ep26

344 56 7
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ២៦|

|sunooកំពុងដើរត្រឡប់ទៅវិញក៏មានក្មេងម្នាក់រត់មកបុកsunooមួយទំហឹងតែសំណាងមិនបានដួល។

<<សុំទោសផងបងប្រុស>>ក្មេងនោះបានអោនសុំទោសទៅ sunoo តែគេមិនទាន់ទៅណានោះទេ ក៏បានហុចរបស់មួយទៅឲsunoo

<<នេះជារបស់បងមែនទេ! ខ្ញុំឃើញវានៅក្បែផ្នូរដែលបងឈរអម្បិញមិញ>>ក្មេងនោះនិយាយហើយក៏បានរត់ទៅវិញ

ទាំងដែលនេះមិនមែនជារបស់sunooនោះទេ។sunoo យកវាមកមើលដែលវាជាប្រភេទកងដៃគុចពណ៌ខៀវថ្លា។ sunooមើលចុះមើលឡើងវាថែមទាំងមានឈ្មោះsunoo នៅលើនោះផងដែរ.sunooពិតជាភ្ញាក់ផ្អលើខ្លាំងណាស់ដែលបានឃើញឈ្មោះគេឆ្លាក់នៅលើនេះ។

<<ខ្ញុំមិនដែលមានវាមកពីមុននោះទេ ចុះមិចវាមានឈ្មោះខ្ញុំ?!>>sunooសួរខ្លួនឯងទាំងឆ្ងល់ជាខ្លាំង គេនិយាយងាកឆ្វេងស្ដាំមុខក្រោយ តែមិនបានឃើញមាននរណាគួឲ ចាប់អារម្មណ៍ទេ។

ក្រោយមកsunooក៏ដើរទៅទាំងមិនបានខ្វល់អ្វីទេដោយបានយកកងដៃនោះទៅជាមួយផងដែរ។

_______________

|មកដល់ហាងកាហ្វេបន្តិចមកអ្នកស្រីyuna នឹង heeseungកំពុងអង្គុយនិយាយគ្នា។

<<មីងសម្រេចចិត្តហើយ ថាអគាររបស់sunghoon នឹងត្រូវបិទលឺងដំណើរការវិញ/ព្រោះsunghoonធ្លាប់ប្រាប់មីងថាបើថ្ងៃមួយអគារនេះត្រូវបិទគឺនឹងបិទរហូតមិនអាចរកអ្នកណាមកគ្រប់គ្រងជុះនួសគេនោះទេ!>>

<<sunghoon ជាមនុស្សម៉ត់ចត់ណាស់ ការងាររបស់គេមួយៗចេញមកគឺល្អតែខ្លាំងណាស់! ខ្ញុំពិតជាច្រណែននឹងសមត្ថភាពគេមែន!>>

<<ពេលនេះមីងមានតែក្មួយប៉ុណ្ណោះដែលនៅជាមួយមីង heeseungក្មួយជាក្មួយប្រុសច្បង មីងទុកចិត្តក្មួយមក
រហូតតែមីងមិនដឹងថាពេលនេះក្មួយអាចមានមនុស្សដែលក្មួយស្រឡាញ់ហើយឬនៅទេ?!>> សុខៗអ្នកមីងរបស់គេក៏សួរបែបនេះឡើងមក

<<មិចបានមីងសួរបែបនេះ? ឬក៏ចង់ឲខ្ញុំរៀបការហើយ>>

<<មីងខ្លាចថាមិនទាន់បានឃើញក្មួយទាំងពី2រៀបការផង ក៏ត្រូវទៅចោលមីងបាត់ទៅហើយ! មីងខំមានគម្រោងថាបើសិនពួកឯងទាំងពីមានមនុស្សដែលខ្លួនស្រឡាញ់ពេលណា មីងនឹងឲពួកឯងរៀបការទាំងពីរគូតែម្ដង/ តែនេះវាបានខ្ទិចអស់ហើយ>>

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now