ep28

380 62 9
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ២៨|

|វេលាព្រឹកស្អែកឡើងក្នុងបន្ទប់ទទួលភ្ញៀវអ្នកស្រីyuna អង្គុយនៅលើសាឡុងបើកមើលសៀវភៅអ្វីមិនដឹង។មានជាច្រើនក្បាលដែលដាក់រាយប៉ាយលើតុ។បន្តិចក្រោយមក heeseungក៏បានមកដល់ថែមទាំងមករាកទាក់ជាមួយមីងគេទៀតផង។

«ថើប»

<<ក្រអូបដល់ហើយ!>>heeseungមកជិតមីងគេទាំងបានថើបនៅលើថ្ពាល់ដល់ទន់របស់មីងគេផងដែរ.

<<មកក៏ល្អហើយ! នេះជួយមើលមីងបន្តិចមើលថាមួយណាសាកសមនឹងjaeyun>>និយាយទាំងបានហុចសៀវភៅមានឈុតសម្លៀកបំពាក់បុរសឲទៅheeseungមើល

heeseungបើកមើលតែឃើញសុទ្ធជាឈុតគ្រោងដូចរៀបការទាំងអស់។

<<មិចក៏វាមានតែឈុតបែបនេះ?!>>heeseungសួរទាំងឆ្ងល់នឹងបានបង្វែរមើលនៅក្របខាងមុខសៀវភៅក៏ឃើញមានអក្សរលើនោះថា«Wedding Suits» heeseungភ្ញាក់ផ្អើលខ្លាំងណាស់។

<<នេះមីងចង់បានន័យថាមិចទៅ?!>>មើលទៅមុខមីងគេទាំងមិនយល់សោះ

<<គឺមីងកំពុងរើសឈុតរៀបការឲឯងនឹងណា៎..>>និយាយហើយក៏បើកមើលបន្ត

<<រៀបការ?!!>>សំឡេងច្រឡោត

<<មិចក៏ស្រែកម្លេះ? មីងគិតថាមីងជិតទៅបរទេសហើយ ប្រហែលជាមានពេលតិចសម្រាប់ឯង ចឹងមីងក៏រៀបចុះ
មង្គលការឲឯងនឹងjaeyunតែម្ដងទៅ!>>

<<មិចបានមីងមិនសួរខ្ញុំសិន?>>និយាយមុខស្អុយ

<<យ៉ាងមិច! ក្រែងមកប្រាប់ថាមីងថាស្រឡាញ់គ្នាហេស៎? បានមីងមករៀបចំមង្គលការឲហើយនៅធ្វើស្អីទៀត?!>>

<<គឺ... បើមីងប្រាប់មុនខ្ញុំស្រួលនិយាយជាមួយjaeyun>>

<<aww!..ចុះមីងមិនទាន់ធ្វើឥឡូវឯណា... ឯងអាចទៅនិយាយជាមួយjaeyunបាន.ប៉ុន្តែរឿងនេះដាច់ខាតមីងត្រូវតែរៀបចំឲពួកឯង>>និយាយខ្មើតជាមួយheeseung រួចក៏មើលទៅសៀវភៅបន្ត..

ឯheeseungមិនមែនគេមិនពេញចិត្តទេ តែគ្រាន់ថាគេមិនទាន់បាននិយាយជាមួយjaeyunជាមុន។មកស្រស់ៗបែបនេះheeseungពិបាកក្នុងការនិយាយបរិយាយណាស់ណាមួយក៏មិនដឹងថាjaeyunអាចនឹងរៀបការជាមួយគេឬក៏អត់។...

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now