ep31

287 53 6
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ៣១|

|មកដល់ពេលព្រឹកឡើងអ្នកស្រីyunaចុះពីលើផ្ទះមកខាងក្រោម តែក៏មានអារម្មណ៍ថាដូចជាមិនបានឃើញsunghoonត្រឡប់មកផ្ទះតាំងពីយប់មិញ។

<<កាលពីយប់មិញsunghoonមកផ្ទះទេ?>>អ្នកស្រីក៏បានសួរទៅកាន់អ្នកបម្រើដែលកំពុងធ្វើការនៅក្នុងផ្ទះនោះ

<<គឺ..ដូចជាមិនបានឃើញនោះទេចា៎.>>

<<ទៅមើលឡាននៅខាងក្រៅបន្តិចទៅ មានឃើញទេ?>>

អ្នកបម្រើក៏បានប្រញាប់ចេញទៅខាងក្រៅទៅមើលកន្លែងទុកឡាន។ហើយនាងក៏បានឃើញឡានsunghoonនៅទីនោះពិតមែន។បន្ទាប់មកនាងក៏ដើរទៅក្រវែលឡានsunghoon ដើម្បីមើលថាsunghoonនៅទីនោះឬអត់។

ឯនៅក្នុងឡានវិញគឺsunghoonកំពុងគេងលក់ រួចបានរលឹកមកវិញរផងរមីរមើគេបើកភ្នែកមកមិនចង់រួច។ទាំងដែលមិនដឹងថាខ្លួនឯងគេងលក់នៅក្នុងឡានតាំងពីពេលណាមក។sunghoonក៏ប្រញាប់ចេញឡានមក រីឯអ្នកបម្រើដែលនៅខាងក្រៅក្បែឡានsunghoon នាងភ្ញាក់ជាខ្លាំងបន្ទាប់ឃើញsunghoonចេញមកគ្មានសំឡេងអ្វីបន្តិច។

<<លោកhoonគេងនៅទីនេះមែនទេ?>>នាងក៏សួទៅsunghoonឡើង.

តែsunghoonទឹកមុខមាំៗនោះមិនបានឆ្លើយតបនាងទេថែមទាំងបោះអាវក្រៅទៅឲនាងរួចក៏ដើរទៅខាងក្នុងគ្មានខ្វល់ស្អីទេ។

-Skip-

មកដល់ខាងក្នុងអ្នកស្រីyuna បានឃើញsunghoon ដើរចូលមកគាត់ក៏បានដើរទៅរកsunghoonដែលមានសភាពស្មុកស្មាញនោះ។

<<នេះក្មួយទើបមកផ្ទះមែនទេ? យប់មិញក្មួយមកពីចូលរួមកម្មវិធីវិញម៉ោងប៉ុន្មាន?>>គាត់សួរទាំងគ្មានសំឡេងឆ្លើយតបវិញ sunghoonទឹកមុខធុញទ្រាន់មិនបានឆ្លើយអ្វី នោះទេ គេបែជាឡើងទៅខាងលើបាត់។

ឯអ្នកស្រីពិតជាឆ្ងល់នឹងទង្វើបែបនេះរបស់sunghoon ណាស់ តែគាត់ក៏ឲតាមដំណើរសិនទៅ។

|sunghoonគេឡើងមកដល់ខាងក្នុងបន្ទប់ ទាញទូរស័ព្ទថានឹងបម្រុងចង់ផ្ញើរសារទៅsunoo តែបានឃើញរូបកាលពីយប់មិញដែលមិនបានចុចបិទទុក។ធ្វើឲគេកាន់តែ
ម៉ួម៉ៅទាំងព្រឹក ហើយក៏បោះចោលទូរស័ព្ទទៅលើឥដ្ឋខ្លាំងណាស់ដែរ។sunghoonក៏ដាក់ខ្លួនដេកទៅលើពូកយ៉ាងមួយទំហឹងមិនថ្នមអ្វីបន្តិច ទាំងបានយកដៃទៅខ្ទប់មុខទៀតផង។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now