ep24

353 51 3
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ២៤|

|ពេលយប់មកដល់ម៉ោង8minjuនឹងsunooបានមកដល់ក្នុងហាងអាហារកូរ៉េមួយកន្លែង។ដោយពេលដែល sunooមកហាងនេះគ្នារបស់sungjiក៏បានឃ្លាំមើលsunooផងដែរចាំតែមានឱកាសគឺពួកគេចាប់sunoo យកតែម្ដង។

កាត់មកក្នុងហាងminjuមឹងsunooអង្គុយទល់មុខជាមួយនឹងម្ចាស់លិទ្ធកម្មនោះ។

<<អរ!នេះតើមែនទេជាអ្នកនាងminjuដែលធ្លាប់តែឃើញតាមកាសែតនឹងទន្សាវដ្ដីឥឡូវបានជួបផ្ទាល់ហើយ!ពិតជាស្រស់ស្អាតដូចនៅក្នុងរូបមែន!>>បុរសដែលជាម្ចាស់លិទ្ធកម្មនោះក៏និយាយឡើងទាំងរាកទាក់មកកាន់minju

<<អរគុណលោកហើយ!>>នាងនិយាយសំឡេងស្រទន់ទាំងរាកទាក់ទៅវិញដែរ..

<<ចឹងយើងចូលការងារតែម្ដងល្អទេ!>>

<<ចាស៎! បាន>>

<<ខ្ញុំតាមដានការសម្ដែងនឹងការងាររបស់អ្នកនាងមកយូរហើយ!អ្នកនាងទាំងពូកែ ស្អាត ហើយម៉តចត់នឹងការងារទៀត! ហើយថ្ងៃនេះខ្ញុំគ្រាន់តែមកនិយាយការងារជាមួយអ្នកនាងឲហើយប៉ុណ្ណោះ/ គឺថ្មីៗនេះខាងលិទ្ធកម្មរបស់ខ្ញុំកំពុងតែចាប់ផ្ដើមថតរឿងភាគថ្មីហើយខ្ញុំចង់ឲមានអ្នកនាងនៅក្នុងរឿងភាគរបស់ខ្ញុំដូចគ្នា.តើអ្នកនាងគិតយ៉ាងមិចទៅ>>

<<គឺ!ថាមិនអីនោះទេ!ខ្ញុំក៏ចង់សាកចូលថតក្នុងលិទ្ធកម្មរបស់លោកដូចគ្មា រឿងការងារគឺខ្ញុំពេញចិត្តទាំងអស់ ប៉ុន្តែរឿងតម្លៃខ្លួនគឺថ្លៃបន្តិចហើយ>>

<<គ្មានបញ្ហានោះទេ រឿងនេះខ្ញុំធានាចុះ/សម្រេចថាពួកយើងព្រមព្រៀងគ្នាតាមនឹងចុះ>>និយាយហើយក៏បានហុចដៃដើម្បីសហការរឿងការងារជាមួយគ្នា..

រួចminjuក៏បានចាប់ដៃជាមួយម្ចាស់លិទ្ធកម្មនេះយ៉ាងស្វាគមន៍ទាំងការញញឹមយ៉ាងស្រស់ស្អាត។

...............~~~

|បន្ទាប់ពីពួកគេបាននិយាយរឿងការងាររួចរាល់ក៏នាំគ្នាមកដើរលេងតាមដងផ្លូវវិញព្រោះថានេះជាទម្លាប់របស់ពួកគេហើយ។

<<ឆីយ៉ូ!! ទីបំផុតខ្ញុំអាចមានការងារធ្វើដែលមានតម្លៃខ្លួនថ្លៃហើយ!sunoo! ខ្ញុំមិនដែលទទួលបានការងារណាដែលគេកក់លុយច្រើនពីមុននោះទេ/នេះជាលើកដំបូងហើយណាវើយ.>>minjuនិយាយទាំងសប្បាយចិត្តគេមិនគិតថាសំឡេងលឺដែលធ្វើឲខ្មាស់គេនៅតាមដងផ្លូវនោះទេ..

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now