                                    


ភាគទី៣ : កុលាបស្នេហ៍

រាងតូចដែលកំពុងតែដើរនៅលើដងផ្លូវរបស់ដោយស្ងៀមស្ងាត់បំផុតដោយដៃរបស់ខ្លួនកំពុងតែកាន់កាបូបដាក់វីយូឡុងរបស់ខ្លួនដោយសំដៅទៅសាលារៀនដោយទឹកមុខស្ងៀមស្ងាត់។
" ស៊ុកៗ... យើងមានរបស់អោយឯងមើល " មនុស្សស្រីម្នាក់ដែលមានអាយុប្រហែលនឹងខ្លួនហើយក៏ជាគ្រូតន្ត្រីដូចគ្នាដោយនាងកាន់ខាងព្យាណូគ្រាន់តែបានឃើញស្រមោលរបស់រាងតូចចូលមកដល់បន្ទប់រៀននាងក៏ប្រញាប់អូលទាញយកទៅបន្ទប់ដោយញញឹមរីករាយបំផុត។
" មានអីមែនទេ? "
" នេះនែក...ស្អាតអត់ " នាងក៏បានលើកបាច់ផ្កាដ៏ធំមកបង្ហាញអោយរាងតូចមើលដោយរីករាយបំផុតធ្វើអោយហូស៊ុកនេះក៏បើកស្នាមសើចចេញដោយការត្រេកអរជាមួយនឹងនាងដូចគ្នា។
" មិត្តប្រុសឯងអោយមែនទេ? មើលទៅគាត់ផ្អែមល្ហែមណាស់ចំពោះឯងគិតទៅឯងសំណាងណាស់ដែលមានមនុស្សប្រុសជាច្រើនចូលចិត្តឯងបែបនេះ " រាងតូចនិយាយដោយកែវភ្នែករបស់ខ្លួនសំម្លឹងមើលទៅបាច់ផ្កានោះទំាងអារម្មណ៍ក្តុកត្តួលណាស់សឹងតែហូរទឹកភ្នែកចេញមកទៅហើយតែក៏ប្រឹងទប់ឡើងក្រហមមុខ។
" ហ៊ើយ...សំណាងមិនដល់ឯងទេ? ឯងមានប្រុសល្អៗដូចលោកគីមដែលស្រលាញ់ថ្នមឯងសឹងអីនោះតែថាថ្ងៃខួបឯងនំាគាត់មកបង្ហាញមុខបន្តិចទៅយើងចង់ស្គាល់គាត់ណាស់ចង់ដឹងថាគាត់សង្ហាដូចក្នុងរូបអត់ណាៗ... "
" ប្រហែលមិនបានទេ? គាត់រវល់ណាស់ឯងក៏ដឹងចំាលើកក្រោយចុះយើងនឹងនំាគាត់មករកឯងហើយតែដល់ម៉ោងបង្រៀនហើយកុំធ្វើមុខស្អុយអី " រាងតូចនៅរុញច្រាននាងអោយចេញដោយមិនចង់បកស្រាយរឿងអោយច្រើនជាងនេះហើយក៏ដឹងថាវាជាលេសរបស់ខ្លួនដូចគ្នា។
" នេះយើងសួរឯងទៅមើល៎ថាគាត់ដែលស្របតាមឯងម្តងអត់នេះទាក់ទងគ្នាមកច្រើនឆ្នំាហើយមិនមែនយើងមិនស្គាល់គេតែយើងគ្រាន់តែចង់អោយគេដឹងថាឯងនឹងគាត់ត្រូវជាស្អីនឹងគ្នាមិនមែនដូចរាល់ថ្ងៃនេះទេ? យល់ពីសម្តីយើងអត់ "
" ទៅៗ... កូនសិស្សឯងកំពុងតែរងចំានៅនិយាយច្រើនគ្មានប្រយោកសោះ "
ពេលនេះបន្ទប់ក៏ស្ងាត់នៅសល់តែមនុស្សប្រុសម្នាក់ដែលកំពុងតែសម្លឹងមើលទៅបាច់ផ្កានោះមុននឹងលូកដៃទៅប៉ះវា...
" យូរហើយដែលអូនលែងបានទទួលបាច់ផ្កាបែបនេះ "

🥀 ត្រឹមអ្នកជំនួស 🥀Where stories live. Discover now