ep19

357 60 4
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ១៩|

  |មកដល់ផ្ទះheeseungកំពុងចុះមកខាងក្រោម ក៏បានជួបនឹងsunghoonដែលទើបនឹងដើរចូលមកខាងក្នុងផ្ទះល្មម។

<<មិចក៏ថ្ងៃនេះមកផ្ទះយប់ម្លេះ? ហើយនេះកាលពីព្រឹកមិញfinnieគេទៅរកឯង បានជួបគេទេ?>> heeseungនិយាយទាំងមិនបានមើលទៅសភាព sunghoonនោះទេ.

ក្រោយមិនបានលឺការឆ្លើយតបheeseungក៏ឆ្ងល់ តែបន្តិចមក"ព្រុស" sunghoonបានដួលសន្លប់ទៅលើីដី យ៉ាងទ្រោមខ្លួន។

<<sunghoonនេះឯងកើតអីនឹង?! Sunghoonមានលឺបងហៅទេ>>heeseungនិយាយផងក៏អង្រួនsunghoonផង..តែheeseungបានស្ទាបលើផ្ទៃមុខsunghoon

<<មិចក៏ក្ដៅខ្លួនម្លេះ? នេះមិនស្រួលខ្លួនមែនទេ?!>>

គឺមុខមាត់sunghoonមានសភាពស្លេកស្លាំង ខ្លួនក៏ក្ដៅខ្លាំងថែមទាំងមានញើសទៀតផង។

__________________

   |កាត់មកព្រឹកស្អែក....

កាលពីយប់មិញsunghoonបានដួលសន្លប់ ពេលនេះគេក៏បានដេកសម្រាកនៅក្នុងបន្ទប់គេងរបស់គេ។តែនៅមិនទាន់ភ្ញាក់នៅឡើយទេ។

"ក្រាក!!" សំឡេងបើកទ្វា

អ្នកស្រីyunaបានបើកទ្វាបន្ទប់sunghoonដើម្បីមកមើលសភាពsunghoonពេលនេះ។
គាត់ដើរមកជិតនឹងបានស្ទាបថាsunghoonនៅក្ដៅខ្លួនទៀតឬអត់។

ក្រោយពីនោះមកsunghoonក៏ភ្ញាក់ឡើងមកដោយនៅវិលមុខតិចៗ។

<<ភ្ញាក់ហើយហេស៎? នេះបានគ្រាន់ហើយនៅ>>

<<អ្នកមីង! ខ្ញុំនៅវិលមុខនៅឡើយទេ!>>និយាយទាំងហើបមាត់មុនចង់រួច

<<ចឹងក៏សម្រាកបន្តចុះ!បន្តិចទៀតមីងនឹងឥអ្នកបម្រើយកបបរមកឲ>>

<<បាទ!>>រួចsunghoonក៏សង្ងំគេងវិញ ហើយអ្នកស្រីyunaក៏បានដើរចេញទៅវិញទុកឲsunghoon សម្រាកបន្ត។

............______

"អគារhoon group"

  នៅកន្លែងធ្វើការsunooមិនបានឃើញsunghoonមកទេនៅថ្ងៃនេះ។

<<នេះមិនមែនថ្ងៃសម្រាកទេ! ចុះមិចបានជាគេមិនមកធ្វើការ >>និយាយហើយsunooក៏ទាញទូរស័ព្ទតេទៅ ប៉ុន្តែក៏មិនតេទៅវិញ..

°ស្នេហ៍ក្លែងភេទ°حيث تعيش القصص. اكتشف الآن