ep2

473 67 1
                                    

💮ស្នេហ៍ក្លែងភេទ💮

ភាគ2|

បន្ទាប់ពីអង្គុយគិតអស់មួយសន្ទុះមក។sunooក៏បានយករឿងទាំងអស់នេះមកប្រាប់ដល់minjuនឹងjaeyun ដោយកំពុងបើកឡានត្រឡប់ទៅផ្ទះវិញ។

ពួកគេទាំងបីមានទឹកមុខស្មុកស្មាញដូចៗគ្នា។

<<ចឹងតើគេមិនបានធ្វើអ្វីឯងនោះទេហេស៎?>>minjuនិយាយឡើងភ្លាមៗ

<<ខ្ញុំមើលទៅគេធម្មតាទេ គេអត់មានធ្វើអ្វីខ្ញុំទេស៎!>>

<<ចឹងតើឯងគិតច្បាស់ទេsunoo ថានឹងទៅធ្វើជាជំនួយការរបស់គេនោះ!>>សំឡេងjaeyunនិយាយឡើងទាំងកំពុងបើកឡាន

sunooស្ងាត់មួយសន្ទុះ គេកំពុងតែគិតពីរឿងនេះហើយចេះតែមើលទៅកាតខ្មៅដែលមានលុយជាច្រើននៅក្នុងនោះ។

<<ខ្ញំផ្ដល់យោបល់ឲឯងល្អទេ! ឯងធ្វើជាជំនួយការរបស់គេក៏ល្អដែរ ព្រោះនេះជាការងារកំរណាស់ ថែមទាំងគ្មានអ្នកណាអាចធ្វើជាជំនួយការបស់គេបានយ៉ាងងាយស្រួលដូចជាឯងនោះដែរ។>>

<<ហាស៎!! ឲខ្ញុំទៅតែងខ្លួនជាស្រីបែបនេះ រហូតមែនទេ?>>
sunooមានទឹកមុខតក់ស្លុតនឹងអ្វីដែលminjuនិយាយ។

<<ប្រាកដហើយ! ណាមួយឯងក៏មិនទាន់មានការងារធ្វើ នេះជាឱកាស ហើយលុយក៏ច្រើនទៀតណា៎...>>
Minjuនិយាយទាំងលែងទឹកមុខដាក់sunoo។

ឯsunooក៏ធ្វើមុខស្អុយ ចិត្តមួយចង់បានលុយឯចិត្តមួយទៀតមិនចង់បន្លំខ្លួន។
________

កាត់មកដល់ផ្ទះធំស្ដុកស្ដម្ភ មានហេដ្ឋារចនាដល់ប្រណីត។
តែបើមើលទៅខាងក្នុងគឺមានសភាពអ៊ូអរជាខ្លាំង សម្បូទៅស្រីៗស្អាតៗកំពុងហែលទឹកក្នុងអាងយ៉ាងរីករាយ ខ្លះក៏រាំរែកជាមួយនឹងឈុតBikini។បើតាមមើលទៅកំពុងតែមាន Pattyនៅក្នុងផ្ទះខាងមុខអាងហែលទឹកដល់ធំមួយ។

ហើយមកក្រឡែកមើលនៅកំលោះស្លៀកឈុតចំហរទ្រូងជាមួយនឹងម៉ូតសក់វែកចំហៀង។មុខមានមន្តស្នេហ៍ ញញឹមស្រស់ ដៃកាន់កែវស្រាលើកផឹកមិនឈប់ ក៏មានស្រីៗអោបនៅសងខាងខ្លួនគេ។ ដោយបុរសសង្ហាចរឹកព្រាននារីម្នាក់នេះមានឈ្មោះថាLee heeseung ជាម្ចាស់កម្មវិធីនេះដែលគេតែងធ្វើជាឡើងរាល់ពេលគេអផ្សុកតែប៉ុណ្ណោះហើយក៏ជាម្ចាស់ផ្ទះដល់ធំស្ដុកស្ដម្ភនេះដែរ។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now