ep12

355 55 7
                                    

💮រឿងស្នេហ៍ក្លែងភេទ💮

ភាគ12|

យប់ឡើងម៉ោងប្រហែលជា8 jaeyunធ្វើការមកតាំងពីព្រឹករហូតមកដល់យប់ទៅហើយគេមិនទាន់បានអ្វីចូលពោះនោះទេ។មកដល់ពេលនេះjaeyunក៏សម្រាកពីការងារទៅហើយ។ គេមកអង្គុយនៅកាំជណ្ដើមុខក្រុមហ៊ុនដែលគេធ្វើការនោះជាមួយនឹងសាំងវ៉ិច ដែលបានទិញមកមិនទាន់បានញ៉ាំ។

jaeyunអង្គុយញ៉ាំបានមួយម៉ាត់ក៏មានសត្វឆ្កែមួយក្បាលមិនដឹងមកពីណា ក៏មកអង្គុយមើលមុខ jaeyun
ភ្លឺសៗ ជាមួយនឹងភាពស្រេកឃ្លាន។ឯjaeyunឡេមិនដាច់ចិត្តនោះទេក៏បានចែកសាំងវ៉ិចខ្លះទៅឲសត្វឆ្កែនោះ។

<<មើលទៅឯងដូចកំពុងឃ្លានដែរហើយ! ប្រហែលឯងញ៉ាំមិនឆ្អែតនោះទេ!>>ហើយjaeyunក៏បានឲមួយចំណែកទៀតទៅសត្វឆ្កែនោះដល់តែអស់។

ក្រោយមកក៏គ្មានអ្វីញ៉ាំដដែល បានត្រឹមអង្គុយខ្ទប់ពោះខ្លួនឯងទាំងឃ្លាន។ហើយjaeyunបានក្រោកឈរនឹងត្រឡប់ទៅវិញហើយ ក៏heeseungបានដើរមកពាងមុខគេតែម្ដង។

<<យប់ទៅហើយ មិនទាន់ទៅផ្ទះទៀត?>>សំឡេងស្រទន់សួរឡើងមក..

<<រៀបនឹងទៅហើយ!>>

<<ចឹងឲខ្ញុំជូនទៅទេ?>>

<<មិនបាច់ទេខ្ញុំទៅខ្លួនឯងបាន!>>jaeyunនិយាយហើយក៏បានដើរគេចចេញពីheeseung។តែheeseungក៏បានមកឈរកាត់មុខទៀត។

<<ឈប់! កើតអីមែនទេ?>>heeseungក៏សួរឡើងទាំងបានឃើញមុខjaeyunក្រញៅមួយរំពេច

<<កុំមករំខានខ្ញុំបានទេ! លោកត្រឡប់ទៅវិញទៅ!>> jaeyunនិយាយសំឡេងក្រហោកដាក់heeseung.

<<លោក នៅខឹងខ្ញុំមែនទេ? ឬចង់ឲខ្ញុំធ្វើអ្វីក៏ប្រាប់មក ដើម្បីឲលោក សប្បាយចិត្តឡើងវិញ>>និយាយមានសំឡេងតិចៗ

<<ឈប់មករវល់ជាមួយខ្ញុំទៀតទៅ! ប៉ុណ្ណឹងធ្វើបានទេ!>> jaeyunសម្លក់heeseungរួចក៏ដើរចេញទៅដោយមុខស្មើថេង.

ឯheeseungបានត្រឹមឈរនៅមួយកន្លែង ក្រោយjaeyunនិយាយបែបនេះជាមួយគេ។

_________ ________

កាត់មកដល់ sunooនឹងminjuកំពុងនាំគ្នានៅក្នុងរោងកុន។ មើលរឿងដែលបានចាក់បញ្ចាំងនោះ។តែពួកគេមើលមកយូដែរហើយ ដល់ពេលដែលពួកគេចេញមកវិញផងដែរ។

°ស្នេហ៍ក្លែងភេទ°حيث تعيش القصص. اكتشف الآن