ep9

353 54 0
                                    

💮ស្នេហ៍ក្លែងភេទ💮

ភាគ9|

ក្រោយពីsunghoonនិយាយរឿងការងាររួចរាល់ គេក៏បានអង្គុយរងចាំsunooនៅតុកាហ្វេ។ដោយទឹកមុខមិនស្រួល។បានបន្តិចមកsunooក៏ដើរមកដល់ ទាំងរឹកពារគេកំពុងភ័យថាខ្លាចត្រូវមាត់sunghoon។

<<ការងារអ្វីនាង? >>sunghoonនិយាយឡើងហើយក្រោកឈរទៅរកsunoo

<<បាត់ទៅណា?! នាងឃើញមែនទេ ថាខ្ញុំកំពុងមានការងារ ចុះហេតុអ្វីបានជានាងទៅណាមកណាតាមចិត្តបែបនេះ>>និយាយសំឡេងមាំៗ ទឹកមុខសម្លឹងsunooថ្លែ

ឯsunooវិញគេរកអ្វីនិយាយមិនត្រូវសោះ។

<<គឺ...គឺខ្ញុំ..>>និយាយមិនទាន់នឹងបានផងsunghoon ក៏និយាយកាត់វិញ

<<លើកក្រោយបើនៅតែបែបនេះទៀត ខ្ញុំនឹងបញ្ចប់ការងារនាងមិនខាន>>និយាយអារម្មណ៍មិនល្អហើយក៏ដើរចេញទៅទាំងទឹកមុខក្រញៅ។

sunooនៅស្ងៀមមួយកន្លែងកំពុងផាំង។គេអោនមុខចុះទាំងធុញថប់ជាខ្លាំង ដោយមិនគួណាមកត្រូវមាត់ទៀតនោះទេ។
_________________

{ផ្ទះថ្មធំពីរជាន់}

<<sunghoonទៅណាហើយ?>>សំឡេងdellaសួអ្នកបម្រើ

<<អ្នកប្រុសhoonគាត់បានចេញទៅធ្វើការងារតាំងពីព្រឹកមកម្លេះចា!>>

<<អរ!>>នាងក៏ទើបតែនឹកឃើញថា sunghoonទៅធ្វើការ

មួយសន្ទុះមកអ្នកស្រីyunaក៏បានមកដល់ផ្ទះវិញ។ដោយបានឃើញdellaដែលគាត់មិនដែលស្គាល់មកពីមុនសោះ។

<<ជម្រាបសួអ្នកមីង>>dellaនិយាយយ៉ាងរាក់ទាក់ទៅកាន់អ្នកស្រីdella

<<ហ៉ើយ... នេះheeseungនាំស្រីណាមកទៀតហើយ>>និយាយមិនបានមើលមុខdella ក៏មកអង្គុយលើសាឡុងវិញ

<<អ្នកស្រីនេះមិនមែនជា មនុស្សស្រីឯណាទេ តែនេះគឺអ្នកនាងdellaជាមិត្តរបស់អ្នកប្រុសhoonដែលបានមកពីប្រទេសក្រៅកាលពីម្សិលមិញនេះ>>អ្នកបម្រើក៏និយាយរ៉ាយរ៉ាប់ប្រាប់

<<មិត្ត?!>>សំឡេងភ្ញាក់ផ្អើល

<<ចា ត្រូវហើយអ្នកមីង ខ្ញុំជាមិត្តsunghoon ខ្ញុំបានមកសុំស្នាក់នៅទីនេះមួយរយ:ពេលសិន កំឡុងពេលដែលខ្ញុំរកកន្លែងមិនទាន់បាន!>>នាងនិយាយដោយសំឡេងស្រទន់

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now