ep8

359 48 0
                                    

រឿងស្នេហ៍ក្លែងភេទ💮

ភាគ8|

មកដល់ព្រឹកស្អែកឡើងព្រលឹមព្រឺងៗ ប្រហែលជាម៉ោង5កន្លះ។

<<នេះរួចរាល់ហើយនៅ!!>>សំឡេងនៅខាងមុខទ្វាបន្ទប់របស់sunooគឺជា jaeyunបានហៅsunoo។

<<ជិតរួចហើយ ចាំបន្តិច>>ឆ្លើយមកពីចម្ងាយ

<<ឲឆាប់ឡើងមក>>jaeyunឈររងចាំsunooនៅមុខទ្វា

បន្ទាប់ពីរៀបចំរួចរាល់ហើយ sunooក៏បានចេញមកជាមួយនឹងស្នាមញញឹមដាក់jaeyun។

<<កុំមកញញឹម លឿនមក>>
......~~~~

កំពុងជិះឡានតាមផ្លូវ sunooក៏ចាប់អារម្មណ៍ថា jaeyunមុខមិនស្រស់តាំងពីយប់មិញមកម្លេះ។តែគេមិនទាន់មានឱកាសបានសួរ ទើបដក់ព្រឹកស្អែកនេះsunoo ក៏សម្រេចចិត្តចង់ដឹង។

<<កាលពីយប់មិញខ្ញុំឃើញឯងអង្គុយនៅសាឡុង ធ្វើមុខស្អុយ! ឯងកើតអីឬអត់?>>

Jaeyunគ្រាន់តែលឺសំនួរពីsunooហើយ ក៏មានអារម្មណ៍មិនសូវល្អឡើងមក។គេស្ងាត់បន្តិច រួចទើបដាច់ចិត្តនិយាយ។

<<អត់ទេ! ស្មុកស្មាញរឿងការងារបន្តិចបន្តួច>>jaeyunគេនៅតែមិនប្រាប់ហើយរករឿងនិយាយដោះសារ

<<មួយរយ:នេះខ្ញុំឃើញឯងធ្វើការដល់យប់ជ្រៅខ្លាំងណាស់! លើកមុនម៉ោងប្រហែលជា2ខ្ញុំឃើញបន្ទប់ឯងនៅបើកភ្លើងនៅឡើយ>>

jaeyunធ្វើមុខដូចជារកនឹកហើយបានដកដង្ហើមធំ។ទឹកមុខគេនៅនឹងន៎។ឯsunoiឃើញថាjaeyynបែបនេះក៏បានបង្វែមករឿងផ្សេងវិញ។

<<អឺ អឺ ! មិនចង់ដឹងទេ! តែឯងមើលមកខ្ញុំ ដូចជាស្រីទេ>> sunooនិយាយទាំងសម្លឹងមើលjaeyun

រួចមកjaeyunក៏ងាកមកមើលsunooបន្តិចទៅ។គេសើចចុងមាត់.

<<ខ្ញុំមើលទៅឯង មិនដូចជាមនុស្សប្រុសទេស៎>>

<<និយាយអីបែបនេះ! ក៏បានន័យថាខ្ញុំដូចស្រីខ្លាំងហេស៎>>

<<ប្រាកដហើយ ឯងមានទម្រង់មុខដូចមនុស្សស្រី ហើយពេលឯងតែងបែបនេះ គឺប្រាកដណាស់គ្មាននរណាដឹងទេថា ជាមនុស្សប្រុសនោះ>>jaeyunនិយាយទាំងភ្នែកសម្លឹងមើលផ្លូវ។

°ស្នេហ៍ក្លែងភេទ°Where stories live. Discover now