ep32

273 54 5
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ៣២|

|នៅល្ងាចឡើងsunooក៏បានមកញ៉ាំអាហារពេលល្ងាចនៅផ្ទះអ្នកស្រីyunaតាមការណាត់។ពួកគេទាំងអស់ជុំគ្នាជាមួយheeseung, jaeyun, sunoo នឹងអ្នកស្រី ប៉ុន្តែsunghoonគេមិនបានមកចូលរួមញ៉ាំអាហារពេលល្ងាចជាមួយពួកគេនេះទេ។

<<នេះsunghoonទៅណាទៅ បានជាsunooមកតែម្នាក់ឯង>>អ្នកស្រីyuna សួរឡើងទាំងមិនបានដឹងថា sunghoonទៅណានោះទេ.

<<គឺ..នៅថ្ងៃនេះគាត់មានណាត់ ប្រហែលជារវល់ហើយ!>> sunooក៏ឆ្លើយដោះសារចឹងទៅ

<<មិនអីទេចឹង! នាំគ្នាញ៉ាំទៅ sunghoonគេរវល់ជាមួយភ្ញៀវទេដឹង>>ថាហើយពួកគេក៏នាំគ្នាញ៉ាំអាហារដែលមាននៅលើតុជាមួយគ្នា..

ទាំងsunooមើលទៅគេដូចជាគ្មានអារម្មណ៍អ្វីសោះ គេនៅតែរសាប់រសល់គិតពីsunghoonដែលមានណាត់ជាមួយdellaនោះ។jaeyunឃើញរឹកពារបែបនេះក៏អោននិយាយខ្សឹបៗទៅកាន់sunoo..

<<sunoo~ កើតអ្វីមែនទេ?!>>

<<គ្មាននោះទេ!>>sunooក៏ធ្វើជាឆ្លើយថាមិនអី ហើយក៏ញ៉ាំអ្វីបន្ត..

___________________

|កាត់មកដល់sunghoonគេបានមករកdella នៅខុនដូដូចជាការណាត់ជួបមុននេះ។គេគោះទ្វាបន្ទប់ បន្តិចមក dellaនាងក៏ដើរមកបើក..

<<មកដល់ហើយមែនទេ?! ឆាប់ចូលមក>>dellaនាងក៏ហៅsunghoonឲចូលខាងក្នុង..

<<មិនសមទេដឹង! ខ្ញុំជាប្រុសចូលបន្ទប់មនុស្សស្រីយប់បែបនេះមិនល្អទេ!>>

<<មិនអីទេ! ពួកយើងជាមិត្តគ្នាតើ>>ថាហើយនាងក៏ឲsunghoonចូលមក។

មកដល់ខាងក្នុងdellaនាងបានឲsunghoonអង្គុយនៅលើសាឡុងសិន។

<<ចាំបន្តិច!>>ថាdellaក៏ដើរទៅផ្ទះបាយ..

ឯsunghoonដែលកំពុងអង្គុយលើសាឡុងតែម្នាក់ឯងនេះ។គេបានលឺសំឡឹងទូរស័ព្ទរោទ៍ sunghoonគិតថាជារបស់ខ្លួនឯង តែក្រោយមកគឺមិនមែននោះទេ វាជាសំឡេងទូរស័ព្ទរបស់dellaដែលនៅក្បែគេនេះឯង។

sunghoonលើកទូរស័ព្ទនោះមកមើលតែក៏ដាច់ទៅវិញទៅ។ចៃដន្យពេលដាច់នោះវាក៏លោតសារមួយឡើងមក ហើយsunghoonដែលកំពុងកាន់ទូរស័ព្ទdella នេះ គេសុំខ្វះសុជីវធម៌បន្តិចសិនព្រោះបានឃើញរូបភាពដែលdellaនាងបានផ្ញើរទៅគេនោះ។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now