ep3

425 64 2
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ3|

សាច់រឿងក៏មកបង្ហាញពីjaeyunនៅពេលនេះគេកំពុងតែនៅថតផ្ដិតយករូបរបស់តារាស្រីគឺជាminjuនឹងហើយ។ពេលនេះពួកគេទាំងពីរក៏បានសម្រាកពីការងាររៀងៗខ្លួនហើយដែរ។

បន្ទាប់មកminjuនឹងjaeyunក៏បានមកអង្គុយនៅក្នុងបន្ទប់ធ្វើការជាងមួយគ្នាបន្តិចមកព្រោះអ្នកណាក៏បានដឹងដែរថាពួកគេជាមិត្តនឹងគ្នា។

<<នៅយប់នេះមិត្តរួមថ្នាក់ចាស់ៗបានធ្វើពិធីជប់លៀងជួបជុំគ្នានៅក្លឹប ឯងទៅទេjaeyun!>>សំឡេងminjuបានសួរទៅកាន់jaeyun

<<នៅយប់នេះប្រហែលជារវល់កែររូបហើយ មិនបានទៅនោះទេ!>>សំឡេងខ្ជិលៗរបស់jaeyun

<<អីយ៉ា!! ទៅជាមួយគ្នាទៅពួកគេក៏ចង់ជួបឯងដែរ ណាមួយកាលនៅរៀនឯងជាប្រុសស្អាតប្រចាំថ្នាក់ទៀត ដូច្នេះហើយពួកគេគឺប្រាកដជាចងើជួបខ្លាំងណាស់!>> សំឡេងអង្វរពីminju

jaeyunស្ងាត់បន្តិច...តាមពិតទៅគេក៏ចង់ទៅដូចគ្នា តែខ្លាចត្រូវទុកការងារចោល មនុស្សjaeyunគេយកចិត្តទុកដាក់លើការងារខ្លាំងណាស់។

<<អឺម...! ក៏បាន តែsunooនោះ គេទៅទេ?>>
សុខៗគេក៏នឹកឃើញដល់sunoo

<<ត្រូវហើយ! មិនដឹងថាពេលនេះយ៉ាងមិចហើយណ៎.. ធ្វើការកើតឬអត់ទេស៎!>>
______________

បើក្រឡែកមើលsunooពេលនេះវិញ គេក៏បានមកដល់ផ្ទះ sunghoonហើយដែរ។គេដើរយួរឥវ៉ាន់សំពីងសំពោងពេញដៃមិនត្រឹមពិននឹងទេថែមទាំងផ្លូវដើរចូលទៅខាងក្នុងផ្ទះក៏ជ្រៅទៀត។

<<ផ្ទះឡប់ស្អីទៅ!! ធ្វើផ្លូវដើរឆ្ងាយយ៉ាងនេះ ខ្លាចចោរចូលគោះឬក៏យ៉ាងមិច!>>គេដើរដោយរអ៊ូខ្លាំងៗទាំងទឹកមុខធុញថប់ ក៏កំពុងមួម៉ៅនឹងឥវ៉ាន់សំពីងសំពោងពេញដៃដូចគ្នា។

មកដល់ខាងក្នុងផ្ទះsunooគេក៏រៀងរោយជើងរោយដៃ
ម៉ាល្មមដែរ។ហើយបន្តិចមកអ្នកមីងyunaក៏បានចុះមកដល់ផងដែរ។គាត់ដើរមកដោយសម្លឹងមើលsunooពីចម្ងាយមិនដាក់ភ្នែកសោះរហូតមកដល់ជិតsunooនៅតែមើលsunoo ទៅមករហូត។
ឯsunooវិញក៏មានអារម្មណ៍មិនស្រួលក្នុងខ្លួនដូចគ្នាពេលគេមើលមកបែបនេះ។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now