ep4

381 66 4
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ4|

ថ្ងៃបន្ទាប់ៗក៏បានមកដល់។នាពេលព្រឹកនៅអគារ
Hoon group កំពុងនៅក្នុងបន្ទប់ប្រជុំផងដែរ។...

<<ការ design ម៉ូតថ្មីឡើងមកវាមិនមែនជាការងាយស្រួលទេ តែខ្ញុំបានបញ្ចេញម៉ូតនេះឡើងមកដើម្បីជាម៉ូតថ្មីរបស់ ខាងប្រេនពួកយើងផងដែរ>>

<<ឆាប់បង្ហាញម៉ូតនោះនៅលើស្លាយមក!>>sunghoon គេបែជានិយាយកាត់នៅពេលបុគ្គលិកកំពុងតែនិយាយអំពីម៉ូតថ្មីរបស់ប្រេន

ហើយបុគ្គលិកក៏ចាប់ផ្លើមបង្ហាញម៉ូតប្រេនថ្មីនៅលើស្លាយតាមបញ្ញាsunghoon.បន្ទាប់ពីបានបង្ហាញរួចរាល់ហើយ អ្នកគ្រប់គ្នាដែលនៅទីនោះក៏រងចាំមតិពីsunghoon។

<<លោកhoonគិតយ៉ាងណាដែរចំពោះការ designថ្មីរបស់ពួកយើង>>លោកjisungដែលជាអ្នកមានភាគហ៊ុនជាមួយនឹងអគារhoon groupនេះដែរ គាត់ក៏បានបញ្ចេញនៅម៉ូតថ្មីរបស់គាត់នៅថ្ងៃនេះផងដែរ។

ចំណែកsunghoonវិញគេស្ងាត់បន្តិច រួចទម្លាក់ប៊ិចដែលកំពុងកាន់នោះចុះ។

<<ខ្ញុំមិនយល់ស្របនោះទេ ហើយបិទការប្រជុំនេះទៅ>>និយាយដូចជាគ្មានអ្វីកើតឡើង ទាំងដែលគេកំពុងជំទាស់នឹងការបញ្ចេញម៉ូតថ្មីរបស់លោកjisung។

លោកjisungគ្រាន់លឺបែបនេះក៏ចាប់ផ្ដើមមួម៉ៅនឹង sunghoonតែម្ដង។

<<មិចជាលោកនិយាយចឹង ម៉ូតនេះខ្ញុំខំdesignឡើងមកជាយូរណាស់ តែបែជាលោកមិនឲតម្លៃលើម៉ូតនេះទៅវិញ>> និយាយសំឡេងខ្លាំងៗទាំងក្រោកឈរ

<<ខ្ញុំមិនមែនមិនឲតម្លៃនោះទេ! តែខ្ញុំមិនត្រូវការម៉ូតបែបនឹងនោះទេ! បិទក្រប្រជុំឥឡូវនេះ>>និយាយហើយគេក៏ដើរចេញពីបន្ទប់ប្រជុំដោយមិនខ្វល់ពីអ្វីទាំងអស់។

ចំណែកអ្នកនៅក្នុងការប្រជុំគេគ្រាន់តែស្ដាប់តាម sunghoonហើយ ក៏នាំគ្នាដើរចេញទៅជាបន្តបន្ទាប់។នៅឡើយតែលោកjisungនឹងលេខារបស់គាត់គឺកំពុងតែមួម៉ៅនឹងsunghoonខ្លាំងណាស់ ដែលបានមើលងាយនៅការdesignម៉ូតថ្មីរបស់គេនោះ។

មកដល់បន្ទប់ធ្វើការsunghoonគេនៅតែមានចរឹកធម្មតា ដូចគ្មានអ្វីដែលគួឲគិតនោះទេ។

°ស្នេហ៍ក្លែងភេទ°Dove le storie prendono vita. Scoprilo ora